​កូនក្រមុំ​ខ្មែរ​រៀប​ការ​ជាមួយ​ជនបរទេស ​អាជ្ញាធរ​ឆ្លើយ​ដាក់​គ្នា ​ព្រោះ​រឿង​ច្បាប់ទម្លាប់​

ខេត្ដកំពង់ធំ​ ៖​ ករណី​នារី​ខ្មែរ​បាន​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​បរទេស​ ប៉ុន្ដែ​ ពិធី​មង្គលការ​មួយ​នេះ​ពុំ​មានច្បាប់​ទម្លាប់​នោះ​ទេ​ ។​ អាពាហ៍ពិពាហ៍​ខាងលើ​នេះ​បើ​ ទោះបីជា​គ្មាន​ច្បាប់ទម្លាប់​ហើយ​ភ្ញៀវ​ខ្លះ​ញញើតញញើម​មិន​ហ៊ាន​ទៅ​ចូលរួម​ពិសា​ អាហារ​បាន​ប្រព្រឹត្ដ​ទៅ​ដោយ​រលូន​កាល​ ពី​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុង​ ភូមិ​ក្រសាំង​ ឃុំ​ក្រសាំង​ឫស្សី​ ស្រុក​ កំពង់ស្វាយ​ ខេត្ដកំពង់ធំ​ ។​
​កូនក្រមុំ​ខ្មែរ​រៀប​ការ​ជាមួយ​ជនបរទេស ​អាជ្ញាធរ​ឆ្លើយ​ដាក់​គ្នា ​ព្រោះ​រឿង​ច្បាប់ទម្លាប់​
​អ្នកស្រុក​បានឱ្យ​ដឹង​ថា​ ពី​ធី​មង្គលការ​ កូនក្រមុំ​ជនជាតិ​ខ្មែរ​ជាមួយ​ជនបរទេស​ នេះ​បើ​ទោះជា​ប្រព្រឹត្ដ​ទៅ​បាន​ក៏​ដោយ​តែ​ពុំ​សូវ​មាន​ភ្ញៀវ​ចូលរួម​អ៊ូអរ​ប៉ុន្មាន​ទេ​ ដោយសារ​តែ​ភ្ញៀវ​ខ្លះ​គាត់​ដឹង​ពី​ច្បាប់​ ទម្លាប់​របស់​ស្រុក​ខ្មែរ​ ព្រោះ​បច្ចុប្បន្ន​ ច្បាប់​មិន​អនុញ្ញាត​ឱ្យ​ជនបរទេស​រៀប​ ការ​ជាមួយនឹង​ស្ដ្រី​ខ្មែរ​បែប​ស៊ី​ឈ្មួ​ល​នាំ​ ទៅ​ក្រៅប្រទេស​ ។​

​ប្រភព​ពី​អ្នកស្រុក​បានឱ្យ​ដឹង​ទៀត​ថា​ កូនក្រមុំ​ដែល​រៀប​ការ​ជាមួយ​ជនបរទេស​ ខាងលើ​នេះ​ឈ្មោះ​ យឹ​ម​ សៀម​លី​ ចំណែក​ កូនកំលោះ​ជា​ជនជាតិ​អង់គ្លេស​ឈ្មោះ​ ម៉ាក​ ចេ​ម​បាយ​រ៉ុ​ន​ ។​

​លោក​ លឹ​ម​ ផេ​ត​ មេ​ភូមិ​ក្រសាំង​បាន​ ឱ្យ​ដឹង​ថា​ នៅ​មុន​ថ្ងៃ​រៀប​ការ​មាន​គេ​ ទៅ​សុំ​ច្បាប់​គាត់​ដែរ​តែ​គាត់​បាន​ប្រាប់​ថា​ រឿង​រៀប​ការកូន​ក្រមុំ​ខ្មែរ​ជាមួយ​ជនបរទេស​ បែប​នេះ​គាត់​មិន​ហ៊ាន​សម្រេច​ទេ​គួរ​ទៅ​ ជួប​មេឃុំ​។​ លុះ​ក្រោយមក​ក៏​បានឃើញ​ ម្ចាស់​ពិធី​ដើរ​ចែក​ធៀប​ការ​ដល់​ភ្ញៀវ​ជិត​ ឆ្ងាយ​គាត់​(​មេ​ភូមិ​)​នឹក​ស្មានថា​ម្ចាស់​ ពិធី​បាន​សុំ​ច្បាប់​រួចរាល់​ទៅ​ហើយ​ ។​

​ដោយឡែក​លោក​អនុសេនីយ៍ឯក​ ធៀ​ម​ ឆេ​ង​គ្រី​ អធិការរង​ស្រុក​កំពង់ស្វាយ​ បាន​ប្រាប់​ម្ចាស់​ពិធី​មង្គលការ​ថា​ បើ​ មាន​អ្នកកាសែត​ ឬ​ខាង​ទូរទស្សន៍​មក​សួរ​ នាំ​ឱ្យ​ទូរស័ព្ទ​ទៅ​ប្រាប់​គាត់​(​អធិការរង​)​ ហើយ​កុំ​ចាំបាច់​ខ្វាយខ្វល់​ ។​
​កូនក្រមុំ​ខ្មែរ​រៀប​ការ​ជាមួយ​ជនបរទេស ​អាជ្ញាធរ​ឆ្លើយ​ដាក់​គ្នា ​ព្រោះ​រឿង​ច្បាប់ទម្លាប់​
​លោក​ អ៊ុ​ច​ វណ្ណ​រី​ មេឃុំ​ត្រ​ញំ​ង​ ឫស្សី​បានឱ្យ​ដឹង​ដែរ​ថា​ មុន​មាន​ពិធី​ មង្គលការ​នេះ​មាន​គេ​ទូរស័ព្ទ​មក​សុំ​ ច្បាប់​រៀប​ការកូន​ពេល​នោះ​គាត់​បាន​ ប្រាប់​ថាឱ្យ​យក​ឯកសារ​ឱ្យ​បាន​គ្រប់គ្រាន់​ទៅ​ជួប​ជាមួយ​ស្មៀន​ទៅ​មិន​អាច​ធ្វើ​ លេងៗ​បាន​ទេ​ព្រោះ​រៀប​ការ​ជាមួយ​ជន​ បរទេស​ជា​រឿង​មិនធម្មតា​ឡើយ​ ។​
​បន្ទាប់​មក​ស្មៀនឃុំ​បាន​ប្រាប់​មក​ គាត់​(​មេឃុំ​)​វិញ​ថា​ មិន​អនុញ្ញាត​ឱ្យ​ រៀប​ការ​ទេ​ព្រោះ​គ្មាន​ឯកសារ​គ្រប់គ្រាន់​ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​គាត់​ក៏​ឃើញ​កូនក្រមុំ​យក​ធៀប​ការ​មក​ហៅ​រូប​គាត់​ ហើយ​ពេល​នោះ​គាត់​ក៏​បាន​ឆ្លើយ​ប្រាប់​ ថា​“​ខ្ញុំ​មិន​ហាន​ទៅ​ស៊ី​ការ​ទេ​”​ ។​

​លោក​មេឃុំ​ត្រ​ញំ​ង​ឫស្សី​បាន​បន្ដ​ថា​ ករណី​នេះ​លោក​បាន​ជម្រាប​ទៅ​លោក​ អនុសេនីយ៍ឯក​ ធៀ​ម​ ឆេ​ង​គ្រី​ អធិការរង​ ស្រុក​កំពង់ស្វាយ​ ហើយ​បាន​សួរ​ដែរ​ថា​ មាន​ជនបរទេស​មក​រៀប​ការ​មែនដែរ​ឬ​ ទេ​ ពេល​នោះ​លោក​អធិការរង​បាន​តប​ វិញ​ថា​ មាន​មែន​តែ​គ្មាន​ច្បាប់​នោះ​ឡើយ​។​
​ជុំវិញ​ករណី​ខាងលើ​នេះ​លោក​ ធៀ​ម​ ឆេ​ង​គ្រី​ មិន​អាច​រក​ការ​បកស្រាយ​តាម​ ទូរស័ព្ទ​បាន​ទេ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧​ ខែ​ មីនា​ ឆ្នាំ​២០១៦​ ដោយ​ទូរស័ព្ទ​ចូល​១០​ ដង​តែ​គ្មាន​អ្នក​ទទួល​ ។​

​ដោយឡែក​សាច់ញាតិ​ខាង​កូនក្រមុំ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ បញ្ហា​រត់ការ​ច្បាប់​ ការកូន​ខាងលើ​នេះ​គាត់​បាន​ពឹងពាក់​ឱ្យ​ មេធាវី​របស់​ខ្លួន​ឈ្មោះ​ ប៉ូ​ កា​ហ្សែ​ន​ ជា​ អ្នក​រត់ការ​ក្នុង​រឿង​ហើយ​ ។​

​មេធាវី​ឈ្មោះ​ ប៉ូ​ កា​ហ្សែ​ន​ អ្នក​យក​ ព័ត៌មាន​នគរវត្ដ​មិន​អាច​រក​ការ​ពន្យល់​ បាន​ទេ​ជុំវិញ​ការ​រត់ការ​រៀប​អាពាហ៍ពិពាហ៍​ រវាង​កូនក្រមុំ​ខ្មែរ​នឹង​កូនកំលោះ​ជនបរទេស​ ខាងលើ​នេះ​ថា​ តើ​ក្រុម​គ្រួសារ​កូនក្រមុំ​ មានបាន​ពឹងពាក់​ឱ្យ​រត់ការ​ដែរ​ឬទេ​?
​រឿង​ដដែល​នេះ​លោក​ ខេន​ ឈុ​ន​គ័​រ​ អធិការ​ស្រុក​កំពង់ស្វាយ​បាន​បដិសេធ​ ថា​ លោក​ពុំ​បានដឹង​រឿង​នេះ​ទេ​ ព្រោះ​ លោក​ជាប់រវល់​ទៅ​បំពេញការងារ​ជា​ មួយ​លោក​អភិបាលស្រុក​ ។​

​គួរ​បញ្ជាក់​ថា​ ករណី​កូនក្រមុំ​ខ្មែរ​ រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនបរទេស​ កាលពី​ពេល​កន្លង​ទៅ​បាន​កើត​មាន​ជា​បន្ដ​ បន្ទាប់​ ។​ អាពាហ៍ពិពាហ៍​បែប​នេះ​ត្រូវ​ បាន​គេ​ដឹង​ថា​ ភាគច្រើន​រៀប​ការ​ដើម្បី​ នាំ​មនុស្ស​(​កូនក្រមុំ​ខ្មែរ​)​ចេញ​ទៅ​ក្រៅ​ ប្រទេស​តែ​ប៉ុណ្ណោះ​ និង​ងាយស្រួល​ក្នុង​ ការ​សម្ភាសន៍​ ព្រោះ​មានកូន​កំលោះ​ជា​ ជនបរទេស​មាន​សញ្ជាតិ​និង​មុខរបរ​ ច្បាស់លាស់​ ងាយ​នឹង​ធានា​កូនក្រមុំ​។​ កូនក្រមុំ​ខ្មែរ​ខ្លះ​ធ្វើបុណ្យ​ដល់​មានសំណាង​បាន​រស់នៅ​ជាមួយ​កូនកំលោះ​ជា​ជន​ បរទេស​នេះ​ តែ​ភាគច្រើន​កូនក្រមុំ​របស់​ ខ្មែរ​យើង​មួយ​ចំនួន​ធំ​ត្រូវ​បាន​គេ​យក​ទៅ​ លក់​បម្រើ​ការងារ​តាម​ផ្ទះ​ និង​ខ្លះ​ទៀត​ មាន​ដល់​ទៅ​ឱ្យធ្វើ​ជា​ស្រីលក់ខ្លួន​ទៀត​ផង​ ៕​ ប៊ុ​ន​ រិ​ទ្ធី​
រឿងកូនៗឈ្លោះគ្នាសោះ ម្តាយនិងម្តាយខ្វាចមុខគ្នាដាច់ខ្ទេច

ប្រភព៖ Nokorwatnews

  • ​កូនក្រមុំ​ខ្មែរ​រៀប​ការ​ជាមួយ​ជនបរទេស ​អាជ្ញាធរ​ឆ្លើយ​ដាក់​គ្នា ​ព្រោះ​រឿង​ច្បាប់ទម្លាប់​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:កំសាន្ត
Tags: