ញាក់សាច់! មង្គលការរៀបចំជាង ២០០តុ មើលទៅស្ទើតែស្មើ តារាងបាល់ មួយទៅហើយ

ចិន៖ ពិធីមង្គលរបស់កូនអ្នកមានទ្រព្យម្នាក់ នៅទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន បានរៀបចំយ៉ាងអធឹកអធមជាង២០០តុ ដែលមើលពីលើវេហាទៅ ហាក់បីដូចជាតារាងបាល់ទាត់មួយកន្លែងអីចឹងដែរ។

បើតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ពិធីមង្គលការនេះរៀបចំឡើង ចំនួន២០០តុ ដែលមានសាច់ញ្ញាតិចូលរួមជាង ២០០០នាក់។ ជាពិសេស ជាមួយនិងភ្ញៀវដែលមកចូលរួមពិធីជិះសុទ្ធតែរថយន្តម៉ាកល្បីៗ ជាហូរហែររួមមាន Ferrari, Lamborghini, Bentley ជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់រូបភាពជាច្រើនសន្លឹកនេះបានបង្ហោះចូលទៅក្នុងបណ្តាញសង្គមរួចមក មានអ្នកនិយមលេងជាច្រើនបានធ្វើការបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃ ម្នាក់មួយម៉ាត់ៗផងដែរថា៖
«ពិតជាខ្ជះខ្ជាយលុយ ឥតប្រយោជន៍មែន»
«ខ្ញុំពិតជាមិនយល់ ពីពិភពរបស់អ្នកមានរស់នៅសោះ ប៉ុន្តែសង្ឃឹមថា លុយដែលពួកគេចំណាយនោះ រកបានដោយសុច្ចរិតទៅចុះ»
«ខ្ញុំចង់ដឹងណាស់ ថាតើគូស្នេហ៍នេះចំណាយលុយអស់ប៉ុន្មានដែរ លើការរៀបចំមង្គលការ ២០០តុនេះ?»។
គួរបញ្ជាក់ដែរថា យ៉ាងណាមិញគេក៏មិនទាន់ដឹងច្បាស់ទេថា ពិធីមង្គលការមួយនេះចំណាយលុយអស់ប៉ុន្មាននោះទេ ៕

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត