សម្តេច​ហ៊ុន សែន​ថា នៅ​កម្ពុ​ជាមាន​ក្រុមអ្នកវិភាគ និង​ក្រុម​អ្នក​និយាយ​

សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា នៅ​កម្ពុ​ជាមាន​ក្រុមអ្នកវិភាគ និង​ក្រុម​អ្នក​និយាយ ។ ដោយនិយាយ​សំដៅទៅ​ក្រុម​អ្នក​និយាយ ប្រមុខ​រដ្ឋាភិបាល​បាន​ពន្យល់ថា បើ​លោក មិន​និយាយ ឬ​មិនមាន​យោបល់​អ្វី​ទេ ក្រុម​អ្នក​និយាយ​ទាំងនោះ ក៏​គ្មានអ្វី​និយាយ​បន្ត​ដែរ​។ ការ​ថ្លែង​របស់​សម្តេច ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់ «​សន្តិភាព និង​ការ​អភិ​វ​ឌ្ឃ​» ជូន​ដល់​សម្តេច​ពី​សំណាក់​សហព័ន្ធ​អ្នកសារព័ត៌មាន​អាស៊ាន (UMA)​។

ប្រមុខ​រដ្ឋាភិបាល​ថែមទាំង​បានបញ្ជាក់​ទៀតថា នៅ​កម្ពុជា​អ្នក​ដែល​ជួប​សារព័ត៌មាន​ច្រើន​បំផុត​គឺ​រូប​សម្តេច​ផ្ទាល់ ហើយ​បើ​សម្តេច មិន​និយាយ​ទេ អ្នកសារព័ត៌មាន​បាត់​អាជីព​អស់ហើយ​៕

សូម​អញ្ជើញ​ស្តាប់​សំឡេង​សម្តេច ហ៊ុន សែន ដូចតទៅ​៖


បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​