ពាន Hun Sen Cup 2016 ​​​ជុំ​​ផ្ដាច់ព្រ័ត្រ​ចាប់​ផ្ដើម​ប្រកួត​​ថ្ងៃ​នេះ​ ខណៈបឹងកេត ប៉ះ AEU

បន្ទាប់​ពី​ធ្វើ​ការ​បែងចែក​ពូល​ពាន​រង្វាន់​ Hun Sen Cup 2016 ​វគ្គ​ផ្ដាច់​ព្រ័ត្រ​រួច​មក ការ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូល​នីមួយ​ៗ​នឹង​ត្រូវ​ដំណើរ​ការ​ចាប់​ពី​ល្ងាច​ថ្ងៃ​ពុធ​ទី​៣០ ​ខែ​មីនា ​ឆ្នាំ​២០១៦​នេះ​ត​ទៅ​ហើយ។

 ពាន Hun Sen Cup 2016 ​​​ជុំ​​ផ្ដាច់ព្រ័ត្រ​ចាប់​ផ្ដើម​ប្រកួត​​ថ្ងៃ​នេះ​ ខណៈបឹងកេត ប៉ះ AEUរូបភាព​ក្រុម​ស្វាយរៀង​លើក​ពាន កាល​ពី​រដូវ​កាល​មុន

 

ដោយ​ការ​ប្រកួត​បើក​ឆាក​នេះ​ដែរ មាន​៥​គូ​ដែល​ត្រូវ​ប៉ះ​គ្នា ដូច​តារាង​ខាង​ក្រោម​នេះ​៖

 

ក្រុម​ម្ចាស់​ផ្ទះ

ប្រកួត

ក្រុម​ភ្ញៀវ

ម៉ោង​

ទីលាន​ប្រកួត

លេខ​មួយ​ពូល D ​ខេត្ត​កំពង់​ឆ្នាំង

ប្រកួត​

Cambodian Tiger FC

១៥:​៣០​នាទី​

កីឡដ្ឋាន​កំពង់​ឆ្នាំង

កំពង់​ផែ​ស្វ័យយ័ត​ខេត្ត​ព្រះសីហនុ

ប្រកួត​

យុវជន​បឹង​កេត​អង្គរ​កំពង់​ចាម

១៥:​៣០​នាទី

.​វិទ្យាល័យ​ខេត្ត​ព្រះ​សីហនុ

អាស៊ីអឺរ៉ុប​

ប្រកួត​

បឹង​កេត​អង្គរ (ឈុត​ធំ)

១៨:០០​នាទី​

ពហុ​កីឡដ្ឋាន​ជាតិ

លេខ​១​ពូល​F (ខេត្ត​ស្ទឹង​ត្រែង)

ប្រកួត​

លេខ​២​ពូល C (អហ ខេត្ត​កំពង់​ធំ)

១៥:៣០​នាទី

កីឡដ្ឋាន​ខេត្ត​ស្ទឹងត្រែង​

ក្រសួង​ការពារ​ជាតិ​

ប្រកួត​

លេខ​២​ពូល B (ខេត្ត​ព្រៃ​វែង)

១៥​:៣០​នាទី​

ស្ដាត​ចាស់

 

ខាង​ក្រោម​នេះ​ជា​តារាង​បែងចែក​តាម​ពូល​នីមួយ​ៗ​៖

 

​​តារាង​បែង​ចែក​ពូល Hun Sen Cup ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​

                     ពូល​ A           ពូល B​          ពូល C                    ពូល D
             Cambodian Tiger

បឹង​កេត​អង្គរ​​

ភ្នំពេញ​ក្រោន​

       ណាហ្គាវើល​

ស្វាយរៀង​ព្រះ​ខ័នរាជ​

ក្រសួង​ការពារ​ជាតិ​

​​​ស៊ីម៉ាក់​

អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​

កំពង់​ឆ្នាំង​​

​​អាស៊ីអឺរ៉ុប​

វេស្ទើន​ភ្នំពេញ​​

​​សៀមរាប​អង្គរ​

កំពង់​ផែ​ព្រះសីហនុ​

ខេត្ត​ស្ទឹងត្រែង​

   ខេត្ត​កំពង់​ស្ពឺ​                 ​ខេត្ត​ស្វាយរៀង​

ខេត្ត​កណ្ដាល​

ខេត្ត​​ព្រៃវែង​​

ខេត្ត​ប៉ៃលិន​

​​ខេត្ត​ក្រចេះ​

យុវជន​បឹង​កេត​កំពង់​ចាម​

​​ខេត្ត​កំពង់​ធំ​

​​ខេត្ត​កំពត​

 ​                   ខេត្ត​ព្រះ​វិហារ​

 

​​ពាន​រង្វាន់ Hun Sen Cup 2016 ​​ដំណាក់​កាល​ផ្ដាច់ព្រ័ត្រ​នេះ គឺ​ក្រុម​ក្នុង​ពូល​នីមួយ​ៗ​នឹង​ត្រូវ​ប្រកួត​គ្នា​សន្សំ​ពិន្ទុ ​ដោយ​ចុង​ក្រោយ​ក្រោយ​នឹង​យក​២​ក្រុម​ក្នុង​ពូល​នីមួយ​ៗ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ៕

 

អត្ថបទ៖ មុន្នី រម្យ