ក្រុម​អាស៊ាន ​ធ្លាក់​​វគ្គ​​​ជម្រុះ​ World Cup ជុំ​ទី​២​ទាំង​​អស់​យប់មិញ

ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​ ដែល​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ World Cup ​យប់​មិញ​ ​​គឺ​​​ធ្លាក់​​អស់​ហើយ រួម​ទាំង​ក្រុម​ជម្រើស​ជាតិ​វៀតណាម ដែល​​សល់​ក្តី​សង្ឃឹម​​ខ្លះៗ​ ក៏​ត្រូវ​ហាល​អាវ​​ដូច​គ្នា។

 

ក្រុម​អាស៊ាន ​ធ្លាក់​​វគ្គ​​​ជម្រុះ​ World Cup ជុំ​ទី​២​ទាំង​​អស់​យប់មិញ

 

វៀតណាម ដែល​ចាំ​បាច់​ត្រូវ​តែ​ឈ្នះ​អ៊ីរ៉ាក់ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ទាប់​នោះ បែរ​ជា​ត្រូវ​អ៊ីរ៉ាក់ ស៊ី​ ១-០ វិញ។ ដូច្នេះ​​វៀតណាម បញ្ចប់​ចំណាត់​ថ្នាក់​ត្រឹម​លេខ​៣ ក្នុង​ពូល​ F ​ខណៈ​ដែល​ក្រុម​ដែល​ឡើង​ក្នុង​ពូល​​នេះ​គឺ ថៃ និង​អ៊ីរ៉ាក់។

 

ក្រុម​អាស៊ាន ​ធ្លាក់​​វគ្គ​​​ជម្រុះ​ World Cup ជុំ​ទី​២​ទាំង​​អស់​យប់មិញ

 

ក្រុម​អាស៊ាន ​ធ្លាក់​​វគ្គ​​​ជម្រុះ​ World Cup ជុំ​ទី​២​ទាំង​​អស់​យប់មិញ

 

ក្រុម​អាស៊ាន ​ធ្លាក់​​វគ្គ​​​ជម្រុះ​ World Cup ជុំ​ទី​២​ទាំង​​អស់​យប់មិញ

 

រីឯ​​ទីម័រខាងកើត​ ​​ត្រូវ​ប៉ាឡេស្ទីន​លត់ ៧-០ ទៀត​ ដូច្នេះ​ទីម័រខាងកើត​ បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៥ បាត​តារាង​គេ ក្នុង​ពូល​ A។ រីឯ​ពូល​ E សិង្ហបុរី ​បាន​ចាញ់​អាហ្វហ្គានីស្ថាន ២-១ ​ដូច្នេះ​សិង្ហបុរី បាន​ត្រឹម​លេខ​៣ ត្រូវ​ធ្លាក់​​ដូច​ក្រុម​កម្ពុជា​ក្នុង​ពូល​នេះ​ដែរ ខណៈ​ដែល​ក្រុម​ដែល​ឡើង​ពូល​នេះ​គឺ ជប៉ុន និង​ស៊ីរី។

 

ចំណែក​ឯ​ពូល​ G ឯ​ណោះ​វិញ មីយ៉ាន់ម៉ា​បាន​ត្រឹម​ស្មើ​ ១-១ ទល់​នឹង​លីបង់​ ដូច្នេះ​ពួកគេ​ក៏​ត្រូវ​ធ្លាក់​ត្រឹម​វគ្គ​នេះ​ដូច​គ្នា ​ដោយ​មាន​៨​ពិន្ទុ ស្ថិត​នៅ​លេខ​៤។ ងាក​ទៅ​ពូល​ H វិញ ​ហ្វីលីពីន​​បាន​បង្ក​​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ដោយ​យក​ឈ្នះ​លើ​កូរ៉េខាងជើង​ ៣-២ យប់​មិញ ប៉ុន្តែ​ហ្វីលីពីន បាន​ត្រឹម​លេខ​៣​ប៉ុណ្ណោះ ត្រូវ​ធ្លាក់​ដូច​គ្នា ខណៈ​ដែល​ក្រុម​ដែល​ឡើង​ពូល​នេះ​គឺ អ៊ូបេគីស្ថាន និង​កូរ៉េខាងជើង។

 

សរុប​មក​ ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​ ដែល​ប្រកួត​សន្សំ​ពិន្ទុ​​ជម្រុះ​ World Cup ជុំ​ទី​២​នេះ​ គឺ​មាន​តែ​ក្រុម​ជម្រើស​ជាតិ​ថៃ​តែ​១​ប៉ុណ្ណោះ ដែល​អាច​​ឡើង​ទៅ​វគ្គ​បន្ទាប់៕

 

-ចុចអាន៖ ថៃ​​ ជា​ក្រុម​អាស៊ាន​តែ​១​គត់​​ ដែល​ឡើង​ផុត​វគ្គ​​​ជម្រុះ​ World Cup ជុំ​ទី​២

 

ដោយ៖ វិន ជីវ័ន្ត