លោក​ឧ​ត្ត​ម​សេនី​ត្រី សោម ស៊ុន ដឹកនាំ​គណៈប្រតិភូ​មក​ទស្សនៈ​សិក្សា​នៅ​ទីក្រុង​ហូ​ជី​មិញ

លោក​ឧ​ត្ត​ម​សេនី​ត្រី សោម ស៊ុន ដឹកនាំ​គណៈប្រតិភូ​មក​ទស្សនៈ​សិក្សា​នៅ​ទីក្រុង​ហូ​ជី​មិញ



កំពង់ធំ ៖ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ១៩​រូប​ត្រូវបាន​អញ្ជើញ​ពី​ទីបញ្ជាការដ្ឋាន​យោធា​ទីក្រុង​ហូ​ជី​មិញ ដឹកនាំ​គណៈប្រតិភូ​ទស្សនៈ​សិក្សា​នៅ​ទីក្រុង​ហូ​ជីមិញ​ដោយ​លោក ឧ​ត្ត​ម​សេនី​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ក្នុង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ ២០១៦។

ដំណើរ​នៃ​ទស្សនៈ​សិក្សា នេះ​គឺ​ក្នុង​គោលបំណង​ផ្សារភ្ជាប់​ចំណង​មេត្រីភាព​រវាង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ទីបញ្ជាការដ្ឋាន កងទ័ព​ប្រជាជន​វៀតណាម ដើម្បី​ចែករំលែក​នូវ​បទ ពិសោធន៍​នានា ក្នុង​វិ​ស័យ​យោធា​ឲ្យ​កាន់តែ​ប្រសើរឡើង មិនតែប៉ុណ្ណោះ​គណៈប្រតិភូ​ទាំងអស់ ត្រូវបាន​អញ្ជើញ​ទៅ​ទស្សនា​នៅ សួន​កំសាន្ត​នៅក្នុង​ទីក្រុង​ហូ​ជី​មិញ ដែល​បាន​ចង់​បញ្ជាក់​ថា ការរៀបចំ​សួន​កំសាន្ត​នេះ គឺជា​ការ​សាងសង់​ឡើង របស់​រដ្ឋ សម្រាប់​ការ​រកចំណូល សម្រាប់​ផ្គត់ផ្គង់​ដល់​អង្គភាព​រដ្ឋ និង​ការ​ច្នៃប្រឌិត​សម្រាប់​ការ​ទាក់ទាញ​ក្នុង វិស័យ​ទេសចរណ៍ ទាំង​ក្រុង​និង​ក្រៅប្រទេស។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​បញ្ជាក់​ថា គណៈប្រតិភូ​កម្ពុជា ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​បំផុត ពី​សំណាក់​មេ​បញ្ជាការដ្ឋាន​យោធា​ទីក្រុង​ហូជី​មិញ ដែល​បាន​ផ្តល់​នូវ​សារៈសំខាន់​ដល់​វិស័យ​កងទ័ព ក្នុង​ការ​ទំនាក់ទំនង និង​ពង្រឹង​ការងារ​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន​ជាមួយគ្នា កសាង​សមត្ថភាព​របស់​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ឲ្យ​ក្លាយ​ជា​អង្គភាព​ត្រៀម​រួចជាស្រេច និង​មាន​គុណភាព​ខ្ពស់​ក្នុង​កិច្ច​យោធា ក្នុង​នោះដែរ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​ឆ្លៀត​ឱកាស​ថ្លែងអំណរគុណ​ដល់​ទី​បញ្ជាកា​រដ្ឋា​ន​កងទ័ព​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ទីក្រុង​ហូ​ជីមិញ ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ ក្នុង​វិស័យ​កងទ័ព ព្រមទាំង​បាន​ជួយ​សាងសង់​អគារ​សម្រាប់​ធ្វើ​ការ ជូន​ដល់​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៃ​ឱកាស​ពិសា​របាយ​សាមគ្គី លោក សោម ស៊ុន បាន​ប្រគល់​កាដូ​ជូន​ជាវ​ត្ថុ​អនុស្សាវរីយ៍៕

លោក​ឧ​ត្ត​ម​សេនី​ត្រី សោម ស៊ុន ដឹកនាំ​គណៈប្រតិភូ​មក​ទស្សនៈ​សិក្សា​នៅ​ទីក្រុង​ហូ​ជី​មិញ