ហួសចិត្ត! លោកគ្រូបង្រៀនម្នាក់ ស្រាតខោអាវ ចាប់រំលោភសិស្សស្រី នៅពីមុខគេឯង ទាំងកណ្តាលថ្ងៃចែស

ចិន៖ លោកគ្រូបង្រៀនម្នាក់ បានព្យាយាមចាប់រំលោភសិស្សស្រី នៅក្នុងសាលា ទាំងខ្លួនអាក្រាតកាត នៅពីមុខគេឯង គួរឲ្យហួសចិត្ត។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ខាងលើកើតឡើង នៅឯវិទ្យាល័យ Taiping ស្រុក Lingshan ខេត្ត Guangxi កាលពីថ្ងៃទី២៨ កន្លងទៅថ្មីៗនេះ។ 

ប្រភពបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ Huo អាយុ៣០ឆ្នាំ ជាគ្រូបង្រៀនម្នាក់ បានព្យាយាមចាប់រំលោភសិស្សស្រី ទាំងអាក្រាតកាយ នៅពីមុខសិស្ស និងគ្រូដ៏ទៃទៀត នៅវេលាថ្ងៃរសៀល។ ក្រោយមកលោកគ្រូ-អ្នកគ្រូជាច្រើននាក់ ដែលនៅទីនោះ បានព្យាយាមរំដោះ សិស្សស្រីរងគ្រោះ ពីជនសង្ស័យ បានដោយសុវត្ថិភាព ហើយនាងក៏ពុំមាន រងរបួសធ្ងន់ធ្ងរអ្វីឡើយ។

លោកគ្រូ Huo ត្រូវបានគេឲ្យដឹងថា ជាមនុស្សមានជំងឺផ្លូវចិត្តម្នាក់ និងធ្វើការនៅក្នុងមន្ទីរពិសោធន៍ នៅក្នុងវិទ្យាល័យកើតហេតុ។ នៅឆ្នាំ២០១១ គាត់បានសម្រាកពីការងារ ដើម្បីទទួលបានការព្យាបាល តាមបែបចិត្តសាស្រ្ត អស់រយៈពេល២ឆ្នាំ ទើបអាចចូលមកបម្រើការងារវិញ។ ដោយយោគយល់ថា គាត់មានស្នាដៃល្អក្នុងការងារ កាលពី៥ឆ្នាំមុន ទើបសាលាព្រមទទួលឲ្យគាត់ ឲ្យចូលបម្រើការងារនៅឯមន្ទីរពិសោធន៍ ជំនួសឲ្យការបង្រៀនក្នុងថ្នាក់វិញផងដែរ។ 

ក្រោយកើតមានហេតុការណ៍ដូចនេះ សាលាក៏បានទូរស័ព្ទហៅប៉ូលិស ដើម្បីធ្វើអន្តរាគមន៍ ព្រមទាំងជូនដំណឹងទៅដល់ក្រុមគ្រួសារ លោកគ្រូ Huo ដើម្បីយកគាត់ទៅព្យាបាលបន្ថែមទៀតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ករណីនេះកំពុងស្ថិតក្នុង ការសុើបអង្កេតបន្ថែមនៅឡើយ៕

ប្រភព 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត