ក្នុង​នាម​ជា​កូន​ខ្មែរ​ តើ​អ្នក​ដឹង​ថា​ផ្ទះ​ខ្មែរ​មាន​ប៉ុន្មាន​ប្រភេទ​ដែរ​?

លំនៅឋាន​ ជា​ជម្រក​សម្រាប់​ការ​រស់នៅ​ស្នាក់​អាស្រ័យ​ ហើយ​វា​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ បន្ទាប់​ពី​ចំណី​អាហារ​ និង​សំលៀក​បំពាក់​។
លំនៅឋាន​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​តាម​តំបន់​ ដូចជា​នៅ​តំបន់​អ៊ីរ៉ង់​ តំបន់​អាហ្វ្រិក​ តំបន់​អាស៊ី។ល។ ដោយ​ហេតុ​ថា​ លំនៅឋាន​មាន​ការ​ប្រែប្រួល​លក្ខណៈ​ទ្រង់ទ្រាយ​ផ្សេង​ៗ​គ្នា​ ទៅតាម​តំបន់​នីមួយ​ៗ​  ហើយ​ពឹង​ផ្អែក​លើ​មូលដ្ឋាន​គ្រឹះ​សំខាន់​ៗ​ដូចជា​ វប្បធម៌​ ទំនៀម​ទម្លាប់​ប្រពៃណី​ និងអាកាសធាតុជាដើម។លំនៅឋាន​ខ្មែរ​សម័យ​បុរាណ​ ឆ្លុះ​បញ្ចាំង​ពី​សភាព​តួនាទី​ ឬ​ឋានន្តរសក្ដិ​របស់​ម្ចាស់​ផ្ទះ​ផង​ដែរ​។
លំនៅឋាន​ខ្មែរ​មាន​៥​ប្រភេទ​គឺ​ ផ្ទះ​ខ្មែរ​ ផ្ទះ​រោង​(ផ្ទះ​កន្តាំង​) ផ្ទះ​រោង​ដោល​ ផ្ទះ​រោង​ឌឿង​ និង​ផ្ទះ​ប៉ិត​។
១. ផ្ទះ​ខ្មែរ​
ផ្ទះ​ខ្មែរ​ ត្រូវ​បាន​គេ​សាងសង់​ឡើង​ដោយ​មាន​ដំបូល​មួយ​ខ្ពស់​ ហើយ​ចោទ​ដើម្បី​អោយ​រូបភាព​ខាង​មុខ​មាន​សោភ័ណភាព​ និង​ធ្វើ​អោយ​មើល​ឃើញ​កំពូល​ដំបូល​ផ្ទះ​ពី​ចម្ងាយ​ មាន​លក្ខណៈ​ជា​កំពូល​ប្រាសាទ​។
ក្នុង​នាម​ជា​កូន​ខ្មែរ​ តើ​អ្នក​ដឹង​ថា​ផ្ទះ​ខ្មែរ​មាន​ប៉ុន្មាន​ប្រភេទ​ដែរ​?
២. ផ្ទះ​រោង​ ឬ​ កន្តាំង
ផ្ទះ​រោង​ ឬ​កន្តាំង​ គេ​សង់​ជាមួយ​ដំបូល​យ៉ាង​ទាប​ ហើយ​ពុំ​សូវ​ស្រួច​ ដើម្បី​ការពារ​ និង​អោយ​មាន​ភាព​ងាយ​ស្រួល​ កុំ​អោយ​មាន​ការ​បារម្ភ​ក្នុង​ការ​រក​មើល​ផ្ទោង​ ឬ​គ្រឿង​បង្គំ​ដំបូល​វែង​។
ក្នុង​នាម​ជា​កូន​ខ្មែរ​ តើ​អ្នក​ដឹង​ថា​ផ្ទះ​ខ្មែរ​មាន​ប៉ុន្មាន​ប្រភេទ​ដែរ​?
៣. ផ្ទះ​រោង​ដោល
ផ្ទះ​រោង​ដោល​ គេ​សង់​ដោយ​មាន​ដំបូល​ធំ​ដែល​ពង្រីក​ជា​សំយាប​មក​លើ​រាន​ហាល​។
ក្នុង​នាម​ជា​កូន​ខ្មែរ​ តើ​អ្នក​ដឹង​ថា​ផ្ទះ​ខ្មែរ​មាន​ប៉ុន្មាន​ប្រភេទ​ដែរ​?
៤. ផ្ទះ​រោង​ឌឿង​
ផ្ទះ​រោង​ឌឿង​ គេ​សង់​ដោយ​មាន​ដំបូល​ធំ​មួយ​ និង​មាន​សំយាប​នៅ​ផ្នែក​ខាង​មុខ​ និង​ក្រោយ​ផ្ទះ​។
ក្នុង​នាម​ជា​កូន​ខ្មែរ​ តើ​អ្នក​ដឹង​ថា​ផ្ទះ​ខ្មែរ​មាន​ប៉ុន្មាន​ប្រភេទ​ដែរ​?
៥.ផ្ទះ​ប៉ិត​
ផ្ទះ​ប៉ិត​ គេ​សាងសង់​ឡើង​ជាមួយ​នឹង​ដំបូល​ដែល​មាន​រាង​បួន​ស្មើ​គ្នា​ ដោយ​គេ​ពុំ​ចាំ​បាច់​ធ្វើ​ផ្នែក​ខាង​មុខ​និង​ខាង​ក្រោយ​នៃ​ដំបូល​ឡើយ​។
ក្នុង​នាម​ជា​កូន​ខ្មែរ​ តើ​អ្នក​ដឹង​ថា​ផ្ទះ​ខ្មែរ​មាន​ប៉ុន្មាន​ប្រភេទ​ដែរ​?
ទាំងនេះ​គឺ​ជា​អត្ថន័យ​ និង​អត្ថប្រយោជន៍​នៃ​ផ្ទះ​ខ្មែរ​ ដែល​យើង​ទាំង​អស់​ជា​កូន​ខ្មែរ​ គួរ​ស្វែងយល់​ និង​យល់ដឹង​ដើម្បី​ជា​ប្រយោជន៍​ នៃ​ការ​រក្សា​អត្តសញ្ញាណ​ប្រពៃណី​បុរាណ​របស់​ជាតិ​យើង​ ដោយ​ក្ដី​ស្រលាញ់​ និង​រក្សា​ទុក​ជា​កេរដំណែល​៕
ក្នុង​នាម​ជា​កូន​ខ្មែរ​ តើ​អ្នក​ដឹង​ថា​ផ្ទះ​ខ្មែរ​មាន​ប៉ុន្មាន​ប្រភេទ​ដែរ​?
ប្រភព៖ kqube
  • ក្នុង​នាម​ជា​កូន​ខ្មែរ​ តើ​អ្នក​ដឹង​ថា​ផ្ទះ​ខ្មែរ​មាន​ប៉ុន្មាន​ប្រភេទ​ដែរ​?已关闭评论
  • 48 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:ចំនេះដឹង
Tags: