ថៅកែទិញសាំងម្នាក់ វាយភ្នាក់ងារសារព័ត៌មាន និស្សិតខ្មែរម្នាក់ យ៉ាងដំណំ ពេលចុះយកព័ត៌មាន

កណ្ដាល៖ ថៅកែទិញប្រេសាំងម្នាក់ បានវាយធ្វើបាប និងបោកទូរស័ព្ទ ភ្នាក់ងារសារព័ត៌មានម្នាក់ ខ្ចេច ខណៈកំពុងចុះយកព័ត៌មាននៅចំណុច ភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅម៉ោង ១១៖៤៥នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ។ 

ជនរងគ្រោះ ឈ្មោះ យឺត តារ៉ា បានឲ្យដឹងថា ខណៈគាត់ចុះទៅ យកព័ត៌មាន ពីករណីទិញប្រេងខុសច្បាស់ របស់លោក ហេង សុភក្រ័ ដែលជាថៅកែចាំឈរទិញប្រេង ជាប្រចាំពីតៃកុងរថយន្ត របស់ ក្រុមហ៊ុន សូគីមិច សាវីមិច និងតេលា ដែលលួចយកមកលក់ឲ្យនោះ លោកមិនទាន់បាន ចុះពីលើម៉ូតូផង ស្រាប់តែលោក ហេង សុភក្រ័ ដែលជាមេឈ្មួញបាន ស្ទុះមកទាញកាបូបស្ពាយ បោកទៅ និងថ្មជញ្ចើមផ្លូវខ្ទេចអស់ តែម្ដង ហើយថែមទាំងវាយ ៣ដៃចំសៀតថ្កា ខាងឆ្វេង និងស្ទុះមកវ៉ៃ ៣ដៃទៀតចំ ដើមទ្រូងខាងឆ្វេង បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។ លោកទេស វិបុល ចាងហ្វាងកាសែតនិស្សិតខ្មែរ បានឲ្យដឹងដែរថា លោកមានការ សោកស្ដាយយ៉ាងខ្លាំង ចំពោះអំពើយ៉ាងឃោឃៅ របស់ឈ្មួញទិញប្រេង ពីតៃកុងរថយន្តស៊ីទែន ដែលលួចលក់យ៉ាងសកម្មនោះ ដែលជាអំពើខុសច្បាប់ ហើយថែមទាំងបានប្រើ អំពើហឹង្សាមកលើបុគ្គលិក របស់លោកទៀត។ ជាមួយគ្នានោះ លោកបានសំណូមពរដល់អាជ្ញារធរ និងសមត្ថកិច្ចមេត្តាជួយចាត់ការ តាមចាប់ខ្លួនជនល្មើស យកមកផ្ដន្ទាទោសតាម ច្បាប់ឲ្យខានតែបាន ដើម្បីកុំឲ្យឈ្មួញទុចរិតរូបនេះ ធ្វើអ្វីតាមតែអំពើចិត្ត មកលើអ្នកកាសែត និងប្រជាពលរដ្ឋស្លូតត្រង់ផ្សេងទៀត នៅលើកក្រោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត