អតិថិជន ៤០នាក់ ក្លាយជាម្ចាស់ IPhone 6s ពីគម្រោង Power (+)

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ មានអតិថិជនរហូតដល់ ៤០នាក់ហើយ ដែលបានក្លាយជាម្ចាស់ទូរស័ព្ទទំនើប IPhone 6s ពីគម្រោង Power(+) ។ នេះបើតាមការឲ្យដឹង ពីតំណាងក្រុមហ៊ុន Smart ដែលជាអ្នកបង្កើតគម្រោងផ្ដល់ ភាពងាយស្រួលជូនអតិថិជននេះ ។

គួរបញ្ជាក់ថា គម្រោង Power(+) គឺជាគម្រោងចុងក្រោយបំផុត ដែល Smart បានណែនាំដល់អតិថិជនរបស់ ខ្លួន ដើម្បីទទួលបានទិន្នន័យ ១៥០០MB, ២៥០នាទីសម្រាប់តេ ហើយបន្ថែមលើការ ប្រើប្រាស់បណ្តាញសង្គមដូចជា Line, Facebook, Viber Whatsapp និងផ្ញើរសារដោយឥត គិតលុយគ្រាន់តែចំណាយ ១ដុល្លារក្នុងមួយសប្ដាហ៍តែប៉ុណ្ណោះ ។

អ្វីរឹងតែអស្ចារ្យនោះ គឺអតិថិជន ដែលភ្ចាប់គម្រោងនេះអាច នឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ iPhone 6Sដែលមានរហូតទៅដល់ ៥០រង្វាន់ ហើយអ្នកឈ្នះ ៥នាក់ នឹងត្រូវប្រកាសរៀងរាល់ សប្តាហ៍នៅក្នុងកម្មវិធី A1 Concert របស់ស្ថានីយទូរទស្សន៍ MYTV រហូតដល់ថ្ងៃទី០៩ ខែមេសាខាងមុខ ។ ជាក់ស្ដែងកាលពីចុងសប្តាហ៍កន្លងទៅ មានអតិថិជន ៥នាក់ បានឈ្នះជាបន្ដក្នុង ចំណោមអតិថិជន ៤០នាក់ ក្នុងនោះមានលោក សុខវិសិទ្ធិកា, លីម អ៊ាមឆាយ, ឡេង ជ្រិន, កែវ សោភណ្ឌ និងកញ្ញា លឹម សិលា ។

ជុំវិញការទទួលបានរង្វាន់ស្ទើរមិនគួរឲ្យជឿនេះលោក សុខ វិសិទ្ធិកា អតិថិជននៅរាជធានីភ្នំពេញ បាននិយាយថា «ខ្ញុំមិននឹកស្មានថា បានឈ្នះទូរស័ព្ទ iPhone នោះទេ ។ ដំបូងឡើយខ្ញុំមិនគិតថា វាជាការពិតឡើយ លុះក្រុមហ៊ុនទាក់ទងមកខ្ញុំផ្ទាល់ ទើបខ្ញុំភ្ញាក់ផ្អើល ។ អ្វីដែលខ្ញុំចូលចិត្តប្រើគម្រោង Power ដោយសារខ្ញុំចូលចិត្តប្រើប្រាស់ច្រើន ចូលចិត្តលេងសារ និងលេង Facebook ច្រើន ដូច្នេះ ១ដុល្លារបស់ខ្ញុំ បានផ្តល់ឱ្យខ្ញុំច្រើនជាងមុន ហើយខ្ញុំពិតជាពេញចិត្ត គម្រោងមួយនេះណាស់» ៕

អតិថិជន ៤០នាក់ ក្លាយជាម្ចាស់ IPhone 6s ពីគម្រោង Power (+)