សត្វ​ខ្លា​ត្រូវគេ​បង្អត់អាហារ​ឲ្យ​ស្លាប់ ដើម្បី​យក​ថ្នាំ​ប៉ូវ​ផ្លូវភេទ​

6 Videos


​សួន​ចិញ្ចឹមជីវិត​សត្វព្រៃ​មួយកន្លែង​នៅ Guangxi ត្រូវបាន​គេ​រកឃើញថា ពួកគេ​មិន​ផ្តល់​ចំណី​ឲ្យ​សត្វ​ខ្លា ដោយ​ទុក​ឲ្យ​ខ្លា​ឃ្លាន​រហូត​ស្លាប់ ដើម្បី​អាចយ​កមក​ធ្វើ​ស្រា​ឆ្អឹង​ខ្លា ដែល​ស្រា​ប្រភេទ​នេះ​ត្រូវបាន​ប្រជាជន​ចិន​ជឿជាក់ថា អាច​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព ជាពិសេស​គឺ​ជួយ​សុខភាព​ផ្លូវភេទ​តែម្តង ។​ ​យោងតាម​សារព័ត៌មាន គេ​បានដឹងថា មូលហេតុ​មួយ​សំខាន់​ក្នុងការ​ធ្វើបែបនេះ គឺ​ដោយសារតែ​សត្វ​ខ្លា​ក្នុង​សួន​មាន​ច្រើន​ខ្លាំងពេក ហើយ​ការទទួល​ចំណូល​ពី​អ្នក​ចូល​ទស្សនា​ពុំ​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់ ។

សត្វ​ខ្លា​ត្រូវគេ​បង្អត់អាហារ​ឲ្យ​ស្លាប់ ដើម្បី​យក​ថ្នាំ​ប៉ូវ​ផ្លូវភេទ​

M88


អ្នកយាម​ក្នុង​សួន​ម្នាក់​ក៏បាន​ប្រាប់​ដែរ​ថា ខ្លា​ក្នុង​សួន​នេះ​មាន​ច្រើនណាស់ ហើយ​វា​មិនមែន​ងាយស្រួល​ថា អាច​កំណត់ថា ពួកវា​បាន​ស៊ី​អាហារ​គ្រប់គ្រាន់​នោះទេ ។ តាម​របាយការណ៍​ក្នុងប្រទេស គេ​បានដឹងថា ខ្លា​ដែល​គេ​យកមក​ចិញ្ចឹម​ក្នុង​សួន​ទាំងអស់​ក្នុងប្រទេស​ចិន​មាន​ប្រមាណ ៥ ពាន់​ទៅ ៦ ពាន់​ក្បាល​ប៉ុណ្ណោះ​ដោយសារ​ហេតុនេះ ទើប​តម្លៃ​នៃ​តួខ្លួន​ទាំងអស់​របស់​សត្វ​ខ្លា​អាច​លក់បាន​ក្នុងតម្លៃ​ថ្លៃ ។ ទោះជា​យ៉ាងណាក្តី គេ​ឃើញថា ពុំទាន់​មាន​វិធានការណ៍​អ្វី​ចាត់តាំង ដើម្បី​ដោះស្រាយ​រឿងនេះ​នៅឡើយ​ទេ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ អ៊ី​ស​)

សត្វ​ខ្លា​ត្រូវគេ​បង្អត់អាហារ​ឲ្យ​ស្លាប់ ដើម្បី​យក​ថ្នាំ​ប៉ូវ​ផ្លូវភេទ​សត្វ​ខ្លា​ត្រូវគេ​បង្អត់អាហារ​ឲ្យ​ស្លាប់ ដើម្បី​យក​ថ្នាំ​ប៉ូវ​ផ្លូវភេទ​សត្វ​ខ្លា​ត្រូវគេ​បង្អត់អាហារ​ឲ្យ​ស្លាប់ ដើម្បី​យក​ថ្នាំ​ប៉ូវ​ផ្លូវភេទ​