Pacquiao មាន​ថ្ងៃ​ជោគជ័យ​ ព្រោះ​​​តែ​មាន​​អ្នក​​មើល​ស្រាលរូបគេ

Emmanuel Dapidran “Manny” Pacquiao ឬ​ប្រិយមិត្ត​អ្នក​និយម​វិស័យ​ប្រដាល់​ស្គាល់​ឈ្មោះ​ខ្លី​ថា Pacquiao គឺ​ជា ស្ដេច​ប្រដាល់​មួយ​រូប​មាន​ដើម​កំណើត​មក​ពី​ប្រទេស​ហ្វីលីពីន នៃ​ភូមិភាគ​អាស៊ី​អាគ្នេយ៍។

 

កើត​នៅ​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ១៩៧៨ ក្នុង​វ័យ ៣៧ឆ្នាំ កំពូល​អ្នក​ប្រដាល់​ជនជាតិ​អាស៊ី​ដ៏​ល្បី​ឈ្មោះ​សម្រេច​ចិត្ត ចូល​និវត្តន៍​នៅ​ថ្ងៃទី៩ ខែ​មេសា​ខាងមុខ នៅ​ពេល​ចប់​ការ​ប្រកួត​ចុង​ក្រោយ​ទល់​នឹង Timothy Bradley បន្ទាប់​ពី​ចំណាយ​ពេល ជាង​២៤​ឆ្នាំ​លើ​ជីវិត​ជា​កីឡាករ​ប្រដាល់ ធ្លាប់​ឈ្នះ​ការ​ប្រកួត​៥៧​ដង និង​គ្រង​ខ្សែ​ក្រវាត់​ពិភពលោក ជា​ច្រើន​ស្ថាប័ន​ផ្សេង​ទៀត។

 

នៅ​ពី​ក្រោយ​ភាព​ជោគ​ជ័យ​ដ៏​នឹកស្មាន​មិន​ដល់​នេះ កីឡាករ​ដែល​មាន​រហស្សនាម Pac-Man មាន​ពាក្យ​១ ឃ្លា​បង្ហាញ​ថា ខ្លួន​មាន​ថ្ងៃនេះ​គឺ​ដោយសារ​ការ​ព្យាយាម​ជម្នះ ជន​ទាំងឡាយ​ណា​ដែល​ចូលចិត្ត មើល​ស្រាល​លើ​រូប​គេ៖​

 

Pacquiao មាន​ថ្ងៃ​ជោគជ័យ​ ព្រោះ​​​តែ​មាន​​អ្នក​​មើល​ស្រាលរូបគេ

 

ចុចអាន៖ Isco ​ថា​ Real ​ធ្លាក់​ទម្រង់​លេង​ មិន​អាច​បន្ទោស​តែ​ខ្លួន​ និង​​ James​ ទេ

 

ដោយ៖ វីរ៉ុត