រួមភេទ​ញឹកញាប់​ជួយ​សម្រក​ទម្ងន់​

6 Videos


​តើ​អ្នក​ធ្លាប់​ដឹង​ពី​ចំណុច​នេះដែរ​ឬទេ ? ពិត​ហើយ​ការ​ឈានដល់​ចំណុចកំពូល​មិន​ត្រឹមតែ​ធ្វើឱ្យរាងកាយ​និង​អារម្មណ៍​ស្រស់ស្រាយ​នោះទេ ប៉ុន្តែ​វា​ក៏​ជួយ​ឱ្យ​អ្នក​ពិសា​អាហារ​ឆ្ងាញ់​និង​ជួយសម្រក​ទម្ងន់​បាន​ផងដែរ​គឺ​មិនបាច់​ប្រឹង​ហាត់ប្រាណ​ច្រើន​ទេ ។ ហេតុផល​នៃ​អំណះអំណាងនេះ​គឺ​ពឹង​ផ្អែកទៅលើ​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​ឆ្នាំ​មកហើយ ។

១-​ធ្វើឱ្យ​ក្បាលពោះ​រាបស្មើ​

M88


​ការ​ឈានដល់​ចំណុចកំពូល​ញឹកញាប់​វា​នឹង​បង្កើត​សារធាតុ​អុក​ស៊ី​តូ​ស៊ីន (oxytocin) និងជួយ​កម្ចាត់​សារធាតុ​ខ​តទី​សូល (cortisol) ដែលជា​សារ​ច្រើន បង្កបញ្ហា​អារម្មណ៍​ស្ត្រេ​ស ធុញថប់និងជួយ​កម្ចាត់​សារធាតុ​ខ្លាញ់​ត្រង់​បរិវេណ​ក្បាលពោះ ។​

២- រួមភេទ​ជាការ​ហាត់ប្រាណ​
​ការ​រួមភេទ​ក្នុង​ឥរិយាបថ​ល្អ​គឺ​វា​ប្រៀប​បីដូច​ជាការ​ហាត់ប្រាណ​ដែល​ជួយ​បង្កើន​សុខភាពបេះដូង ដុតបំផ្លាញ​កាឡូរី បង្កើន​កម្លាំង និង ភាពអត់ធ្មត់ ។ ចំពោះ​កាយវិការ​រួមភេទ ខ្លះ​នៅពេល​អ្នក​អនុវត្តបាន​យូរ​ទៅ​វា​នឹង​ជួយ​ពង្រឹង​សាច់ដុំ​អ្នក​ថែម​ទៀតផង ។

៣-​ជួយ​ឱ្យ​ពិសា​អាហារ​ឆ្ងាញ់​
​នៅពេល​សារធាតុ​គីមី​ក្នុង​ខ្លួន​បញ្ចេញ​នៅពេល​ឈានដល់​ចំណុចកំពូល​វា​នឹង​បង្កើត​ប្រព័ន្ធការពារ​រាងកាយ ជួយ​ដល់​ការរំលាយ​អាហារ​និង​កាត់បន្ថយ​អត្រា​លោត​ខុស​ប្រក្រតី​នៃចង្វាក់បេះដូង​បាន​ថែម​ទៀតផង ។

៤-​ធ្វើឱ្យ​អារម្មណ៍​ស្ងប់ និង ស្រស់ថ្លា​
​នៅពេល​អ្នកទទួលបាន​ក្តី​ស្រឡាញ់​ពេញលេញ​ពី​ដៃគូ​និង​មានការ​រួមភេទ​បាន​យ៉ាង​កក់ក្តៅអ្នក​នឹងមាន​អារម្មណ៍​ថា​ពេញចិត្ត​ធ្វើឱ្យ​ជីវិត​មានន័យ​ស្រស់ថ្លា​ក្នុង​ចិត្តនិងចង់តែ​រស់នៅឱ្យ​ជីវិត​មានន័យ​ធ្វើ​អ្វីៗ​ឱ្យ​សម​តាម​បំណង​ជានិច្ច ។

​ពិត​ហើយ​ទំនាក់ទំនង​ស្នេហា​មាន​ក្តី​ស្រឡាញ់​ពេញលេញ​ដ៏​ល្អប្រសើរ​គឺជា​កត្តា​ដែលនាំទៅរក​ការរួម​សម្ពន្ធមេត្រី​បាន​ស្រណុក​ទាំង​កាយ​និង​ទាំង​អារម្មណ៍ ៕