ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​បាន​ជា​ ​DJ​ ​តែង​តែ​ពាក់​កាស​?

ជា​ធម្មតា​ប្រិយមិត្ត​ទាំង​អស់​គ្នា​ប្រហែល​ជា​ធ្លាប់​ឃើញ​ ​ហើយ​ថា​រាល់​ ​DJ​ ​ទាំង​អស់​ពួក​គេ​តែង​តែ​ពាក់​កាស​នូវ​រៀង​រាល់​ពេល​ដែល​ពួក​គេ​ធ្វើ​ការ​ប្រគំ​តន្ត្រី​នា​​នា​។​ ​​ក្នុង​នោះ​តើ​អ្នក​ធ្លាប់​មាន​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​បាន​ជា​ពួក​គេ​ធ្វើ​ដូច​នេះ​?​

 

ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​បាន​ជា​ ​DJ​ ​តែង​តែ​ពាក់​កាស​?

 

តាម​ពិត​ទៅ​ការ​ពាក់​កាស​របស់​ ​DJ​ ​នេះ​ព្រោះ​វា​អាច​ជួយ​ឲ្យ​ពួក​គេ​អាច​ស្តាប់​ដឹង​ពី​ល្បឿន​ ​(​ ​Tempo​ ​)​ ​និង​ចង្វាក់​ ​(​ ​Beat​ ​)​ ​របស់​បទ​ចម្រៀង​ដែល​ពួក​គេ​ត្រៀម​នឹង​ដាក់​បញ្ចូល​គ្នា​ជា​មួយ​ចម្រៀង​មួយ​បទ​ផ្សេង​ទៀត​។​ ​លើស​ពី​នេះ​គេ​ក៏​អាច​ដឹង​ផង​ដែរ​ថា​ ​តើ​បទ​ចម្រៀង​ដែល​គេ​ត្រៀម​ចាក់​បន្ត​នោះ​មាន​ភាព​ស៊ី​គ្នា​ជា​មួយ​បទ​ដែល​គេ​កំពង់​ចាក់​នេះ​ដែរ​ឬ​ទេ​។​ ដោយ​ក្នុង​នោះ​សម្រាប់​ឧបករណ៍​ ​Mix​ ​ភ្លេង​ម៉ូដែល​ថ្មី​ពួក​វា​គឺ​មាន​បំពាក់​នូវ​អេក្រង់​ ​និង​ក្រាហ្វិក​ដែល​បង្ហាញ​ពី​ព័ត៌មាន​នានា​របស់​បទ​ចម្រៀង​ ​តែ​ DJ​ ​នានា​នូវ​តែ​ត្រូវ​ការ​ប្រើ​កាស​សម្រាប់​ប្រាកដជា​មិន​មាន​ការ​ច្រឡំ​ចង្វាក់​ណា​មួយ​កើត​ឡើង​។​

 

ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​បាន​ជា​ ​DJ​ ​តែង​តែ​ពាក់​កាស​?

 

គូស​បញ្ជាក់​ផង​ដែរ​ថា​ប្រសិន​បើ​ពី​ចង្វាក់​មួយ​ទៅ​ចង្វាក់​មួយ​មាន​ភាព​ខុស​គ្នា​ខ្លាំង​ពេក​នោះ​វា​នឹង​ធ្វើ​ឲ្យ​តន្ត្រី​របស់​អ្នក​មិន​មាន​ភាព​ទាក់ទាញ​បាន​នោះ​ទេ​ ​ពោល​គឺ​ស្តាប់​មិន​ចូល​តែ​ម្តង​៕

 

ការ Mix ភ្លេង​ដែល​មាន Beat និង Tempo មិនស៊ីគ្នា៖

 

ការ Mix ភ្លេង​ដែល​មាន Beat និង Tempo ស៊ីគ្នា

អាន​បន្ត​ ​៖​ ​ កម្មវិធី​ថត​អេក្រង់​ទូរសព្ទ​ជា​វីដេអូ សម្រាប់ iDevice និង Android

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ quora