ធារ៉ានី ជម្នះ​ម្ដាយ​បាន​សម្រេច

តារា​ចម្រៀង​មក​ពី​ខេត្ត ស្វាយ រៀង ​កញ្ញា ធារ៉ានី បាន​ប្រាប់​ថា ការ​ចូល​សិល្បៈ​របស់​ខ្លួន​ម្ដាយ​ឪពុក​មិន​គាំទ្រ​ឡើយ ប៉ុន្តែ​ដោយសារ​ក្ដី​ស្រលាញ់ ទើប​បង្ខំ​ឲ្យ​នាង​ប្រឹង​ជម្នះ​គ្រប់​បែប​យ៉ាង ហើយ​ចុង​ក្រោយ​បាន​សម្រេច​ដូច​បំណង។

 

ធារ៉ានី ជម្នះ​ម្ដាយ​បាន​សម្រេច

 

ធារ៉ានី ​បច្ចុប្បន្ន​គឺ​ជា​​តារា​​ចម្រៀង​របស់​ផលិតកម្ម​ U music production ដោយ​​តារា​រូប​នេះ​ មាន​បទ​ចម្រៀង​ជិត​១០​បទ​មក​ហើយ។ នាង​បាន​រៀបរាប់​ពី​ជីវិត​​លើ​វិថី​សិល្បៈ​ឲ្យ Sabay ដឹង​ថា ខ្លួន​បាន​ចូល​សិល្ប​តាំង​ពី​ឆ្នាំ២០០៨មក​​ម៉េ្លះ​ ក្នុង​ក្រុម Klap YaHandz និង​ជា​មួយតារា​ចម្រៀង ខ្មែរ​​​មួយ​ជីវិត ប៉ុន្តែ​ចូល​បាន​មួយ​រយៈ​​ក៏​ត្រូវ​ក្រុម​គ្រួសារ នាំ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ស្រុក​កំណើត​វិញ។

 

ធារ៉ានី បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នាង​បាន​ទៅ​ធ្វើការ​នៅ​កាស៊ីណូ បាន​ប្រហែល​ជា២ឆ្នាំ​ តែ​ដោយសារ​ស្រលាញ់​សិល្បៈ​ពេក គួបផ្សំ​មាន​មិត្តភ័ក្ដិ​ហៅ​មក​ច្រៀង​ឲ្យ​ផលិតកម្ម​ផង​នោះ​ ក៏​សម្រេច​ចិត្ត ត្រឡប់​មក​ម្ដង​ទៀត ដោយ​ការ​ត្រឡប់​មក​លើក​ទី២​នេះ​ ក៏​ម្ដាយ​មិន​ពេញ​ចិត្ត​ដូច​គ្នា ប៉ុន្តែ​នាង​នៅ​តែ​ជម្នះ។

 

ក្រោយ​ពី​ចាប់​​​ផ្ដើម​មាន​បទ​ចម្រៀង​បណ្ដើរៗ​ក្នុង​ផលិតកម្ម​ និង​មាន​ការ​​ងារ​ច្រៀង​ប្រចាំ​នៅ​ភោជនីយដ្ឋាន​​មួយ​កន្លែង ម្ដាយ​របស់​នាង​ហាក់​ដូច​ជា​​លែង​បារម្មណ៍ ហើយ​ក៏​បណ្ដោយ​តាម​ចិត្ត​​ខ្លួន។

 

តារា​វ័យ​២៥ឆ្នាំ​ម្នាក់​នេះ ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បទ​ចម្រៀង​ទាំង​ជិត​១០បទ​​របស់​នាង មាន​ដូច​ជា «ស្វាយ​រៀង​បណ្ដូល​ដួងចិត្ត» «លើ​លោក​នេះ​អ្នក​ណា​ចង់​ឃ្លាត​ពី​ប្តី» «call ទៅ​គេ​ចង់​លឺ​សំលេង​បង» «មិន​ដណ្ដើម​បង​ទេ» «មួយ​នាទី​បង​ស្រលាញ់​មួយ​ជីវិត​អូន​បំភ្លេច​បង» «មេឃ​អើយ​មេឃ» «មួយ​ម៉ឺន​ដុល្លារ​អ្នកណា​រក​បាន​ម៉ែ» ជា​ដើម។

 

ធារ៉ានី ជម្នះ​ម្ដាយ​បាន​សម្រេច

 

ធារ៉ានី​​លើក​ឡើង​ថា ​ក្នុង​ចំណោម​បទ​ទាំង​អស់ មាន​បទ «ស្វាយ​រៀង​បណ្ដូល​ដួងចិត្ត» ដែល​ជា​បទ​មួយ​រៀបរាប់​ពី​ស្រុក​កំណើត​របស់​នាង មាន​អ្នក​គាំទ្រ​ច្រើន ជា​ពិសេស​អ្នក​ស្រុក​របស់​នាង ស្ទើរ​ចេះ​ច្រៀង​បទ​នេះ​​គ្រប់ៗ​គ្នា។ ឆាប់​ៗ​ខាង​មុខ​នេះ ផលិតកម្ម​គ្រោង​ធ្វើ​បទ​ឲ្យ​នាង​២បទ​ទៀត​ដែល​ជា​បទ​មេឡូឌី​ថ្មី គឺ​«បេះដូងរហែក» និង ​«បេះដូងខ្យល់» ។
 

ធារ៉ានី​ មិន​ហ៊ាន​រំពឹង​ថា ថា​ទៅ​ថ្ងៃ​អនាគត​ប្រជាប្រិយភាព​របស់​ខ្លួន​នឹង​មាន​គាំទ្រ​កម្រិត​ណា​ឡើយ តែ​នាង​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ខំ​ប្រឹង​ឲ្យ​អស់​សមត្ថភាព​​លើ​វិថី​នេះ មិន​វិល​ក្រោយ​ម្ដង​ទៀត​ឡើយ៕

 

ធារ៉ានី ជម្នះ​ម្ដាយ​បាន​សម្រេច

 

ធារ៉ានី ជម្នះ​ម្ដាយ​បាន​សម្រេច

 

ធារ៉ានី ជម្នះ​ម្ដាយ​បាន​សម្រេច

 

ធារ៉ានី ជម្នះ​ម្ដាយ​បាន​សម្រេច

 

ធារ៉ានី ជម្នះ​ម្ដាយ​បាន​សម្រេច

 

អត្ថបទ៖ ខុត សីហា