ចម្រៀង​មួយ​បទ​ធ្វើ​ឱ្យ​គង់ ចាន់​ស្រី​មុំ ស្រក់​ទឹកភ្នែក​ថ្ងៃ​រៀប​ការ

រាជធានី​ភ្នំពេញ ៖ ពិធី​មង្គលការ​របស់​អ្នក​នាង​គង់ ចាន់​ស្រី​មុំ និង​លោក​គឹ​ម សីហា កាលពី​ថ្ងៃ​ទី​១៤ មីនា ២០១៦ ហើយ​អ្នក​ទាំង​ពីរ​ចង់បាន​កូន​ភ្លាម ប៉ុន្តែ​ពួក​គេ​នៅ​តែ​មិន​បោះបង់​ការងារ​សិល្បៈ​ទេ ។

ជម្នះ​នឹង​ពាក្យ​ស្នេហា​ភ្លើងចំបើង​បែប​យុវវ័យ គង់ ចាន់​ស្រី​មុំ និង​គឹ​ម សីហា បាន​រៀបចំ​ពិធី​មង្គលការ​ដ៏​អធិកអធម​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ដោយ​មាន​ភ្ញៀវ​ប្រមាណ​៨០០​នាក់​ចូលរួម ។ ការ​តុបតែង​រៀបចំ​ពិធី​មង្គលការ​ទាំងមូល​មិន​ចាញ់​មង្គលការ​កូនប្រុស​ស្រី​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​នៅកម្ពុជា​ឡើយ ។

ចម្រៀង​មួយ​បទ​ធ្វើ​ឱ្យ​គង់ ចាន់​ស្រី​មុំ ស្រក់​ទឹកភ្នែក​ថ្ងៃ​រៀប​ការ

តារា​សម្តែង​សាច់​សខ្ចី​សម្តី​ស្រទន់ នាង​គង់ ចាន់​ស្រី​មុំ បញ្ជាក់​ថា ក្នុង​មួយ​ជាតិ​មាន​មង្គលការ​តែ​ម្តង ដូចនេះ​នាង និង​ស្វាមី​មិន​ខ្លាច​នឹង​ចំណាយ​ទេ ហើយ​វា​គឺជា​កិត្តិយស​របស់​នាង ស្វាមី និង​ក្រុម​គ្រួសារ​ទាំង​សងខាង ពិសេស​នាង​ចង់​បន្សល់​ទុក​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន​សម្រាប់​ជីវិត​នាង និង​ភ្ញៀវ​ដែល​ចូលរួម​។ «​គឺជា​ស្នេហា​ពិត មិនមែន​ជា​ការ​សម្តែង​ទេ​» ។

ដើម្បី​រក្សា​ចំណង​ស្នេហ៍​នេះ​ឱ្យ​កាន់តែ​រឹង​មាំ គង់ ចាន់​ស្រី​មុំ មិន​បង្អង់​យូរ​ទេ​ក្នុង​ការ​មានកូន​ដំបូង ។ ពួក​នាង​នឹង​បង្កើត​ក្រុម​គ្រួសារ​តូច​មួយ​ភ្លាម​ក្រោយ​រៀប​ការ​រួច ព្រោះ​ទាំង​នាង ស្វាមី និង​ក្រុម​គ្រួសារ​ទាំង​សងខាង​សុទ្ធតែ​ចង់​ឲ្យ​នាង​មានកូន ឆាប់​ៗ ។ ទោះបី​មមាញឹក​នឹង​មុខ​ជំនួញ​ក្តី លី​ហ្សា និង​គឹ​ម សីហា នៅ​តែ​ចង់​ផ្តល់​កំណើត​ឱ្យ​កូន​ដំបូង​ដែរ ។

ចម្រៀង​មួយ​បទ​ធ្វើ​ឱ្យ​គង់ ចាន់​ស្រី​មុំ ស្រក់​ទឹកភ្នែក​ថ្ងៃ​រៀប​ការ

ក្នុង​ពិធី​មង្គលការ​របស់​គង់ ចាន់​ស្រី​មុំ អ្នក​នាង យ៉ា​ន លី​ន​ដា បាន​ផ្ញើ​វី​ដេ​អូ​ឃ្លី​ប​ជូនពរ​ដល់​គូ​ស្វាមី​-​ភរិយា​ថ្មី​នេះ គ្រា​ដែល​នាង​មិន​បាន​ចូលរួម ។ លើស​ពី​នេះ​អ្នក​នាង​លី​ន​ដា បាន​រៀបចំ​កាដូ​យ៉ាង​ពិសេស គឺ​កន្លែង​ក្រេបទឹក​ឃ្មុំ​រយៈពេល​៣​យប់​៤​ថ្ងៃ នៅ​កោះ​មា​៉​ល់​ឌី​វ ដើម្បី​ឆ្លើយ​តប​តាម​ការ​ក្តី​ប្រាថ្នា​របស់​គូ​អាពាហ៍ពិពាហ៍​ដែល​ចង់​ស្គាល់​ទីនោះ។

មុន​ពេល​បញ្ចប់​ការ​ទទួលទាន​អាហារ​របស់​ភ្ញៀវ​នា​រាត្រី​មង្គលការ​នោះ តារា​សម្តែង គឹ​ម សីហា បាន​ច្រៀង​បទ «​ពេល​យើង​ចាស់​ទៅ​» ដ៏​ផ្អែមល្ហែម​ជូន​ដល់​ភរិយា និង​ភ្ញៀវ​កិត្តិយស​ស្តាប់​កម្សាន្ត ។ បទ​ចម្រៀង​នេះ​ធ្វើ​ឲ្យ​គង់ ចាន់​ស្រី​មុំ រំភើបចិត្ត​រហូត​ស្រក់​ទឹកភ្នែក ។ អ្នក​ទាំង​ពីរ​បាន​ប្រកាស​រួម​គ្នា​នៅ​ចំពោះ​មុខ​ភ្ញៀវ​ថា នឹង​បន្ត​រក្សា​ចំណង​ស្នេហ៍​នេះ​ឲ្យ​ស្ថិត​ស្ថិរ​គង់វង្ស​ជា​រៀង​រហូត បើ​ទោះបីជា​មាន​បញ្ហា​ប្រឈម​ចំពោះ​មុខ​ក៏​ដោយ ៕