ល្បិច​ព្យាបាល​ស្លាក់ឆ្អឹងត្រី​យ៉ាង​ប្រសិទ្ធភាព​

ស្លាក់ឆ្អឹងត្រី​ជា​រឿង​តែង​ជួបប្រទះ​ជា​ញឹកញយ នៅក្នុង​គ្រួសារ​ទាំងឡាយ តែ​ប្រសិន​មិនចេះ​ពី​វិធី​ដោះស្រាយ នឹង​បង្ក​ការរំខាន​ច្រើន និង​ជូន​កាល​នៅ​បង្ក​គ្រោះថ្នាក់​ទៀតផង ។ ពេល​ត្រូវ​ស្លាក់ឆ្អឹងត្រី មិនត្រូវ​ប្រើប្រាស់​វិធី​ដើម្បី​ខ្វះ​ឆ្អឹង​ចេញ ។ ចូរ​នឹងនរ​អនុវត្តតាម​ល្បិច​ដ៏​សាមញ្ញ​មួយចំនួន​ដូចខាងក្រោម​៖

បៀម និង​លេប​សំបក​ក្រូច​
​បៀម​សំបក​ក្រូច​មាន​ប្រសិទ្ធភាព​បំផុត ពេល​ត្រូវ​ស្លាក់ឆ្អឹងត្រី​តូចៗ ។ ចូរ​អ្នកយក​សំបក​ក្រូច​១​ចំណិត​តូច​មក​បៀម​ក្នុង​មាត់​១​សន្ទុះ បន្ទាប់មក លេប​វា​ចូលក្នុង​ពោះ ។ ឆ្អឹង​ត្រី​នឹងត្រូវ​ទន់ និង​រលាយ​ទៅក្នុង​ទឹកមាត់ ។

ល្បិច​ព្យាបាល​ស្លាក់ឆ្អឹងត្រី​យ៉ាង​ប្រសិទ្ធភាព​

ប្រើ​ថ្នាំ​គ្រាប់​វីតាមីន C
​ប្រើ​ថ្នាំ​វីតាមីន C ១​គ្រាប់ ក៏មាន​ប្រសិទ្ធភាព​ដូចជា​សំបក​ក្រូច​ដែរ ។ ក្នុង​ប៉ុន្មាន​នាទី ឆ្អឹង​នឹង​ទន់ និង​រសាត់​ចុះ​បំពង់ក ពុំ​នៅ​បង្ក​អារម្មណ៍​ឈឺ​ទៀត ។

ល្បិច​ព្យាបាល​ស្លាក់ឆ្អឹងត្រី​យ៉ាង​ប្រសិទ្ធភាព​

ញាត់​ខ្ទឹមស​ចូល​រន្ធ​ច្រមុះ

នេះ​ជា​វិធី​ព្យាបាល​ស្លាក់ឆ្អឹងត្រី​ប្រសិទ្ធភាព​គួរសម ។ ចូរ​អ្នក​បកសំបក​ខ្ទឹម​, ទន្ទឹម​នោះ កំណត់​មើលខ្លួន​ត្រូវ​ស្លាក់​ខាង​ណា​, ប្រសិន​ស្លាក់​ខាងឆ្វេង​បំពង់ក នោះ​ត្រូវ​ញាត់​ចូល​រន្ធ​ច្រមុះ​ខាងស្តាំ​ឲ្យ​ស្រឡះ​ដង្ហើម បន្ទាប់មក​បិទ​រន្ធ​ច្រមុះ​ខាងឆ្វេង និង​ដកដង្ហើម​ដោយ​មាត់ ។ ១​សន្ទុះ​ក្រោយ​អ្នកនឹង​កណ្តាស និង​ក្អួត​ចេញ ៕

ល្បិច​ព្យាបាល​ស្លាក់ឆ្អឹងត្រី​យ៉ាង​ប្រសិទ្ធភាព​

ប្រភព៖ cen

  • ល្បិច​ព្យាបាល​ស្លាក់ឆ្អឹងត្រី​យ៉ាង​ប្រសិទ្ធភាព​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:សុខភាព
Tags: