​សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​យី​ឌុប​ដឹកទំនិញ​បង្កប់​សត្វព្រៃ​ពីក្រោម​

6 Videos


រដ្ឋបាល​ព្រៃឈើ បាន​បង្ក្រាប​រថយន្ត​យី​ឌុប​ដឹកទំនិញ បង្កប់​សត្វព្រៃ​ពីក្រោម កាលពី​វេលា​ម៉ោង​ជិត ៥ ល្ងាច នៅ​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៦ ក្នុងភូមិ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​មួយគ្រឿង ដែល​ដឹកទំនិញ​ស្របច្បាប់ តែ​បង្កប់​សត្វព្រៃ​ជាច្រើន​ប្រភេទ ដែលជា​សត្វ​ស្ទើ​ផុត​ពូជ រួមមាន ពស់ថ្លាន់ សត្វ​អណ្តើក​យក្ស និង សត្វ​មួយចំនួនទៀត នៅ​បាត​រថយន្ត​ត្រូវបាន​បង្ក្រាប់ នៅលើ​ផ្លូវជាតិ​លេខ ១ ។

​សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​យី​ឌុប​ដឹកទំនិញ​បង្កប់​សត្វព្រៃ​ពីក្រោម​

M88


​លោក អ៊ី សុ​ភី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កៀនស្វាយ​ជា​អ្នកដឹកនាំ​ការបង្ក្រាប​នេះ បាន​ឲ្យដឹងថា ជា​លទ្ធផល​សមត្ថកិច្ច បាន​ឃាត់​រថយន្ត ១ គ្រឿង ប្រភេទ​យី​ឌុប​ដឹកទំនិញ បង្កប់​សត្វព្រៃ នៅ​ខាងក្រោម​សុទ្ធតែជា​ប្រភេទ​សត្វ​​ស្ទើរ​ផុត​ពូជ រួមមាន ពស់ថ្លាន់ សត្វ​អណ្តើក​យក្ស និង សត្វ​មួយចំនួនទៀត​ដើម្បី​​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​សុថា​ត់​

​សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​យី​ឌុប​ដឹកទំនិញ​បង្កប់​សត្វព្រៃ​ពីក្រោម​​សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​យី​ឌុប​ដឹកទំនិញ​បង្កប់​សត្វព្រៃ​ពីក្រោម​