បែកធ្លាយ រូបថតអាក្រាតរបស់ភរិយា បេក្ខភាពប្រធានាធិបតី អាមេរិច

សហរដ្ឋអាមេរិក : នាង ម៉េ​ឡា​នៀ ត្រាំ (Melania Trump)​ដែល​គេ​ដឹងថា គឺជា​ភរិយា​របស់លោក ដូ​ណា​ល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​អាមេរិក​នៅក្នុង​គណបក្ស​សាធារណរដ្ឋ​មួយរូប នៅពេលនេះ​បាន​កំពុងតែ​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​នៅក្នុង​ការឃោសនា ដណ្តើម​ប្រជាប្រិយភាព​នៅក្នុង​បក្ស​។​

បែកធ្លាយ រូបថតអាក្រាតរបស់ភរិយា បេក្ខភាពប្រធានាធិបតី អាមេរិច

​លោកស្រី មេ​ឡា​នៀ ត្រាំ ដែល​គេ​ដឹងថា គឺជា​តារា​បង្ហាញ​ម៉ូត​ដែលមាន​សញ្ជាតិ​ដើម ស្លូ​វឺ​នៀ នោះ​ត្រូវបាន​លោក ថេត គ្រូ​ស ដែលជា​គូប្រជែង​របស់លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​បក្ស​យកមក​ធ្វើជា​ប្រធានបទ​នៅក្នុង​ការឃោសនា​រិះគន់​លោក ខណៈដែល​ប្រជាប្រិយភាព​លោក គឺ​កំពុងតែ​កើនឡើង​នោះ​។​

បែកធ្លាយ រូបថតអាក្រាតរបស់ភរិយា បេក្ខភាពប្រធានាធិបតី អាមេរិច

​លោក ថេត គ្រួស នៅពេលនេះ​បានជ្រើសរើស​នូវ​រូបថត​ប៉ុន្មាន​សន្លឹក​ដែល​លោកស្រី មេ​ឡា​នៀ ត្រាំ បាន​ថត​នៅពេល​ជាតា​រា​បង្ហាញ​ម៉ូត​មក​ធ្វើជា​គោលដៅ​វាយប្រហារ និង​រិះគន់​ទៅលើ​រូបលោក ដូ​ណា​ល់ ត្រាំ យ៉ាង​ចាស់ដៃ​។ រូបថត​នេះ​ដែល​លោក ថេត គ្រួស យកមកប្រើ​ប្រាស់​នោះ គឺជា​រូបថត​ដែល​លោកស្រី មេ​ឡា​នៀ ត្រាំ បាន​ថត​អាក្រាតកាយ​ដាក់​នៅក្នុង​ទស្សនា​វ​ដ្តី​កាលពី​ឆ្នាំ​២០០០​។

​រូបថត​នេះ គឺ​បានបង្ហាញ​នូវ​រូបភាព​លោកស្រី មេ​ឡា​នៀ ត្រាំ ដេក​ស្រាត​នៅលើ​គ្រែ ដោយ​បង្ហាញ​នូវ​រូបរាង​ដ៏​ល្វត​ល្វន់​របស់​លោកស្រី​។ រូបថត​ប៉ុន្មាន​សន្លឹក​នេះ​កំពុងតែ​ក្លាយជា​ប្រធានបទ​ក្តៅ​នៅក្នុង​យុទ្ធនា​ ការឃោសនា ស្វែងរក​ការគាំទ្រ​បេក្ខជន​ប្រធានាធិបតី នៅក្នុង​បក្ស​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា និង​រដ្ឋ​យូ​តា​។​

​លោក ដូ​ណា​ល់ ត្រាំ នៅពេលនេះ​បានទទួល​ការគាំទ្រ​ច្រើនជាង​លោក ថេត គ្រូ​ស ដូច្នេះហើយ​បានជា​រូបភាព​ទាំងនេះ​ក្លាយជា​ប្រធានបទ​ក្តៅ​៕

បែកធ្លាយ រូបថតអាក្រាតរបស់ភរិយា បេក្ខភាពប្រធានាធិបតី អាមេរិច បែកធ្លាយ រូបថតអាក្រាតរបស់ភរិយា បេក្ខភាពប្រធានាធិបតី អាមេរិច