អាល្លឺម៉ង់​លត់​អ៊ីតាលី ​៤-១ ឯ​ព័រទុយហ្គាល់​ស៊ី​បែលហ្ស៊ិក​ ២-១ ខណៈ​អង់គ្លេស​​ចាញ់​ហូឡង់

​​​​​​ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​ ព័រទុយហ្គាល់​​និង​ហូឡង់​សុទ្ធ​តែ​អាច​រក​ជ័យជំនះ​​ជូនជាតិ​ ក្រោយ​បំបាក់​ក្រុម​ខ្លាំង​ៗ​ក្នុង​តំបន់​អឺរ៉ុប​ដូចគ្នា​​ដូច​ជា អ៊ីតាលី បែលហ្ស៊ិក​​ និង​អង់គ្លេស​ក្នុង​ការប្រកួត​មិត្តភាព​នៅ​យប់មិញ។

 

អាល្លឺម៉ង់​លត់​អ៊ីតាលី ​៤-១ ឯ​ព័រទុយហ្គាល់​ស៊ី​បែលហ្ស៊ិក​ ២-១ ខណៈ​អង់គ្លេស​​ចាញ់​ហូឡង់

 

​​​​ក្រុម​ម្ចាស់​ជើង​ឯក​ ​ World Cup​ ២០១៤ ​អាល្លឺម៉ង់​​បាន​បើ​ការ​នាំ​មុខ​មុន​ដោយ​កីឡាករ Toni Kroos នាទី​២៤​ មុន​ពេល ​Mario Goetze ​ជា​អ្នក​គ្រប់​ទី​នាទី​៤៥ដោយ​ការ​បញ្ជូន​យ៉ាង​ល្អ​ពី​មិត្ត​រួម​ក្រុម FC Bayern Munich គឺ Thomas Müller។​ ដល់​តង់​ទី​២ ​អាល្លឺម៉ង់​​​បាន​បន្ថែម​២​គ្រាប់​ទៀត​ដោយ​ខ្សែការពារ​ឆ្វេង Jonas Hector នាទី​៥៩​និង​ការ​ស៊ុត​ប៉េណាល់ទី​របស់ Mesut Oezil ប៉ុន្តែ អ៊ីតាលី​ក៏​​មិន​ឲ្យ​អ្នកគាំទ្រ​អន់​ចិត្តពេក​ដែរ ដោយ​អាច​បំបែក​ពង​មាន់​១​គ្រាប់វិញ​នាទី​៨៣ ដោយ Stephan El Shaarawy ។

 

 

អាល្លឺម៉ង់​លត់​អ៊ីតាលី ​៤-១ ឯ​ព័រទុយហ្គាល់​ស៊ី​បែលហ្ស៊ិក​ ២-១ ខណៈ​អង់គ្លេស​​ចាញ់​ហូឡង់

 

ងាក​ទៅ​មើល​​ព័រទុយហ្គាល់​វិញ អតីត​កីឡាករ​ Manchester United ​ទាំង​ពីរ​គឺ Nani និងCristiano Ronaldo ជា​អ្នក​ជួយ​ក្រុម​ទទួល​បាន​ជោគជ័យ។ Nani រក​គ្រាប់​បាល់​បាន​នៅ​នាទី​២០ ឯ Ronaldo​បាន​តែត​បញ្ចូល​ទី​ល្អឥតខ្ចោះ​នាទី​៤០។ លុះ​ដល់​នាទី​៦២ កីឡាករ​ Romelu Lukaku បាន​រក​មួយ​គ្រាប់​វិញ​ជូន​បែលហ្ស៊ិកវិញផងដែរ។

 

អាល្លឺម៉ង់​លត់​អ៊ីតាលី ​៤-១ ឯ​ព័រទុយហ្គាល់​ស៊ី​បែលហ្ស៊ិក​ ២-១ ខណៈ​អង់គ្លេស​​ចាញ់​ហូឡង់

 

អាល្លឺម៉ង់​លត់​អ៊ីតាលី ​៤-១ ឯ​ព័រទុយហ្គាល់​ស៊ី​បែលហ្ស៊ិក​ ២-១ ខណៈ​អង់គ្លេស​​ចាញ់​ហូឡង់

 

ចំណែក​មួយ​គូ​ទៀត​​តោ​កំណាច​អង់គ្លេស​​បាន​ចាញ់​ស្ពឹក​មុន​ដី​​ខ្លួន​ឯង​កីឡាដ្ឋាន Wembley ក្រោម​ស្នា​ដៃក្រុុម​​ហូឡង់។ បើ​ក​ការ​ប្រកួត​តង់​ដំបូង​ អង់គ្លេស​​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​ដោយ​កីឡាករ​កំពុង​ឡើង​ជើង Jamie Vardy នាទី​៤១ ធ្វើ​អ្នក​ហ៊ោ​ស្ទើរ​ផ្ទុះ​កីឡាដ្ឋាន​។ លុះ​ដល់​តង់​ទី​​ហូឡង់​បាន​វាយ​បក​បាន​ដល់​ទៅ​២​គ្រាប់​ដោយ​កីឡាករ Vincent Janssen ស៊ុត​ប៉េណាល់​ទី​នាទី​៥០​និង​ Luciano Narsingh នាទី​៧៧។

 

អាល្លឺម៉ង់​លត់​អ៊ីតាលី ​៤-១ ឯ​ព័រទុយហ្គាល់​ស៊ី​បែលហ្ស៊ិក​ ២-១ ខណៈ​អង់គ្លេស​​ចាញ់​ហូឡង់

អាល្លឺម៉ង់​លត់​អ៊ីតាលី ​៤-១ ឯ​ព័រទុយហ្គាល់​ស៊ី​បែលហ្ស៊ិក​ ២-១ ខណៈ​អង់គ្លេស​​ចាញ់​ហូឡង់

 

គូ​សំខាន់​១​ទៀត​បារាំង​លត់​រុស្សី​ ៤-២។ ៤​គ្រាប់​របស់​បារាំង​រក​បាន​ដោយ​កីឡាករ Ngolo Kante , Andre-Pierre Gignac ,Dimitri Payet ​និង​Kingsley Coman (នាទី ៩, ៣៨,៦៤​និង​៧៦) ឯ​រុស្សី​ធ្វើ​បាន​ដោយ​កីឡាករ​Alexander Kokorin នាទី​៥៦​និង​Yuri Zhirkov ​នាទី​៦៨៕

 

អាល្លឺម៉ង់​លត់​អ៊ីតាលី ​៤-១ ឯ​ព័រទុយហ្គាល់​ស៊ី​បែលហ្ស៊ិក​ ២-១ ខណៈ​អង់គ្លេស​​ចាញ់​ហូឡង់

 

អាល្លឺម៉ង់​លត់​អ៊ីតាលី ​៤-១ ឯ​ព័រទុយហ្គាល់​ស៊ី​បែលហ្ស៊ិក​ ២-១ ខណៈ​អង់គ្លេស​​ចាញ់​ហូឡង់

 

 

 

 

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ BBC​