រឿង​១០​យ៉ាង​ត្រួសៗ​ពី​ជំនួប​ EL CLASICO ដែល​អ្នក​គួរ​តែ​ដឹង​

ជំនួប​ El Clasico គឺជា​ការ​ប្រកួត​បាល់ទាត់​ដែល​មាន​សារៈសំខាន់​ និង​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​ក្នុង​ពិភពលោក​។​ ជំនួប​នេះ​ស្ដែង​អំពី​ការ​ប្រកួត​ដ៏​តឹងតែង​ និង​ប្រកប​ដោយ​ភាព​ជក់​ចិត្ត ​និង​ស្ដែង​ពី​ប្រវត្តិសាស្ត្រ​ផង​ដែរ​រវាង​ Real Madrid និង ​Barcelona។
ក្រៅ​ពី​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ UEFA Champions League និង​​ការ​​ប្រកួត ​World Cup ​ជំនួប​នេះ​គឺ​ការ​អន្ទះសា​របស់​របស់​គាំទ្រ​បាល់ទាត់​ពិភពលោក​ចង់​មើល​ជា​ទី​បំផុត។​​ ក្រៅ​ពី​គូរ​ប្រជែង​ស្លាប់​រស់​រវាង​ក្លឹប​នៅ​ទី​ក្រុង​ពីរ​ធំ​ជាង​គេ​នៅ​អេស្ប៉ាញ នយោបាយ​ក៏​ចូល​រួម​ធ្វើ​ឲ្យ​ El Clasico កាន់​តែ​ល្បី​។ Real Madrid តំណាង​ជាតិ​និយម​របស់​អេស្ប៉ាញ​ រីឯ ​Barcelona តំណាង​ឲ្យ​ជាតិ​និយម​របស់​កាតាឡាន។
ដូច​ដែល​យើង​បាន​នឹង​ទន្ទឹង​រង​ចាំ​យ៉ាង​អន្ទះសា​​ ការ​ប្រកួត el clasico ​ជើង​ទី​ពីរ​ក្នុង​រដូវ​កាល​នេះ​ Kqube.net​ សូម​លើក​យក​ចំណុច​១០​យ៉ាង​មក​បង្ហាញ​ដែល​អ្នក​គាំទ្រ​បាល់ទាត់​ទាំង​អស់​គួរ​តែ​ដឹង​ថា​ តើ​ការ​ប្រកួត​នេះ​ទើប​តែ​ល្បី​សព្វ​ថ្ងៃ​ ឬ​ក៏​ល្បី​យូរ​ហើយ?
ប្រវត្តិសាស្ត្រ៖ 
ជំនួប El Clasico ដំបូង​​កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧​កុម្ភៈ​ឆ្នាំ ១៩២៩​។​ ចាប់​តាំង​ពី​នោះ​មក​ វា​ក្លាយ​ជា​ជំនួប​ដ៏​អស្ចារ្យ​បំផុត​ ក្នុង​ការ​ប្រកួត​បាល់ទាត់​គូរ​ប្រជែង​ធំ​ពីរ​នៅ​ទ្វីប​អឺរ៉ុប។
វគ្គ​ផ្ដាច់​ព្រ័ត្រ​  UEFA Champions League៖
ទោះ​បី​ជា​ក្លឹប​ទាំង​ពីរ​បាន​ចូល​លេង​ក្នុង​ពាន​រង្វាន់​ក្លឹប​អាជីព​ធំ​ជាង​គេ Champions League​គ្រប់​រដូវ​កាល​ក៏​ដោយ​​ក៏​ការ​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​មិន​ដែល​មាន El Clasico នោះ​ទេ។​ក្រុម​ទាំង​ពីរ​មិន​ដែល​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ UEFA Champions League​នោះ​ទេ។
អ្នក​គាំទ្រ៖
លើស​ពី​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Champions league ទៅ​ទៀត​ ឲ្យ​តែ​ក្លឹប​ទាំង​ពីរ​ជួប​គ្នា​មាន​អ្នក​គាំទ្រ​តាម​ដាន​ចង់​មើល(Followers)​ច្រើន​បំផុត​ក្នុង​ពិភពលោក​ ហើយ​មាន​អ្នក​ទស្សនា​ច្រើន​បំផុត ​ជុំ​វិញ​ពិភពលោក​។
តួលេខ​ប្រកួត៖ 
ក្នុង​ប្រវត្តិសាស្ត្រ  El Clasicos ​ធ្លាប់​លេង​បាន​២៣១​ប្រកួត​​មក​ហើយ​។ Real Madrid ឈ្នះ​៩២ ដង Barcelona ឈ្នះ​៩០​ដង ​និង​ស្មើ​គ្នា​៤៨​ដង។
ឈ្នះ​ច្រើន​បំផុត​៖
 
Real Madrid ធ្លាប់​ឈ្នះ​ Barcelona​ ដល់​ទៅ​១១​ទល់​១​ នា​ការ​ប្រកួត​ក្នុង​ថ្ងៃ​ទី​១៣​ ខែ​មិថុនា ​ឆ្នាំ​១៩៤៣​ ក្នុង​ពាន​រង្វាន់​ Copa Del Rey ។​ នេះ​គឺ​ជា​ស្ថិតិ​ឈ្នះ​ច្រើន​បំផុត​របស់​  el clasicos រហូត​មក​ដល់​បច្ចុប្បន្ន​។
ឈ្នះ​ជាប់​គ្នា​ច្រើន​បំផុត​៖​
 
Real Madrid មាន​កំណត់ត្រា​ឈ្នះ​ជា​ច្រើន​ប្រកួត​ជាប់​គ្នា​ គឺ​៦​ប្រកួត​បន្តបន្ទាប់​គ្នា ​ចាប់​ពី​ថ្ងៃ​ទី​២២​កុម្ភៈ​ ១៩៦២​ ដល់​ថ្ងៃ​ទី​២៨ ​ខែ​កុម្ភៈ​១៩៦៥។
មិន​ដែល​ចាញ់​ជាប់​ៗ​គ្នា​ច្រើន​បំផុត៖
 
Barcelona គឺ​ជា​ក្រុម​ដែល​មិន​ទាន់​ចាញ់​១៣ ​ប្រកួត​ជាប់​គ្នា​ក្នុង​ El Clasico (ឈ្នះ ​និង​ស្មើ) ចាប់​ពី​ថ្ងៃ​ទី​១ ​វិច្ឆិកា ​ឆ្នាំ​១៩១៧​ ដល់​ថ្ងៃ​ទី​៣​វិច្ឆិកា​ឆ្នាំ​១៩២៨​ គឺ​ជា​ការ​មិន​ដែល​ចាញ់​យូរ​ជាង​ក្នុង​ប្រវត្តិសាស្រ្ត។
កីឡាករ​លេង​ឲ្យ​ក្លឹង​ទាំង​ពីរ​៖
មាន​កីឡាករ​សរុប​២១​នាក់ ​ដែល​បាន​ពាក់​អាវ​សម្រាប់​លេង​ឲ្យ​ក្លឹប​គូរ​ប្រជែង​ទាំង​ពីរ​ក្នុង​ជំនួប ​​El Clasico រួម​មាន​៖ Samuel Eto’o, Michael Laudrup, Luis Enrique (គ្រូ​បង្វឹក ​Barcelona បច្ចុប្បន្ន), Bernd Schuster, Ronaldo Luís Nazário និង​កីឡាករ​ល្បី​ល្បាញ​បំផុត​ក្នុង​ជំនួប​នេះ, Luis Figo)។
 
THE ‘PASILLO’:
តើ​អ្វី​ទៅ​ជា​ THE PASILLO? ក្នុង​ចំណោម​ការ​ពិត​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៃ​ប្រពៃណី​ការ​ប្រកួត​ក្នុង​  El Clasico គឺ pasillo ដែល​មាន​ន័យ​ថា​ ការ​គោរព​ឬ​កា​រផ្ដល់​កិត្តិយស​។​ វា​ការ​ការ​រាក់ទាក់​របស់​កីឡាករ​ទាំង​ពីរ​ក្រុម ​ដោយ​ការ​ចាប់​ដៃ​គ្នា​ពេល​ដើរ​ចេញ​មក​លើ​ទី​លាន​( មិន​មែន​ការ​ចាប់​ដៃ​គ្នា​ក្នុង​ទី​លាន​ទេ ​គឺ​ដើរ​ចេញ​ពីរ​បន្ទប់​កីឡាករ​មក​ដល់​ខ្លោង​ទ្វា​ទីលាន​)។ The ‘Pasillo’  បាន​កើត​ឡើង​តែ​បី​ដង​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ​ El Clasico គឺ​ពីរ​ដង​នៅ ​Real Madrid និង​ម្ដង​នៅ ​Barcelona។
LUCKY LAUDRUP៖
 
Michael Laudrup គឺ​ជា​កីឡាករ​តែ​មួយ​រូប​គត់ ​ដែល​ធ្លាប់​ឈ្នះ​ការ​ប្រកួត​ពេល​លេង​ឲ្យ​ក្លឹប​ទាំង​ពីរ​ គឺ​ឈ្នះ​ដំបូង​ ក្នុង​ឆ្នាំ​ ១៩៩៣​ពេល​នៅ ​Barcelona មុន​ពេល​ទៅ​លេង​នៅ​ Real Madrid ឈ្នះ​វិញ​នៅ​ ឆ្នាំ​១៩៩៤​។
រឿង​១០​យ៉ាង​ត្រួសៗ​ពី​ជំនួប​ EL CLASICO ដែល​អ្នក​គួរ​តែ​ដឹង​ រឿង​១០​យ៉ាង​ត្រួសៗ​ពី​ជំនួប​ EL CLASICO ដែល​អ្នក​គួរ​តែ​ដឹង​ រឿង​១០​យ៉ាង​ត្រួសៗ​ពី​ជំនួប​ EL CLASICO ដែល​អ្នក​គួរ​តែ​ដឹង​ រឿង​១០​យ៉ាង​ត្រួសៗ​ពី​ជំនួប​ EL CLASICO ដែល​អ្នក​គួរ​តែ​ដឹង​
ផ្តល់សិទ្ធិដោយ៖ KQube

មតិយោបល់របស់ប្រិយមិត្ត

  • រឿង​១០​យ៉ាង​ត្រួសៗ​ពី​ជំនួប​ EL CLASICO ដែល​អ្នក​គួរ​តែ​ដឹង​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:កីឡា  ព័ត៌មាន
Tags: