បទ «ពេលបងចាស់ទៅ» របស់ ឱក សុគន្ធកញ្ញា កំពុងពេញនិយមសម្រាប់ កូនកំលោះកូនក្រមុំ នាពេលបច្ចុប្បន្ន

ភ្នំពេញៈ បទចម្រៀងមួយបទរបស់កំពូល តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ដែលមានចំណងជើងថា «ពេលបងចាស់ទៅ» កំពុងតែទទួលបាន ការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេស កូនក្រមុំកូនកំលោះដែល តែងតែយកបទនេះ មកច្រៀង ធ្វើឲ្យស្វាមីភរិយាថ្មោងថ្មីរបស់ខ្លួន មានអារម្មណ៍រំភើប នៅក្នុងថ្ងៃមង្គលការរបស់ខ្លួន ។

បទ «ពេលបងចាស់ទៅ» របស់កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា គឺជាបទចម្រៀងមួយបទ ដែលច្រៀង រៀបរាប់ពីចំណងស្នេហា រវាង មនុស្សប្រុសនិង មនុស្សស្រីមួយគូ ដែលស្រលាញ់គ្នា ហើយសន្យាថានិង មើលថែទាំគ្នារហូតដល់ចាស់ កោងខ្នងរៀងៗខ្លួន ដែលបទចម្រៀងមួយបទនេះ គឺពិតជាមានអត្ថន័យ សម្រាប់គូស្វាមីភរិយា ដែលរៀបការជាមួយគ្នា ហើយជ្រើសយកបទនេះ មកច្រៀង ដើម្បីធ្វើ ជាកិច្ចសន្យាជាមួយគ្នា ក្នុងថ្ងៃពិសេស សម្រាប់ជីវិតរបស់ពួកគេ ។

ចង់ដឹងថាបទចម្រៀងមួយបទនេះ មានអត្ថន័យជ្រាលជ្រៅយ៉ាងណា ហើយមានស្វាមីភរិយា គូណាខ្លះ ដែលយកបទនេះ ទៅច្រៀងក្នុង ថ្ងៃមង្គលការ របស់ពួកគេ តោះទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕

 

That is so sweeeeet ❤️❤️❤️

បទ «ពេលបងចាស់ទៅ» របស់ ឱក សុគន្ធកញ្ញា កំពុងពេញនិយមសម្រាប់ កូនកំលោះកូនក្រមុំ នាពេលបច្ចុប្បន្ន