លី ច័ន្ទសីហា ឈរ​ឈ្មោះ​ជា​ប្រ៊េន​ផ្ទាល់​ខ្លួន​លើ​ជំនួញ​ទី​ពីរ

លី ច័ន្ទសីហា បាន​ថ្លែង​មក​កាន់ Sabay ថា​ខ្លួន​កំពុង​ឈរ​ឈ្មោះ​ជា​ ប្រ៊េន (Brand) ផ្ទាល់​ខ្លួន​លើ​ជំនួញ​ទី​ពីរ​បន្ទាប់​ពី​ជំនួញ​ទី​មួយ​ផ្នែក​សម្អាង​កា​ដំណើរ​ការ​បាន​រយៈពេល​៥​ឆ្នាំ។

 

ជំនួញ​ថ្មី​នោះ គឺ​ការ​នាំ​ចូល​ផលិត​ផល​ថែរក្សា​សម្ផស្ស​មក​ពី​កូរ៉េ និង​ថៃ​ដែល​ផលិតផល​នោះ​ជា​ប្រភេទ ហ្វូម​លាង​មុខ និង ប៊ី​ប៊ី​គ្រីម ដែល​មាន​ឈ្មោះ​ថា SH (អេស អេច) ដែល​មក​ពី​ពាក្យ​ពេញ​ SeyHa (សីហា)។

 

លី ច័ន្ទសីហា ឈរ​ឈ្មោះ​ជា​ប្រ៊េន​ផ្ទាល់​ខ្លួន​លើ​ជំនួញ​ទី​ពីរ

 

“ខ្ញុំ​មាន​ផលិតផល​នៅ​ក្នុង​ដៃ​អស់​ហើយ តែ​នៅ​ឆ្លង​ក្រសួង​សុខាភិបាល​សិន” សីហា ថ្លែង។​ នាង​ប្រាប់​បន្ថែម​ថា សម្រាប់​ជំនួញ​ទី​ពីរ​នេះ គឺ​នាង​ឈរ​ឈ្មោះ​ជា ប្រ៊េន (Brand) ផ្ទាល់​ខ្លួន​តែម្ដង​ទោះ​បី​ជា​នាង​មិន​បាន​ចុះ​ទៅ​ដិត​ដល់​ក៏​ដោយ។

 

ចំណែក​ឯ​ទីតាំង​វិញ តារា​ទឹក​ភ្នែក​រូប​នេះ គឺ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​នោះ​ទេ សព្វ​ថ្ងៃ គឺ​ផលិតផល​ទាំង​អស់​ស្តុក​នៅ​ក្នុង​ក្រុមហ៊ុន​បង​ប្រុស​របស់​នាង​សិន ទម្រាំ​នាង​រត់ការ​ជាមួយ​ក្រសួង​រួច​រាល់​ទើប​អាច​បញ្ជាក់​ពី​ទីតាំង​ច្បាស់៕

 

អត្ថបទ៖ SAMEDY​​​​