បុរស​ប្លន់​យន្តហោះ​ជើង​ហោះ​ហើរ​អេហ្ស៊ីប ត្រូវ​ឃាត់​ខ្លួន​ក្រោយ​ប្រើ​​​គ្រាប់​បែក​អត្តឃាត​ក្លែង​ក្លាយ

បុរស​ជន​ប្រដាប់​​អាវុធ​ជន​ជាតិ​អេហ្ស៊ីប​​​ម្នាក់​ដែល​​​បាន​បង្ខំ​ឲ្យ​​ជើង​​ហោះ​ហើរ​មួយ​គ្រឿង​ ​​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​​អេហ្ស៊ីប EgyptAirដែល​​​​​ធ្វើ​ដំណើរ​​ពី​​ទីក្រុង​ Alexandria ទៅកាន់​ទីក្រុង Cairo ប្រទេស​​អេហ្ស៊ីប​​  ​ទៅ​ចុះ​ចត​​នៅ​សាធារណៈ​រដ្ឋ​​​​​ Cyprus ភាគ​ខាង​ជើង​ប្រទេស​អេហ្ស៊ីប​ ​ក្នុង​សមុទ្រ​​មេឌីទែរ៉ាណេ​​​ នា​រសៀល​ថ្ងៃ​អង្គារ​ម្សិល​មិញ ​បាន​ប្រើ​ប្រាស់​​ខ្សែ​ក្រវាត់​​គ្រាប់​បែក​អត្តឃាត​ក្លែង​ក្លាយ​​​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​មន្ត្រី​​​​​​​អាជ្ញាធរ Cyprus។

 

បុរស​ប្លន់​យន្តហោះ​ជើង​ហោះ​ហើរ​អេហ្ស៊ីប  ត្រូវ​ឃាត់​ខ្លួន​ក្រោយ​ប្រើ​​​គ្រាប់​បែក​អត្តឃាត​ក្លែង​ក្លាយ
 

តាម​សារព័ត៌មាន​ BBC គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​គោល​បំណង​ចង់​បាន​របស់​​បុរស​ខាង​លើ​នោះ​​នៅ​ឡើយ​ទេ​​ប៉ុន្តែ​​លោក​ប្រធានាធិបតី ប្រទេស​ Cyprus បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​កើត​មាន​ឡើង​ខាង​លើ​នោះ​​គឺ​មិន​មាន​ពាក់​ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​​​ទេ។

 

​រឿង​​​ហេតុ​ខាង​លើ​​បាន​បញ្ចប់​នៅ​ពេល​​​រាល់​អ្នក​​​​ដំណើរ​ជើង​​ហោះ​ហើរEgyptAir ទាំង​អស់​​ត្រូវ​បាន​ដោះ​លែង​នៅ​ឯ​​​​ព្រលាន​យន្តហោះ ​​Larnaca  ប្រទេស​ Cyprus ដោយ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​អ្វី​ឡើយ​​ ចំណែក​ឯ​បុរស​​ខាង​លើ​​​បាន​ប្រគល់​ខ្លួន​ឲ្យ​​មន្ត្រី​អាជ្ញាធរ។

 

មន្ត្រី​​អាជ្ញាធរ​​ Cyprus បាន​​ដាក់​ឈ្មោះ​ឲ្យ​បុរស​​ប្លន់​យន្តហោះ​​ខាង​លើ​​​ថា Seif Eldin Mustafa ហើយ​បាន​ឲ្យ​ដឹង​ថា​​បុរស​នោះ​មាន​ “សតិ​មិន​នឹងន”។

 

បុរស​ប្លន់​យន្តហោះ​ជើង​ហោះ​ហើរ​អេហ្ស៊ីប  ត្រូវ​ឃាត់​ខ្លួន​ក្រោយ​ប្រើ​​​គ្រាប់​បែក​អត្តឃាត​ក្លែង​ក្លាយ
 

បុរសប្លន់យន្តហោះកំពុងដើរចេញមក
រដ្ឋ​មន្ត្រី​​ការបរទេស Cyprus លោក​ Ioannis Kasoulides ​បាន​​និយាយ​ថា​ Seif Eldin Mustafa ដំបូង​ឡើង​បាន​​ស្នើ​សុំ​និយាយ​ជា​មួយ​ប្រពន្ធ​​ដើម​ជន​ជាតិ Cyprus ​របស់​លោក​​​ ដែល​ប៉ូលិស​បាន​ជូន​នាង​ទៅ​ព្រលាន​យន្តហោះ មុន​ពេល​ការ​ចរចា​គ្នា​បាន​​ចាប់​ផ្ដើម។

 

គួរ​បញ្ជាក់​ថា​​​ក្រោយ​មក​យន្តហោះ​ជើង​ហោះ​ហើរ​ Egyptair បាន​ចេញ​ដំណើរ​ពី​ក្រុងLarnaca ប្រទេស​ Cyprus នា​ម៉ោង ១០​:០៥​នាទី​យប់​(ម៉ោង​ក្នុង​ស្រុក​) ទៅ​ដល់​ទី​ក្រុង​ Cairo ប្រទេស​​អេហ្ស៊ីប​​​ដែល​ជា​​​គោល​ដៅ​ដើម​របស់​ខ្លួន​វិញ​ហើយ៕

 

បុរស​ប្លន់​យន្តហោះ​ជើង​ហោះ​ហើរ​អេហ្ស៊ីប  ត្រូវ​ឃាត់​ខ្លួន​ក្រោយ​ប្រើ​​​គ្រាប់​បែក​អត្តឃាត​ក្លែង​ក្លាយ
 

មន្ត្រីប៉ូលិសកំពង់រង់ចាំបុរសដើរមក
 

បុរស​ប្លន់​យន្តហោះ​ជើង​ហោះ​ហើរ​អេហ្ស៊ីប  ត្រូវ​ឃាត់​ខ្លួន​ក្រោយ​ប្រើ​​​គ្រាប់​បែក​អត្តឃាត​ក្លែង​ក្លាយ
 

បុរសប្លន់យន្តហោះ Seif Eldin Mustafa
បុរស​ប្លន់​យន្តហោះ​ជើង​ហោះ​ហើរ​អេហ្ស៊ីប  ត្រូវ​ឃាត់​ខ្លួន​ក្រោយ​ប្រើ​​​គ្រាប់​បែក​អត្តឃាត​ក្លែង​ក្លាយ
​​​​​​​វីដេអូ​​ថត​សកម្មភាព​​​​​​បុរសប្លន់យន្តហោះ​បង្ហាញ​​ដោយ​ក្រសួង​មហា​ផ្ទៃ​អេហ្ស៊ីប​​ ពេល​ដើរ​កាត់​​​កន្លែង​ត្រួត​ពិនិត្យ​សន្តិសុខ​​សុវត្ថិភាព​​​​បី​បួន​កន្លែង​​នៅ​ឯ​ព្រលាន​យន្តហោះ ​Borg El Arabទី​ក្រុង​ Alexandria ប្រទេស​អេហ្ស៊ីប

ចុចអាន៖ ​​​​យន្តហោះ​ដឹក​អ្នក​ដំណើរ​​អេហ្ស៊ីប EgyptAir ​​​ត្រូវ​​​ជន​ប្រដាប់​អាវុធ​ប្លន់

 

ប្រែ​​សម្រួល៖ មាន រតនា
ប្រភព៖ BBC