​ធ្លាក់​យន្តហោះ​​​កាណាដា​មួយ​គ្រឿង​​​ សា្លប់​មនុស្ស​​៧​នាក់

មនុស្ស​ចំនួន​ប្រាំពីរ​នាក់​​​ថ្មី​ៗ​នេះ​បាន​ស្លាប់​​ក្រោយ​ពេល​យន្តហោះ​ធុន​តូច​​​ឯកជន​មួយ​គ្រឿង​​បាន​ធ្លាក់​​​លើ​កោះ​មួយ​នា​ភាគ​ខាង​កើត​​ឆ្នេរ​សមុទ្រ​​នៃ​ខេត្ត​កេប៊ិច​​​ ប្រទេស​កាណាដា។ នេះ​បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់ BBC។​​​​​​​

 

​ធ្លាក់​យន្តហោះ​​​កាណាដា​មួយ​គ្រឿង​​​ សា្លប់​មនុស្ស​​៧​នាក់
 

មន្ត្រី​អាជ្ញាធរ​កាណាដា​​បាន​ឲ្យ​ដឹង​ថា​​ យន្តហោះ​​ខាង​លើ​បាន​ធ្លាក់​​​ខណៈ​ពេល​ដែល​វា​​ជិត​ទៅ​ដល់​​ព្រលាន​យន្តហោះ​​ Îles-de-la-Madeleine ជួប​នឹង​ខ្យល់​​ខ្លាំង​និង​ព្រិល​ទឹកកក។

 

​ប្រភព​ព័ត៌មាន​ខាង​លើ​ដដែល​​បាន​ឲ្យ​ដឹង​ថា​​ ​លោក Jean Lapierre ដែលជា​​មន្ត្រី​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម្នាក់​និង​ជា​អតីត​​រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​​កាណាដា​​​និង​សមាជិក​គ្រួសារ​របស់​លោក​​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​​ជន​រង​គ្រោះ​ខាង​លើ​ផង​ដែរ។​​

មន្ត្រី​​អាជ្ញាធរ​​រួម​ទាំង​​​ក្រុមប្រឹក្សា​​សុវត្ថិភាព​ដឹក​ជញ្ជូន​​នៃ​ប្រទេស​កាណាដា​​​​​ កំពុង​ធ្វើ​ដំណើរ​ទៅ​​​កោះ​​ Havre aux Maisons ដែល​ស្ថិត​នៅ​ប្រជុំ​កោះ​ Magdalen ដើម្បី​ពិនិត្យ​​រក​មើល​មូលហេតុ​ដែល​បង្ក​ឲ្យ​យន្តហោះ​ខាង​លើ​ធ្លាក់​ជា​បន្ត​៕

 

​ធ្លាក់​យន្តហោះ​​​កាណាដា​មួយ​គ្រឿង​​​ សា្លប់​មនុស្ស​​៧​នាក់
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC