ដោយសារ​អសន្តិសុខ​នៅ​តួ​ក​គី និង​អេ​ហ្ស៊ី​ប ទេសចរ​រុស្ស៊ី បង្វែរ​មក​ថៃ និង​កម្ពុជា​កាន់តែច្រើន​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមីនា បានអនុញ្ញាត​ឲ្យ​លោក Nikolay Nikiforov រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​សហព័ន្ធរុស្ស៊ី​ចូលជួប​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព នា​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​អន្ដររដ្ឋាភិបាល កម្ពុជា​-​រ​ស្ស៊ី​លើក​ទី​៩ ។

​លោក Nikolay បាន​សម្តែង​ការពេញចិត្ត​ចំពោះ​មិត្តភាព និង​សហប្រតិបត្តិ​ការល្អ​រវាង កម្ពុជា និង​សហព័ន្ធរុស្ស៊ី​។ ទន្ទឹមនឹងនេះ រុស្ស៊ី កំពុង​ចាប់​អារ​ម្ម​ណ៌​ក្នុងការ​ជំរុញ​និង​ពង្រឹង​លើ​ផ្នែក​វិនិយោគ និង​កិច្ចសហប្រតិបត្ដិការ​លើ​វិស័យ​មួយចំនួន​ថែមទៀត ជាពិសេស វិស័យ​ទេសចរណ៍ ធុរកិច្ច និង​សេដ្ឋកិច្ច​ជាដើម​។

​កាលពីមុន​ជនជាតិ​រុស្ស៊ី​រាប់លាន​នាក់​ចូលចិត្ត​ទៅ​សម្រាកលំហែរ​កាយ​នៅ​ប្រទេស​តួ​ក​គី និង​អេ​ហ្ស៊ី​ប តែដោយសារ​អសន្តិសុខ និង​អស្ថិរភាព ទើប​រដ្ឋាភិបាល​រុស្ស៊ី​ហាមប្រាម​មិនអោយ​ពលរដ្ឋ​គេ​ទៅ​កំសាន្ត​នៅ​ទីនោះ​តទៅទៀត​។ ឥឡូវនេះ​ភ្ញៀវទេសចរ​រុស្ស៊ី​បាន​បង្វិល​ទិសដៅ​មក​ប្រទេស​ថៃ ដែលជា​ឱកាស​ដល់​កម្ពុជា​ក្នុងការ​ស្រូបយក​ភ្ញៀវទេសចរ​។  រុស្ស៊ី​ក៏មាន​បំណង​វិនិយោគ​ធំ​លើ​វិស័យ​ទេសចរ​ណ៌​ដែលមាន​បី​ប្រទេស​ចូលរួម​គឺ កម្ពុជា រុស្ស៊ី និង​ចិន ហើយ​មាន​ការចាប់​អារ​ម្ម​ណ៌​ក្នុងការ​ពង្រីក​ផ្លូវ​យន្តហោះ​អោយបាន​ធំ​ទូលាយ​ដើម្បី​ទទួល​យន្តហោះ​ខ្នាត​ធំៗ​មកពី​រុស្ស៊ី ដែល​នឹង​ពិភាក្សា​លម្អិត​លើ​កិច្ចសហប្រតិបត្តិការ​នេះ​នៅពេល​ក្រោយ​។ ទេសចរ​រុស្ស៊ី​ចាប់​អារ​ម្ម​ណ៌​ខ្លាំង​នៅ​តំបន់​សមុទ្រ​ក្រុងព្រះសីហនុ​។​

​សម្ដេច ហ៊ុន សែន បានចាត់ទុក​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​២​ក្នុង​រយៈពេល​ថ្មីៗ​នេះ​គឺមាន​ដំណើរការ​ជឿនលឿន​ជាស​កម្ម​ទៅមុខ​។ សម្តេច សង្ឃឹមថា​កិច្ចប្រជុំ​អន្ដររដ្ឋាភិបាល​កម្ពុជា​-​រ​ស្ស៊ី លើក​ទី​៩ នឹង​ទទួលផល​វិជ្ជមាន​ជាច្រើន​ថែមទៀត ដែល​យើង​រំពឹងថា​នឹង​ឈានទៅដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន​រវាង​ប្រទេស​ទាំង​២​។

​ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានស្នើ​អោយ​ភាគី​វិនិយោគទុន​រុស្ស៊ី រៀបចំ​ដឹក​អ្នកទេសចរ​ណ៌ ពាណិជ្ជករ និង​វិនិយោគទុន ព្រមទាំង​ក្រុមកីឡា​បាល់ទាត់ ឬ​បាល់ទះ​តាម​យន្តហោះ​មក​កម្ពុជា ដើម្បី​បង្ហាញ​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​ផង និង​ដើម្បី​រិត​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំងពីរ​ផង​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​