FBI ឥឡូវ​ទម្លាយ​ប្រព័ន្ធ​សុវត្ថិភាព​ទូរស័ព្ទ iPhone របស់​ខ្មាន់កាំភ្លើង​បាន​ហើយ​

    ​ភ្នាក់ងារ​ស៊ើបអង្កេត​ពិសេស FBI ទីបំផុត​បាន​គ្រប់គ្រង​លើ iPhone របស់​ខ្មាន់កាំភ្លើង​នៅ San Bernardino ដោយ​គ្មាន​ជំនួយ​ពី Apple បាន​ហើយ​។​

​    ​ហើយ​រឿងនេះ​បានបញ្ចប់​ការ​ប្តឹងផ្តល់​គ្នា​រវាង FBI និង Apple នៅ​តុលាការ​ផងដែរ​។ ការទម្លាយ​ប្រព័ន្ធ​សុវត្ថិភាព​នេះ​ត្រូវគេ​ប៉ាន់​ស្មានថា​រដ្ឋាភិបាល​អាមេរិក​បាន​ពឹង​ជំនួយ​ភាគី​ទី​បី​ដ៏​អា​ថ៍កំ​បាំង ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​    ​រដ្ឋាភិបាល​អាមេរិក​ឥឡូវ​បាន​ជោគជ័យ​លើ​ការគ្រប់គ្រង​ទិន្នន័យ​ទូរស័ព្ទ​របស់​ខ្មាន់កាំភ្លើង​ឈ្មោះ Farook ហេតុនេះហើយ​ពួកគេ​លែង​ពឹងពាក់​ពី Apple ទៀតហើយ​។​

​    ​គួរ​រំលឹក​ផងដែរ​ថា ខ្មាន់កាំភ្លើង​លោក Farook និង​ប្រពន្ធ​របស់គាត់​បានសម្លាប់​មនុស្ស​១៤​នាក់​នៅក្នុង​ទីក្រុង San Bernardino ដែល​ការបាញ់​នេះ​បានកើត​តាំងពី​ខែធ្នូ ឆ្នាំ​២០១៥​។ ក្រោយ​កើតហេតុ​ពួកគេ​ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលិស​នៅ​ទីនោះ​៕

FBI ឥឡូវ​ទម្លាយ​ប្រព័ន្ធ​សុវត្ថិភាព​ទូរស័ព្ទ iPhone របស់​ខ្មាន់កាំភ្លើង​បាន​ហើយ​ លោក Farook និង​ប្រពន្ធ