តើក្បាលលិង្គ របស់ខ្ញុំ កំពុងតែ រលាកមែនទេ?

ការរលាកក្បាលលិង្គ ច្រើនតែកើតមាន និងរកឃើញលើបុរស ដែលមិនទាន់កាត់ ស្បែកគ្រប់ក្បាលលិង្គ។ ការដែលមិនមានអនាម័យ ឬលាងសម្អាតក្បាលលិង្គបានល្អ អាចក្លាយទៅជាហេតុនាំឲ្យ បាក់តេរី ឬមេរោគផ្សេងៗ បង្ករោគនៅលើក្បាលលិង្គបាន។ ចំពោះមូលហេតុជំងឺមួយចំនួន ក៏អាចធ្វើឲ្យប្រឈម នឹងការរលាកក្បាលលិង្គ កាន់តែច្រើនដែរ ជាពិសេស ជំងឺទឹកនោមផ្អែមតែម្តង។

ការមានប្រតិកម្ម ទៅនឹងសារធាតុគីមី ក៏អាចជាដើមហេតុ រលាកក្បាលលិង្គដែរ ដូចជា សារធាតុគីមីចេញពីសាប៊ូដុសខ្លួន ឬផលិតផលផ្សេងៗទៀត ដែលប៉ះពាល់នឹងក្បាលលិង្គ។

ការបង្ករោគ (ជាពិសេសមេរោគផ្សិត) និង ការរលាកសន្លាក់ បែបប្រតិកម្មនឹងអ្វីមួយ ក៏អាចបណ្តាលឲ្យ រលាកនៅជុំវិញក្បាលលិង្គផងដែរ។ ចំណែកឯជំងឺកាមរោគមួយចំនួន សុទ្ធតែអាចមានរោគសញ្ញា ស្រដៀងគ្នានឹងរលាកក្បាលលិង្គនេះតែម្តង (ក្រហម រមាស់) ប៉ុន្តែ វាមិនបង្កឲ្យរលាកក្បាលលិង្គ ពិតប្រាកដនោះទេ។

ចំពោះរោគសញ្ញា នៃការរលាកក្បាលលិង្គ ពិតប្រាកដវិញ ភាគច្រើន ក្បាលលិង្គនោះ គឺក្រហម ឬហើមតិចតួច រមាស់ មានកន្តួល និងរលាក ឬឈឺចាប់ នៅជុំវិញក្បាលលិង្គនោះតែម្តង។ ពេលខ្លះ វាក៏មានហូរទឹករំអិល មានក្លិនស្អុយ ចេញពីក្បាលលិង្គផងដែរ៕

ប្រភព៖ lookingtoday

  • តើក្បាលលិង្គ របស់ខ្ញុំ កំពុងតែ រលាកមែនទេ?已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:សុខភាព
Tags: