សាកល្បង​ចំណុច​ទាំង ២៧ ខាង​ក្រោម​នេះ​ដើម្បី​ជួយ​ផ្លាស់​ប្តូរ​ជីវិត​ខ្លួន​ឯង​ ឲ្យ​កាន់​តែ​ល្អ​ប្រសើរ

គ្រប់​ជីវិត​មនុស្ស គឺ​កើត​មាន​ឡើង​នៅ​បញ្ហា​មិន​ចេះ​ចប់​ឡើយ មិន​ថា​ផ្លូវ​កាយ ឬ ផ្លូវ​ចិត្ត​ឡើយ ព្រោះ​ទាំង​នេះ​គឺ​ជា​ធម្មជាតិ​របស់​មនុស្ស​ ដែល​គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ឡើយ។ ប៉ុន្តែ​ទោះ​បី​ជា​មនុស្ស​មិន​អាច​គេច​ផុត​ពី​ភាព​លំបាក ឧបសគ្គ​នានា​ក្នុង​ជីវិត​ ប៉ុន្តែ​នូវ​តែ​មាន​មធ្យោបាយ​មួយ​ចំនួន​ដើម្បី​ធ្វើ​ឲ្យ​អ្នក​គេច​ពី​វា​បាន​ខ្លះ​ដែរ មិន​មែន​ទាំង​ស្រុង​នោះ​ឡើយ។ ចូរ​សាកល្បង​នូវ​ ចំណុច​ទាំង ២៧ ខាង​ក្រោម​ ដើម្បី​ជួយ​ផ្លាស់​ប្តូរ​ខ្សែ​ជីវិត​ខ្លួន​ឯង​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ។

 

១) ធ្វើ​រឿង​ទាំង​ឡាយ​ណា​ដែល​អ្នក​ភ័យ​ខ្លាច​ឲ្យ​បាន​មួយ​ក្នុង​មួយ​ថ្ងៃ។

 

២) ចំណាយ​ពេល​ជាមួយ​មនុស្ស​ដែល​ជួយ​ធ្វើ​ ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​ប្រសើរ។

 

៣) ចំណាយ​ពេល​ឲ្យ ខ្លួន​ឯង​ដើម្បី​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់។

 

៤) សម្អាត​រាល់​អ្វី​មិន​ល្អ​នៅ​ក្នុង​ផ្ទះ​ចោល​ទាំង​អស់។

 

៥) ត្រូវ​ចេះ​បង្កើត​ចំណូល​ចិត្ត​ថ្មី​ណា​មួយ​ដែល​ធ្វើ ឲ្យ​អ្នក​សប្បាយ​រីករាយ។

 

៦) បង្ហាញ​ពី​ភាព​មាន​ចិត្ត​សប្បុរស និង មេត្តាករុណា ជា​លក្ខណៈ​ចៃដន្យ​ដល់​មនុស្ស​ដទៃ។

 

៧) មិន​ត្រូវ​នាំ​យក​ការងារ​ណា​ដែល​ ផុត​កំណត់​ម៉ោង​ធ្វើ​ការ​របស់​អ្នក​មក​ផ្ទះ​ឡើយ។

 

៨) អាន​សៀវភៅ ដែល​ផ្ដល់​គំនិត​អប់រំ​ ដើម្បី​ផ្លាស់​ប្តូរ​ជីវិត​របស់​ខ្លួន។

 

៩) ចេះ​ផ្ដល់​យោបល់ និង បទពិសោធន៍​ឲ្យ​បុគ្គល​ដទៃ នៅ​ពេល​ពួក​គេ​មាន​មន្ទិលសង្ស័យ។

 

១០) ទទួល​ទាន​អាហារ​ដែល​ អត្ថប្រយោជន៍​ដល់​សុខភាព​ឲ្យ​បាន​ញឹកញាប់។

 

១១) មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​លិចលង់​ ក្នុង​រឿង​ដែល​អ្នក​មិន​អាច​ផ្លាស់ប្ដូរ។

 

១២) ប្រសិន​ជា​អាច ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ទី​កន្លែង​ដែល​អ្នក​មិន​ធ្លាប់​ទៅ។

 

១៣) ធ្វើ​រឿង​ទាំង​ឡាយ​ណា ដែល​អ្នក​ខ្លួន​ឯង​មាន​អារម្មណ៍​ថា អ្នក​អាច​សម្រេច​វា​បាន។

 

១៤) កាត់​បន្ថយ​ចោល​ឲ្យ​អស់​នូវ​ វត្ថុ រឿង ឬ មនុស្ស​ ដែល​អ្នក​មិន​ត្រូវ​ការ​ទៀត។

 

១៥) ចាកចេញ​ពី​ការងារ​ទាំង​ឡាយ​ណា​ដែល​អ្នក​ស្អប់​មិន​ចង់​ធ្វើ។

 

១៦) ធ្វើ​រឿង​ទាំង​ឡាយ​ណា​ដែល​អ្នក​មាន​អារម្មណ៍​មោទនភាព​ចំពោះ​វា ទោះ​បី​ការ​ងារ​នោះ​តូច​ឬ​ធំ​ក៏​ដោយ។

 

១៧) ស្វែង​រក​ប្រភេទ លំហាត់​ប្រាណ​ណា​ដែល​អ្នក​ស្រលាញ់ ហើយ​ធ្វើ​វា​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អ្នក​អាច​ធ្វើ​បាន។

 

១៨) ចេះ​បង្កើត​ពេល​វេលា​ឲ្យ​ខ្លួន​ឯង និង សាកល្បង​ទទួល​ទាន​អ្វី​ដែល​ថ្មី​អ្នក​មិន​ធ្លាប់​ពី​មុន។

 

១៩) ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ភាព​រំភើប​រីករាយ​ខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​អ្វី​មួយ​ ចំពោះ​ការ​អាន​សៀវភៅ ចំពោះ​ខ្សែ​ភាព​យន្ត​ថ្មី ដំណើរ​កម្សាន្ត ឬ អ្វីៗ​ផ្សេង​ទៀត​ដែល​អ្នក​ស្រលាញ់។

 

២០) ត្រូវ​បញ្ចប់​រឿង​អ្វី​មួយ​នៅ​ពេល​អ្នក​ចាប់​ផ្តើម​ធ្វើ។

 

២១) ធ្វើ​កិច្ចការ​ទាំង​ឡាយ​ឲ្យ​ចំ​គោលដៅ ដែល​អ្នក​បាន​កំណត់​ក្នុង​ចិត្ត​ខ្លួន​ឯង។

 

២២) អភ័យ​ទោស​ឲ្យ​មនុស្ស​ដទៃ។

 

២៣) ចំណាយ​ពេល​សិក្សា​លើ​អ្វី​មួយ​ដែល​អ្នក​ចាប់​អារម្មណ៍ និង ចូលចិត្ត។

 

២៤) ចេះ​បង្កើត​ទំនាក់ទំនង​ឲ្យ​បាន​ជិត​ស្និទ្ធ​ជា​មួយ​គ្រួសារ និង មិត្តភ័ក្ដិ។

 

២៥) ត្រូវ​ចេះ​ចាប់​ផ្តើម​សន្សំ​នូវ​ប្រាក់​ចំណូល​របស់​ខ្លួន។

 

២៦) ត្រូវ​ចេះ​លើក​ទឹកចិត្ត​ខ្លួន​ឯង​ ក្នុង​ការ​ធ្វើ​អ្វី​មួយ​ ដែល​អ្នក​ចង់​បាន​ជា​រៀង​រហូត។

 

២៧) ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ ចំពោះ​រឿង​អ្វី​មួយ​ដែល​អ្នក​ចូលចិត្ត​ខ្លាំង ហើយ​ត្រូវ​ចេះ​សម្រេច​ចិត្ត​ធ្វើ​រឿង​ដែល​អ្នក​ចង់​ធ្វើ និង​ចាប់​ផ្តើម​ធ្វើ​វា។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com