មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់​ ជិះ​ម៉ូតូ​បុក​គូទ​​កុងតឺន័រ រង​របួសធ្ងន់​

មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់​ ជិះ​ម៉ូតូ​បុក​គូទ​​កុងតឺន័រ រង​របួសធ្ងន់​

ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ផ្នែក​សេនាធិការ​ បាន​ជិះ​ម៉ូតូ​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ​គេ​មួយ​គ្រឿង​ទៀត ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា ​ហើយ​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​កន្ទុយ​រថយន្ត​កុងតឺន័រ​ដែល​ឈប់​ចត​នៅ​ស្ងៀម ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​រយះ​មុខមាត់ សន្លប់​ឈឹង​មួយ​រំពេច។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី​យប់ ​ថ្ងៃ​ទី​២៩​ ខែ​មីនា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​វេងស្រេង មុខ​រោងចក្រ​ដំឡើង​ម៉ូតូ​ក្រុមហ៊ុន ហុង ដារ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

មន្ត្រី​នគរបាល​រងគ្រោះ​រូប​នោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ វី​រះ អាយុ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​ម៉ូតូ​ដែល​ជនរងគ្រោះ​ជិះ​នោះ​ម៉ាក​ហុង​ដារ​ស្កុប​ពី​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ 1AC-1956 ជា​អំណោយ​របស់​លោក យឹម សារ៉ាន់​ អធិការ​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ឲ្យ​ជិះ​បម្រើ​ការងារ ពីព្រោះ​ជនរងគ្រោះ​មាន​ជីវភាព​ខ្វះ ​គ្មាន​លទ្ធភាព​ទិញ​ម៉ូតូ​ជិះ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មន្ត្រី​នគរបាល​រង​គ្រោះ​រូប​នោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដារ​ស្កុប​ពី ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង ទិសដៅ​ពី​លិច​ទៅ​កើត ស្របគ្នា​ជា​មួយ​ម៉ូតូ​ម៉ាក​MSX​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ទៀត ​ដែល​ជិះ​ដោយ​បុរស​២​នាក់ ខណៈ​មកដល់​ចំណុច​កើតហេតុ ជនរងគ្រោះ​បាន​វ៉ា និង​ប៉ះ​ជាមួយ​ម៉ូតូ MSX​នោះ ​បណ្ដាល​ឲ្យ​រេ​ចង្កូត​បន្ដ​ទៅ​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ដែល​ឈប់​ចត​នៅ​ស្ងៀម​តាម​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​បុក​ពេញទំហឹង​សន្លប់​ឈឹង​មួយ​រំពេច​ និង​រង​របួស​រយះ​ក្រោម​ចង្កា​ហូរ​ឈាម​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​ជនរងគ្រោះ​រង​ការ​ខូចខាត​ខាងមុខ​ទាំងស្រុង រីឯ​បុរស​២​នាក់​ដែល​ជិះ​ម៉ូតូ MSX​នោះ​ក៏​រង​របួស​ស្រាល​ផង​ដែរ។

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​មន្ទីរពេទ្យ​បង្អែក​ពោធិចិនតុង ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហើយ​ម៉ូតូ​ដែល​ពាក់ព័ន្ធ​ត្រូវ​យក​មក​ដោះស្រាយ​គ្នា​តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ​៕