​សម្តេច​តេ​ជោ ផ្តាំ​ទៅដល់​បុគ្គល និង​អ្នកនយោបាយ មួយចំនួន កុំឱ្យ​ចោទថា សម្តេច​បាន​ទិញ​ទឹកចិត្ត​អ្នកសារព័ត៌មាន​

ភ្នំពេញ:

​សម្តេច​តេ​ជោ បាន​ផ្តាំ​ទៅដល់​បុគ្គល និង​អ្នកនយោបាយ​មួយចំនួន​កុំឱ្យ​ចោទថា សម្តេច​បាន​ទិញ​ទឹកចិត្ត​អ្នកសារព័ត៌មាន​ឱ្យសោះ​។ ទន្ទឹមនឹងនោះ សម្តេច​តេ​ជោ បាន​ផ្តាំ​ទៅ​អ្នក​សារព័ត៌​ជាតិ និង​អន្តរជាតិ​ថា បើ​ចង់​ឲ្យ​គេ​ជឿ​លើ​ព័ត៌មាន​របស់ខ្លួន ត្រូវ​សរសេរ​ឲ្យ​ពិត កុំ​ចេះតែ​និយាយ សរសេរ​ដោយ​គ្មាន​ហេតុផល​មូលដ្ឋាន​ច្បាស់លាស់​ត្រឹមត្រូវ​។ “​ពានរង្វាន់​សន្តិភាព និង ការអភិវឌ្ឍ​” គឺជា​និមិត្តរូប​ឱ្យ​អ្នកសារព័ត៌មាន​ជំនាន់​ក្រោយ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​នៅ​រសៀល ថ្ងៃទី ២៩ មីនា នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ទទួល​ពានរង្វាន់ "​សន្តិភាព និង​ការអភិវឌ្ឍ​" ដែល​ត្រូវ​បានផ្តល់​ដោយ សហព័ន្ធ​អ្នកសារព័ត៌មាន​អាស៊ាន​(Union Media ASEAN-UMA)​។​

​ពានរង្វាន់ "​សន្តិភាព និង​ការអភិវឌ្ឍ​" ដែល​បាន​ផ្តល់ជូន សម្តេច​តេ​ជោ នាពេលនេះ គឺ​បាន​បានបង្ហាញ​នូវ​ការទទួលស្គាល់​ជា​សាកល​ចំពោះ​ស្នាដៃ​នៃ​បុព្វហេតុ​កសាង​សន្តិភាព ការស្តារ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ពីក្រោម​សូន្យ​រហូត​មានការ​រីកចម្រើន​មកទល់​សព្វថ្ងៃ​។ ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បាន​បើក​សិទ្ឋិ​សេរីភាព​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ព្រមទាំង​សា​ព័ត៌មាន Online រាប់រយ រួមទាំង​បណ្តាញ​ទូរទស្សន៍​ជាង ២០ ដែល​កំពុង​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ជូន​ប្រជាពលរដ្ឋ​។ សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​(UMA) ពេញចិត្ត​ចំពោះ​លំហូរ​ព័ត៌មាន​បាន​ដោយ​សេរី ប្រកបដោយ​ជំនឿ​ទុកចិត្ត ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ប្រទេស ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ដល់​អ្ន​ក​សារព័ត៌មាន រួមទាំង​ការអនុញ្ញាតឱ្យ​អ្នកសារព័ត៌មាន​ទទួលបាន​នូវ​ព័ត៌មាន​ពី​គ្រប់​ស្ថាប័ន​សាធារណៈ​។ សម្តេច​តេ​ជោ ហ៊ុន សែន អរគុណ និង​ពេញចិត្ត​ទទួលយក​នូវ​ពានរង្វាន់​សន្តិភាព និង​ការអភិវឌ្ឍ​នេះ ដែល​ឆ្លុះបញ្ចាំង​ពី​ការពិត​សំរាប់​ប្រទេស​កម្ពុជា ដែល​ធ្លាប់​ឆ្លងកាត់​នូវ​ឧបសគ្គ​និង​សង្គ្រាម​ជាច្រើន​ឆ្នាំកន្លងមក​។ ប៉ុន្តែ​ពេលនេះ​ទទួលបាន​នូវ​ការរីកចម្រើន​គួ​ជាទី​មោទនៈ​។ សម្តេច​តេ​ជោ ក៏បាន​រំលឹក​ពី​របប​ខ្មែរក្រហម​ដែល​ពេលនោះ​ប្រជាពលរដ្ឋ​កម្ពុជា​គ្មាន​សិទ្ធិ​អ្វី​ទាំងអស់ គឺ​អន់​ជា​សត្វ​ធាតុ​ទៅទៀត​ដែល​វា​មាន សិទ្ធិ​ការពារ​កូនចៅ​វា តែ​ចំពោះ​ប្រជាពលរដ្ឋ​រួមទាំង​រូប សម្តេច​តេ​ជោ ផ្ទាល់​សូមបីតែ​សព​កូន​ក៏​មិនមាន​សិទ្ធិ​យកទៅ​កប់​ដែរ នេះ​គឺជា​ការពិត​។ ក្រោយពី​ប្រទេសជាតិ​បាន​រំដោះ​ផុតពី​របប​ខ្មែរក្រហម នៅ​ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ គឺ​កម្ពុជា​បាន​រួច​ផុតពី​របប​ដ៏​ខ្មៅ​ងងឹត​នោះ ជាពិសេស​ក្រោម​គោលនយោបាយ ឈ្នះ​ឈ្នះ កម្ពុជា​បានទទួល​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​ជាមួយ​សិទ្ធិសេរីភាព​គ្រប់ យ៉ាង​។ ចំពោះ UMA អាស៊ាន និង​អ្នកសិក្សា​ស្រាវជ្រាវ​សាកល គឺ​បានចាត់ទុក សម្តេច​តេ​ជោ ជា​អ្នក ប្រជាធិបតេយ្យ តែ​ចំពោះ​បក្សប្រឆាំង​គឺ​ចាត់ទុក​សម្តេច​ជា​ជន​ផ្តាច់ការ​។ តែ​ការពិត សម្តេច​តេ​ជោ មិនបាន​បំបិទ​សិទ្ធិសេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញយោបល់ ដូច​បណ្តា​អ្នក​និយាយ និង​អ្នកវិភាគ​មួយចំនួន​វាយប្រហារ​នោះឡើយ​។ បច្ចុប្បន្ន​កម្ពុជា​មានកា​រ​រីកចម្រើន​យ៉ាងខ្លាំង​ផ្នែក​សារព័ត៌​នេះ ក្នុងនោះ​ទូរទស្សន៍​មាន​រហូតដល់​ទៅជា​២០ ប៉ុ​ស្ត៍ រួមទាំង​វិទ្យុ និង​សារព័ត៌មាន​តាម Online ផ្សេងទៀត​ប្រមាណ​ជាង​៨០០ ។ ដើម្បី​ឲ្យ​កាន់​តែមាន​ភាពស្និទ្ធស្នាល​ខ្លាំង​ឡើង សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឯកភាព​ជួបជុំ​ទទួល ទាន​អាហារ​ពិភាក្សា ជាមួយ​អ្នកសារព័ត៌មាន​ទូទាំងប្រទេស ក្នុង​១​ឆ្នាំ​ម្តងៗ​។ សម្តេច​តេ​ជោ បាន​ផ្តាំ​ទៅដល់​បុគ្គល និង​អ្នកនយោបាយ​មួយចំនួន​កុំឱ្យ​ចោទថា សម្តេច​បាន​ទិញ​ទឹកចិត្ត​អ្នកសារព័ត៌មាន​ឱ្យសោះ​។ ទន្ទឹមនឹងនោះ សម្តេច​តេ​ជោ បាន​ផ្តាំ​ទៅ​អ្នក​សារព័ត៌​ជាតិ និង​អន្តរជាតិ​ថា បើ​ចង់​ឲ្យ​គេ​ជឿ​លើ​ព័ត៌មាន​របស់ខ្លួន ត្រូវ​សរសេរ​ឲ្យ​ពិត កុំ​ចេះតែ​និយាយ សរសេរ​ដោយ​គ្មាន​ហេតុផល​មូលដ្ឋាន​ច្បាស់លាស់​ត្រឹមត្រូវ​។ “​ពានរង្វាន់​សន្តិភាព និង ការអភិវឌ្ឍ​” គឺជា​និមិត្តរូប​ឱ្យ​អ្នកសារព័ត៌មាន​ជំនាន់​ក្រោយ​និង​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​ទាំងអស់​បាន​ចងចាំ និង​តបស្នង​ទៅ​និង​ស្នាដៃ សម្តេច​តេ​ជោ ដែល​បាន​ខិតខំ​សាង​ឡើង និង​បាន​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់ សម្តេច​តេ​ជោ ក្នុ្ង​ង​ការចូលរួម​ពង្រឹងសមត្ថភាព​អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងការ​ទទួល និង​ចែកចាយ​ព័ត៌មាន​ដែល​គ្មាន​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ ក៏ដូចជា​ប្រទេស​ក្នុង​តំបន់ ប្រកបដោយ​វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​ខ្ពស់​៕​