អាហារ​អ្វីខ្លះ ដែល​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ចៀសវាង​?

អាហារ​អ្វីខ្លះ ដែល​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ចៀសវាង​?

​នៅ​ពេល​អ្នក​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែ​បង្កើត នូវ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​ជា​ច្រើន ដើម្បី​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​។ កាលណា​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ នោះ​អ្នក​ក៏​អាច​ប្រឈម​ខ្លាំង នឹង​ជំងឺឆ្លង តាម​ចំណីអាហា​រដែរ នៅពេល​មាន​ផ្ទៃពោះ​នោះ​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​ចៀស​ផុត ពី​អាហារ​ទាំងអស់ ដូចខាងក្រោម​នេះ​ហើយ​។

ទឹកដោះគោឆៅ ដែល​មិន​ទាន់​សម្លាប់​មេរោគ​
ទឹកដោះគោឆៅ ចេញពី​គោ​តែម្តង ឬ​មិន​ទាន់​សម្លាប់​មេរោគ​នោះ មាន​បាក់តេរី​ច្រើន​ដូចជា Listeria, E.Coli និង Campylobacter ដែល​អាច​ឆ្លង​ចូល​តាម​សុក និង​បង្ក​ជា​ភាព​ពុល​ដល់​ឈាម និង​បង្ក​រោគ​ដល់​កូន​ក្នុង​ផ្ទៃ​ទៀតផង​។ ដូច្នេះ យក​ល្អ គួរតែ​ញ៉ាំ​ទឹកដោះគោ​ណា ដែល​មាន​ការ​សម្លាប់​មេរោគ បាន​ត្រឹមត្រូវ​។

អាហារ​សមុទ្រ​
អ្នក​គួរតែ​តម ឬ​ចៀសវាង​ការ​ញ៉ាំ​អាហារ​សមុទ្រ នៅពេល​មាន​ផ្ទៃពោះ ព្រោះ​អាហារ​ទាំងនេះ សម្បូរ​បាក់តេរី និង​ជាតិ​បា​រ៉​ត​ណាស់ ហើយ​នៅពេល​ដែល​ញ៉ាំ​វា​ច្រើន វា​អាច​នឹង​ពុល ដល់​ប្រព័ន្ធ​សរសៃប្រសាទ​បាន​។ ដូច្នេះ អ្នក​គួរ​គួរតែ​ធ្វើ​យ៉ាងណា កុំ​ញ៉ាំ​អាហារ​ទាំងនេះ​ច្រើន ឬ​តិច​ជាង ២ ដង​ក្នុង​មួយ​សប្តាហ៍​។

អាហារ​ឆៅ​
អ្នក​អាច​នឹង​ប្រឈម​កាន់តែខ្លាំង នឹង​ការពុល​អាហារ ក្នុងពេល​មាន​ផ្ទៃពោះ ដូច្នេះ មិន​ត្រូវ​ញ៉ាំ​អាហារ​គ្រប់​ប្រភេទ ដែល​ឆៅ​ឡើយ ព្រោះ​វា​អាច​ផ្ទុក​ទៅ​ដោយ​មេរោគ ឬ​បាក់តេរី ផ្តល់​គ្រោះថ្នាក់​ច្រើន​។ ដូច្នេះ​ចូរ​ប្រាកដថា សាច់​ដែល​អ្នក​ញ៉ាំ​នោះ ត្រូវបាន​ចម្អិន​ឆ្អិន​ល្អ​ហើយ​។ ចំណែក​ស៊ុត ត្រូវតែ​ចម្អិន ឲ្យបាន​រឹងទាំ​ងអស់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។