Tavia Yeung និង Him Law និយាយ​អ្វីខ្លះ ក្រោយ​មកដល់​ហុងកុង​វិញ ?

6 Videos


​តារា​សម្តែង​ហុងកុង Tavia Yeung និង លោក Him Law បាន​ត្រឡប់​មកដល់​ហុងកុង​វិញ​ហើយ បន្ទាប់ពី​បែកធ្លាយ​រូបថត​អាពាហ៍ពិពាហ៍​ស្ងាត់ៗ​នៅ​ប្រទេស​អង់គ្លេស​កន្លងទៅនេះ ។​បន្ទាប់ពី​ចុះចត​នៅ​ព្រលានយន្តហោះ តារា​សម្តែង​ទាំងពីរ​ដួង​ត្រូវបាន​ចោមរោម​ដោយ​អ្នកសារព័ត៌មាន​ជាច្រើន ។ នៅក្នុង​កិច្ច​សម្ភាស លោក Him បាន​និយាយថា នាង Tavia ជា​ប្រពន្ធ​លោក​ពេញៗ​មាត់ ថែមទាំង​ថើប​នាង​មុខ​គេ​ទៀតផង ។

Tavia Yeung និង Him Law និយាយ​អ្វីខ្លះ ក្រោយ​មកដល់​ហុងកុង​វិញ ?

M88


យោងតាម​សារព័ត៌មាន គេ​បានដឹងថា អ្នក​ទាំង​ពីរបាន​ទាក់ទង​គ្នា​តាំងពី​ឆ្នាំ ២០១១ មកម្ល៉េះ ហើយ​ក្រោយមក​គេ​លេច​ឮថា អ្នក​ទាំងពីរ​នឹង​ប្រារព្ធ​អាពាហ៍ពិពាហ៍​នៅ​ប្រទេស​ថៃ​ក្នុង​ខែមីនា​នេះ ប៉ុន្តែ​ក្រោយមក​អ្នក​ទាំងពីរ​បែរជា​លួច​ទៅ​រៀបការ​ស្ងាត់ៗ​នៅ​ប្រទេស​អង់គ្លេស​ទៅវិញ ដែល​ស្ទើរតែ​គ្មាន​នរណាម្នាក់​ដឹង​ពី​រឿងនេះ ក្រៅពី​ក្រុមគ្រួសារ​អ្នក​ទាំងពីរ ។​ គួរ​រំឭក​ដែរ​ថា ក្រោយពី​រូបថត​រៀបការ​ត្រូវបាន​ចែកចាយ​ពាសពេញ​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត អ្នកគាំទ្រ ក៏ដូចជា​មិត្តភក្តិ​អ្នក​ទាំងពីរ​ពិតជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ ឡប​លី​ផ​ប​)

Tavia Yeung និង Him Law និយាយ​អ្វីខ្លះ ក្រោយ​មកដល់​ហុងកុង​វិញ ?Tavia Yeung និង Him Law និយាយ​អ្វីខ្លះ ក្រោយ​មកដល់​ហុងកុង​វិញ ?Tavia Yeung និង Him Law និយាយ​អ្វីខ្លះ ក្រោយ​មកដល់​ហុងកុង​វិញ ?Tavia Yeung និង Him Law និយាយ​អ្វីខ្លះ ក្រោយ​មកដល់​ហុងកុង​វិញ ?