តើ​មហាសេដ្ឋី​លេខ​ ៣៩២ ពិភពលោក​Jeffrey Skoll​មាន​ប្រវត្តិ​ និង បទ​ពិសោធន៍​យ៉ាង​ដូច​ម្តេច​ខ្លះ​ទើប​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី?

លោក​ Jeffrey Skoll គឺ​ជា​មហាសេដ្ឋី​ពាណិជ្ជកម្ម​សញ្ជាតិ​ កាណាដា មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​គឺ​ជា​សហគ្រិន​មួយ​រូប​ខាង​ផ្នែក​អ៊ីនធឺណិត​ និង ជា​ផលិតករ​ភាព​យន្ត​ផង​ដែរ។ មក​ជិត​ដល់​ពាក់​កណ្តាល​ឆ្នាំ​២០១៦ នេះ​លោក​ត្រូវ​បាន​ គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​ជា​មហាសេដ្ឋី​មាន​ជាង​គេ​មួយ​រូប​នៅ​លើ​ពិភពលោក​ក្នុង​ចំណាត់​ថ្នាក់​លេខ ៣៩២ ជា​មួយ​ទ្រព្យសម្បត្តិ​ ៤,២ ពាន់​លាន​ដុល្លារ។ តើ​មហាសេដ្ឋី​លេខ​ដល់​ទៅ ៣៩២ ពិភពលោក​រូប​នេះ​មាន​ប្រវត្តិ​ និង បទ​ពិសោធន៍​យ៉ាង​ដូច​ម្តេច​ខ្លះ​ទើប​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី?

 

លោក​ Jeffrey Skoll កើត​នៅ​ថ្ងៃ​ទី ១៦ មករា ឆ្នាំ ១៩៦៥ ក្នុង​គ្រួសារ​ ជ្វីស នៅ​ទីក្រុង Montreal ប្រទេស​កាណាដា ម្តាយ​របស់​លោក​ជា​គ្រូបង្រៀន និង មាន​ឪពុក​ ជា​ម្ចាស់​ហាង​លក់​ថ្នាំ​គីមី។ គ្រួសារ​របស់​លោក​បាន​មក​តាំង​លំនៅ​ ក្នុង​សហរដ្ឋ​អាមេរិក នៅ​ចុង​ឆ្នាំ ១៩៧០។ នៅ​ពេល​លោក Jeffrey Skoll ឪពុក​របស់​លោក​បាន​កើត​ជំងឺ​មហារីក ដែល​ពេល​នោះ​ហើយ​នៅ​ពុក​របស់​លោក​បាន​ប្រាប់​លោក​ពី​រឿង​ខក​ចិត្ត​ក្នុង​ខ្លួន​យ៉ាង​ច្រើន​ពី​គម្រោង​ផែនការ​នានា​ដែល​លោក​ត្រៀម​ធ្វើ​សម្រាប់​ជីវិត។

 

លោក​ Jeffrey Skoll បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​ពី​ក្នុង​ជំនាញ វិស្វករ​អេឡិចត្រូនិក ពី​សាកល​វិទ្យាល័យ University Of Toronto ក្នុង​ឆ្នាំ ១៩៨៧។ ក្នុង​អំឡុង​ពេល​សិក្សា​លោក​គឺ​ជា​សហការី​និពន្ធ​ អត្ថបទ​រិះគន់​ដល់​និស្សិត​រៀន​ជំនាញ​វិស្វករ​ឲ្យ​កាសែត The Toike Oike ទៀត​ផង។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ភ្លាម​លោក​មិន​បាន​ធ្វើ​ការ រក​ស៊ី​អ្វី​ទេ លោក​បាន​ចំណាយ​ពេល​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​អស់​ជា​ច្រើន​ខែ មុន​ពេល​លោក​ត្រលប់​មក​អាមេរិក​វិញ​ដោយ​បាន​បើក​អាជីវកម្ម​ចំនួន ២ នៅ​ក្នុង​ទីក្រុង Toronto គឺ​ក្រុមហ៊ុន Skoll Engineering គឺ ជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ខាង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ​ និង ក្រុមហ៊ុន Micros on the Move Ltd ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ការ​ជួល​សម្ភារៈ​កុំព្យូទ័រ។

 

នៅ​ឆ្នាំ​ ១៩៩៣ លោក​បាន​ចាកចេញ​ពី​ប្រទេស កាណាដា ដើម្បី​បន្ត​ការ​សិក្សា​ ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម នៅ​សាកលវិទ្យាល័យ Stanford Business School ដោយ​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ ១៩៩៥។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​នៅ Stanford លោក​បាន​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន Knight-Ridder ដែល​លោក​ធ្វើ​ការ​ផ្នែក​ផ្សព្វផ្សាយ​ប្រព័ន្ធ​អ៊ីនធឺណិត។ នៅ​ឆ្នាំ ១៩៩៦ លោក​ Jeffrey Skoll បាន​ជួប​ជាមួយ​នឹង​ស្ថាបនិក​ក្រុមហ៊ុន eBay គឺ​លោក Pierre Omidyar ដោយ​បាន​ជួល​លោក​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុមហ៊ុន​ទី១ និង ជា​បុគ្គលិក​ធ្វើ​ការ​ពេញ​ម៉ោង​របស់​ក្រុមហ៊ុន។

 

នៅ​ពេល​ដែល ក្រុមហ៊ុន eBay បាន​ចាប់​ផ្តើម​ទទួល​បាន​ប្រាក់​ចំណូល​នៅ​ពេល​ដែល​លោក​ Jeffrey Skoll​ទៅ​ចូល​រួម​ជា​មួយ​នោះ លោក​បាន​សរសេរ​ពី​ផែនការ​ពាណិជ្ជកម្ម​ជា​ច្រើន ហើយ​ត្រូវ​បាន​ eBay អនុវត្ត​តាម​ក្លាយ​ជា​ ហើយ​ក្លាយ​ជា​ក្រុមហ៊ុន​បង្កើត​ថ្មី​មួយ​ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់។ លោក Jeffrey Skoll​ បាន​បន្ត​ដំណែង​ជា​ប្រធាន​ក្រុមហ៊ុន រហូត​មាន​ការ​មក​ដល់​នៃ​លោក Meg Whitman ក្នុង​ខែ​មករា​ឆ្នាំ ១៩៩៨ ដោយ​ពេល​នោះ​លោក​Meg Whitman ជា​អនុប្រធាន យុទ្ធសាស្ត្រ​នៃ​គម្រោង និង ការ​វិភាគ ដោយ​អ្នក​ទាំង​ពី​ទទួល​បាន​ជោគជ័យ​លោក​គម្រោង​របស់​ខ្លួន​នៃ​ការ​បង្កើត eBay Foundation ដោយ​បាន​ដាក់​សំណើ​លក់​ជា​សាធារណៈ​លើក​ដំបូង​មាន​តម្លៃ​ដល់​ទៅ ៣០ លាន​ដុល្លារ​ នៅ​ក្នុង​ឆ្នាំ ១៩៩៨ ដែល​ធ្វើ​ឲ្យ eBay Foundation កើន​ប្រាក់​ទុន​ច្រើន​ជាង ២ ពាន់​លាន​ដុល្លារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក Jeffrey Skoll ក្លាយ​ខ្លួន​ជា​មហាសេដ្ឋី​មួយ​រូប​នៅ​លើ​ពិភពលោក។

http://www.forbes.com/profile/jeffrey-skoll/?list=billionaires

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com,biography.com