កំពុង​រក​កំណប់ ​ស្រាប់​តែ​ឃើញ​ព្រាយ…

បុរស​​ម្នាក់​បាន​សស្រាក់​សស្រាំ​ទៅ​កាន់​ទី​បច្ឆា​ក្នុង​វត្ត​ទាំង​កណ្ដាល​រាត្រី​ព្រោះ​គេ​ចង់​ស្វែង​រក​កំណប់​តាម​ដែល​ជីតា​គេ​បាន​ពន្យល់​សប្ដិ។
​ពេល​ទៅ​ដល់​ទី​នោះ​ អារម្មណ៍​​របស់​គេ​ចាប់​ផ្ដើម​ជ្រួលច្របល់​​ដោយ​ខ្លាច​ផង ភ័យ​ផង ​អរ​ផង។​ គេ​គិត​ថា​បើ​មាន​កំណប់​មែន ​តើ​គេ​នឹង​ធ្វើ​យ៉ាង​ណា​? ត្រូវ​ហៅ​មនុស្ស​ឱ្យ​ជួយ​យក​ឬ? ប៉ុន្តែ​ក្នុង​បណ្ដាំ​យល់សប្ដិ គឺ​គេ​មិន​អាច​ប្រាប់​អ្នក​ទី​ពីរ​ទេ​ បើ​មិន​អ៊ីចឹង​នឹង​មាន​គ្រោះ​មិន​ខាន​។

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ

 

ពេល​ងាក​ទៅ​ឃើញ​បច្ឆា​វត្ត​ គេ​ក៏​ដើរ​ប្រុង​ទៅ​ក្បែរ​ ដោយ​គិត​ថា​កំណប់​នឹង​នៅ​ម្ដុំ​នោះ​ ក៏​ស្រាប់​តែ​ជួប​ស្រមោលបី​​​​ស្លៀក​ពាក់​បុរាណ​រំកិល​ទៅ​ក្បែរ​គេ។ គេ​ដឹង​ភ្លាម​ថា ​វិញ្ញាណ​ទាំង​នេះ​គឺ​ជា​អ្នក​យាម​កំណប់​ឱ្យ​ជីតា​របស់​ខ្លួន ក្រៅ​ពី​ស្រមោល​ទាំង​បី​ គេ​នៅ​ជួយ​ព្រាយ​លើ​ចុង​ឈើ​ទៀត ធ្វើ​ឱ្យ​គេ​ព្រឺ​សម្បុរ​​ តែ​ដោយ​ប្រើ​សេចក្ដី​ក្លាហាន ​គេ​បាន​យក​ឈ្នះ​វិញ្ញាណ​ទាំង​នោះ។

កំពុង​រក​កំណប់ ​ស្រាប់​តែ​ឃើញ​ព្រាយ…

 

វិញ្ញាសា​ទី​ពីរ​ក៏​បាន​មក​ដល់​ គេ​អង្គុយ​ចុះ​ហើយ​ចាប់​ផ្ដើម​ជីក ក៏​ស្រាប់​តែ​ឮ​សំឡេង​ឈីត! ឈីត​នៅ​ពី​ក្រោយ​ខ្នង។ បុរស​នោះ​ភ័យ​ខ្លាំង​ណាស់​ ហើយ​ឆ្ងល់​ថា​តើ​សំឡេង​នោះ​គឺ​ជា​អ្វី? ពេល​ងាក​ទៅ​គឺ…
តើ​ប្រិយមិត្ត​ឆ្ងល់​ទេ​ថា​​សំឡេង​ឈីត ឈីត​ ​នោះ​ជា​អ្វី? សូម​រង់​ចាំ​អាន​រឿង «កំណប់​អាថ៌​កំបាំង​» ​នៅ​ថ្ងៃ​សុក្រ​នេះ​ទាំង​អស់​គ្នា។​

 

អត្ថបទ៖ ណេង ណេង