យួន​ឆ្លង​ដែន​ខុសច្បាប់​២​នាក់​ នាំ​កាំភ្លើង​ប្រើ​ហ្គា​ស​ជាង​២០​ដើម​ជិត​១០០​គ្រាប់​ចូល​មក​ទឹកដី​ខ្មែរ​តាម​ច្រក​ប៉ោយ​ប៉ែ​ត​

​បុរស​ជា​ជនជាតិ​យួន​ចំនួន​២​នាក់​ បាន​ឆ្លង​ដែន​ខុសច្បាប់​ដោយ​នាំ​កាំភ្លើង​ប្រើ​ហ្គា​ស​ប្រភេទ​វែង​ និង​ប្រភេទ​ខ្លី​ចំនួន​២២​ដើម​ និង​គ្រាប់​ចំនួន​ជិត​១០០​គ្រាប់​ ចូល​មក​ទឹកដី​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដោយ​លាក់​ក្នុង​រទេះ​ផ្ទុកទំនិញ​ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​សហការ​ជាមួយ​សមត្ថកិច្ច​គយ​ និង​រដ្ឋាករ​ប្រចាំ​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត​បង្ក្រាប​បាន​ កាលពី​វេលា​ល្ងាច​នា​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​ បុរស​ជនជាតិ​យួន​ដែល​ឆ្លង​ដែន​ខុសច្បាប់​ និង​លួចលាក់​នាំ​អាវុធ​ប្រើ​ហ្គា​ស​ចូល​មក​ទឹកដី​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ហើយ​ត្រូវ​បង្ក្រាប​បាន​នោះ​ មានឈ្មោះ​ Nguyen​ Hong​ Phuc​ អាយុ​៣៧​ឆ្នាំ​ និង​ឈ្មោះ​ Bui​ Van​ Manh​ អាយុ​២៦​ឆ្នាំ​ មាន​ទីលំនៅ​ប្រទេស​វៀតណាម​ ។​ ក្រោយ​ការ​ឃាត់ខ្លួន​នៅ​កន្លែង​កើតហេតុ​ សមត្ថកិច្ច​រឹបអូស​បាន​កាំភ្លើង​ប្រើ​ហ្គា​ស​ប្រភេទ​វែង​ចំនួន​០៦​ដើម​ និង​ប្រភេទ​ខ្លី​ចំនួន​១៦​ដើម​ ព្រមទាំង​មាន​គ្រាប់​ចំនួន​៧៨​គ្រាប់​ ។​

​គេ​មិន​ទាន់​ដឹង​ថា​ តើ​បុរស​ជនជាតិ​យួន​ទាំង​២​នាក់​នោះ​នាំ​កាំភ្លើង​ប្រើ​ហ្គា​ស​ខុសច្បាប់​ចូល​មក​ទឹកដី​កម្ពុជា​ ដើម្បី​ប្រើប្រាស់​ក្នុង​គោលបំណង​អ្វី​ជាក់លាក់​នៅឡើយ​ទេ​ ៕​

យួន​ឆ្លង​ដែន​ខុសច្បាប់​២​នាក់​ នាំ​កាំភ្លើង​ប្រើ​ហ្គា​ស​ជាង​២០​ដើម​ជិត​១០០​គ្រាប់​ចូល​មក​ទឹកដី​ខ្មែរ​តាម​ច្រក​ប៉ោយ​ប៉ែ​ត​យួន​ឆ្លង​ដែន​ខុសច្បាប់​២​នាក់​ នាំ​កាំភ្លើង​ប្រើ​ហ្គា​ស​ជាង​២០​ដើម​ជិត​១០០​គ្រាប់​ចូល​មក​ទឹកដី​ខ្មែរ​តាម​ច្រក​ប៉ោយ​ប៉ែ​ត​យួន​ឆ្លង​ដែន​ខុសច្បាប់​២​នាក់​ នាំ​កាំភ្លើង​ប្រើ​ហ្គា​ស​ជាង​២០​ដើម​ជិត​១០០​គ្រាប់​ចូល​មក​ទឹកដី​ខ្មែរ​តាម​ច្រក​ប៉ោយ​ប៉ែ​ត​

Related