ផ្ទះដ៏ភ្លឺចែងចាំង មានជញ្ជាំងមាស គ្រឿងសង្ហារឹមមាស និងសូម្បីតែគម្របបង្គន់ក៏មាស ត្រូវបានដាក់លក់ ត្រឹម៩ម៉ឺនដុល្លារ

រុស្សី៖ ផ្ទះល្វែងមួយកន្លែង ដែលមានសុទ្ធតែជញ្ជាំងមាស និងសូម្បីតែគម្របបង្គន់ នោះ ត្រូវបានដាក់លក់ ក្នុងប្រទេសរុស្សី ក្នុងតម្លៃចាប់ពី ៩ម៉ឺនដុល្លារអាមេរិក។

នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ផ្ទះល្វែងនេះបានដាក់ឲ្យដេញថ្លៃ ចាប់ពីតម្លៃ ៩៥,០០០ ដុល្លារអាមេរិកឡើងទៅ។ សម្រាប់ផ្ទះល្វែងនេះ មានទីតាំងនៅចំំកណ្ដាលទីក្រុង Magadan និងស្ថិតនៅជាន់ទី២ នៃអគារដែលមាន៤ជាន់ និងបើតាមភ្នាក់ងារអចលនទ្រព្យ លោក Vikhlyantsev បានបង្ហាញឲ្យដឹងថា ភ្ញៀវរបស់គាត់ ដែលជាម្ចាស់ផ្ទះខាងលើនេះ គឺជាអ្នកជំនួញ ដែលតែងតែធ្វើដំណើរជុំវិញពិភពលោក និងជាអ្នកចូលចិត្ដសិល្បៈគំនូរ។ អ្វីដែលជា ភាពវ័យឆ្លាតរបស់ភ្ញៀវគាត់ គឺនៅពេលដែលពួកគេ ធ្វើដំណើរជុំវិញពិភពលោក គឺពួកគេតែងតែយករបស់តុបតែងដ៏កម្រមកផ្ទះវិញ និងបានតុបតែងរបស់ទាំងនោះ នៅក្នុងផ្ទះរបស់ពួកគេតែម្ដង។ គាត់បានបន្ដថា រូបតំណាង និងរូបគំនូរទាំងអស់នោះ ត្រូវបានធ្វើឡើងវិញ តែគ្រប់ស៊ុមទាំងអស់ គឺស្រោបមាស។ មួយវិញទៀត គ្រឿងសង្ហារឹមក្នុងផ្ទះនេះ គឺនាំចូលពីបរទេស ដែលមិនមែនជារបស់ មានតម្លៃថ្លៃអ្វីនោះទេ តែវាជារបស់កម្រ និងមានតែមួយ។

គួរបញ្ជាក់ថា ផ្ទះល្វែងខាងលើនេះ មាន៣បន្ទប់ និងចាប់ផ្ដើមដេញថ្លៃពី ៩៥,០០០ ដុល្លារអាមេរិកទៅ ខណៈដែលតម្លៃដ៏ទាបមួយនេះមានឡើង ដោយសារតែសេដ្ឋកិច្ច, អាកាសធាតុមិនអំណោយផល និងទីតាំងរបស់ផ្ទះនេះ ដែលនៅក្បែរទីក្រុងនេះ គឺមានគុកដ៏ធំមួយ ដែលមានន័យថា មានមនុស្សតិចណាស់ ដែលមានបំណងចង់រស់នៅទីកន្លែងនោះ។

ទោះជាយ៉ាងណា ការដាក់ដេញថ្លៃផ្ទះល្វែងខាងលើនេះ ត្រូវបានអ្នកអនឡាញក្នុងប្រទេសរុស្សី នាំគ្នានិយាយវែកញែកយ៉ាងក្ដៅគគុក ដែលក្នុងនោះមានម្នាក់ និយាយថា មនុស្សទាំងនោះពិតជាល្ងីល្ងើ ខណៈអ្នកផ្សេងទៀតថា និយាយថា ទោះជារបស់ទាំងនោះ មានតម្លៃប៉ុណ្ណាក៏ដោយ ក៏មើលទៅនៅតែថោកដដែល៕

ប្រភពពី៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ផ្ទះដ៏ភ្លឺចែងចាំង មានជញ្ជាំងមាស គ្រឿងសង្ហារឹមមាស និងសូម្បីតែគម្របបង្គន់ក៏មាស ត្រូវបានដាក់លក់ ត្រឹម៩ម៉ឺនដុល្លារ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:ប្លែកៗ