ប្រគល់ជូន​នូវ​ព្រះ​សិរ្ស​ចំនួន​ពីរ ដល់​ ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​

ភ្នំពេញ:
​នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៣០ ខែមីនា​​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​​ប្រគល់ជូន​នូវ​ព្រះ​សិរ្ស​ចំនួន​ពីរ ដល់​​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​
​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។​​ពិធី​ប្រគល់​នេះ​បាន​ធ្វើឡើង​នៅ​សារមន្ទីរ​ជាតិ​។​

​តាម​គំនិត​ផ្តួចផ្តើម​របស់លោក​ឧ​ប​នា​​យក​រដ្ឋមន្ត្រី ហោ ណាំហុង រូប​ព្រះ​សិរ្ស​នេះ​ត្រូវបាន​បញ្ជូន​ពី​និវេសន​​ដ្ឋា​ន​នៃ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​បារាំង មកដល់​ព្រលាន​យន្ត​​ហោះ​អន្តរជាតិ​ភ្នំពេញ រួច​បន្ត​ដឹកជញ្ជូន​មកដល់​សារមន្ទីរ​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​ដោយ​សុវត្ថិភាព​។​
​រូប​ព្រះ​សិរ្ស​ទាំងពីរ​នេះ ធ្វើ​អំពី​ថ្មភក់ នៅ​សតវត្សរ៍​ទី​១០ ស្ថិតក្នុង​រចនាបថ​កោះ​កេរ្តិ៍ ដែលមាន​កំពស់​ប្រហាក់​​ប្រហែល​គ្នា និង​ទំហំ​ទទឹង​ខុសគ្នា​​គឺ​ព្រះ​សិរ្ស​ទី​១ មាន​ទំហំ 47x75x112 សង់ទីម៉ែត្រ និង​ព្រះ​សិរ្ស​ទី​2 មាន​ទំហំ​52x47x110​សង់ទីម៉ែត្រ​។​
​ព្រះ​សិរ្ស​ទាំងពីរ​នេះ ត្រូវ​ជនខិលខូច​លួច​យក​ចេញពី​ប្រាសាទ​ណាមួយ នៃ​ក្រុម​ប្រា​សាកោះ​កេរ្តិ៍ ក្នុងអំឡុង ពេលដែល​កម្ពុជា​កើតមាន​សង្គ្រាម​​ស៊ីវិល​នា​ទសវត្សរ៍ ១៩៧០​។​
 លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ថ្លែង​រម្លឹកថា ក្នុងពេល​​លោក​ធ្វើ​អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​បារាំង មាន​មិត្ត​ភ័ក្តិ​របស់លោក បាន​​ប្រាប់​លោក​ថា បាន​ប្រទះឃើញ​ព្រ​ញ​សិរ្ស​ចំនួន​ពីរ ដាក់តាំង​លក់​ក្នុងតម្លៃ​១​លាន​ដុល្លារ នៅ​កន្លែង​មួយ​នៃ​ទី​​ក្រុងប៉ារីស​។ លោក​បានធ្វើការ​ស្រាវជ្រាវ ហើយ​បានដឹងថា ព្រះ​សិរ្ស​​ទាំងពីរ គឺជា​វត្ថុ​បុរាណ​ខ្មែរ​។ ហើយ​​លោក​បាន​ប្តឹងទៅ​នគរ​ប្រឆាំង​ការជួញដូរ​វត្ថុ​បុរាណ​របស់​បារាំង​។ ដោយ​គេ​បានធ្វើការ​ស៊ើបអង្កេត​អំពី​ការលក់​ព្រះ​សិរ្ស​នេះ ហើយ​បាន​​សម្រេច​បញ្ជូន​ឯកសារ និង​វត្ថុតាង​ទាំងពីរ​នេះ ទៅ​តុលាការ​បារាំង ដើម្បី​ធ្វើការ​វិនិច្ឆ័យ​។​
 តាម​អ្នកជំនាញ​សារមន្ទីរ​ជាតិ​បានអោយដឹងថា ក្រោយពី​បាន​សិក្សា និង​ពិនិត្យ​លើ​ព្រះ​សិរ្ស​ទាំង​ពីនេះ គឺ​​មាន​ប្រភព​មកពី​បដិមា​ដើម​តែមួយ​​គឺ​ព្រះ​បដិមា​ព្រះព្រហ្ម​ដ៏​ធំ​មួយ ដែល​ប្រហែល​យកចេញ​ពី​ប្រាសាទ​ណា​​មួយ នៃ​ក្រុម​ប្រាសាទកោះកេរ្តិ៍ ដែល​
​បាន​កសាង​នៅក្នុង​សតវត្សរ៍​ទី​១០ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៤ ដែល​ព្រះអង្គ​បាន​បន្សល់ទុក​នូវ​ស្នា​​ព្រះ​ហត្ថ​ផ្នែក​សំណង់​ប្រាសាទ​ដ៏​ស្កឹ​ម​​ស្កៃ និង​បដិមា​ធំៗ​ផ្នែក​ព្រហ្ម​សាសនា​៕​

ប្រគល់ជូន​នូវ​ព្រះ​សិរ្ស​ចំនួន​ពីរ ដល់​ ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​

ប្រគល់ជូន​នូវ​ព្រះ​សិរ្ស​ចំនួន​ពីរ ដល់​ ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​

ប្រគល់ជូន​នូវ​ព្រះ​សិរ្ស​ចំនួន​ពីរ ដល់​ ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​