កប៉ាល់​ប្រេង​មួយគ្រឿង បុក​ផែ​ប្រេង ស្លាប់​កម្មករ​ម្នាក់

ភ្នំពេញ:
កម្មករ​ម្នាក់ នៅក្នុង​បន្ទប់ បច្ចេកទេស លើ​ផែ បាន​ស្លាប់ ក្រោយ​បន្ទប់​បច្ចេកទេស មាន​ករណី ធ្លាក់​កប់​ចូល ក្នុង​ទឹកសមុទ្រ បន្ទាប់ពី​មាន​កប៉ាល់​ប្រេង​មួយគ្រឿង បាន​បុក​ផែ​ប្រេង មួយកន្លែង នៅ​តំបន់​ផែ​ប្រេង រោងចក្រ​ប្រេងកាត ក្នុង ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោងជាង​៤​ល្ងាច ថ្ងៃ​២៩ ខែមីនា ឆ្នាំ​២០១៦​នេះ ខណៈពេលដែល​កប៉ាល់​នេះ កំពុង​ចូល​ចត ដើម្បី​ផ្ទេរ​ដាក់​ប្រេង​។​

​មន្ត្រីនគរបាល​ច្រកទ្វារ​កំពង់ផែ​មួយរូប​ថ្លែងថា ផែ​ប្រេង​ប្រមាណ​ជាង​១០០​ម៉ែត្រ​បាន​បាក់ ហើយ​មាន​កម្មករ​ម្នាក់ ដែល​នៅក្នុង បន្ទប់ បច្ចេកទេស លើ​ផែ បាន​ស្លាប់ ក្រោយ​បន្ទប់​បច្ចេកទេស​នោះ ធ្លាក់​កប់​ចូលក្នុង​ទឹកសមុទ្រ រីឯ​កម្មករ​ខ្លះទៀត​ដែលជា​អ្នក បំរើកា​រលើ​ផែ​ពេល​កប៉ាល់​ចូល​បាន​រួច​ផុតពី​សេចក្តីស្លាប់ ក្រោយ​ការជួយ​សង្គ្រោះ​ភ្លាមៗ​ពី​អ្នក​ដែល​នៅ​ជិត​កន្លែងកើតហេតុ​។​

​ទាក់ទង​ដល់​រឿងនេះ​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា​លោក​កំពុង​រង់ចាំ​ការស៊ើបអង្កេត របស់​មន្ត្រី​ពាក់​ព​ន្ធ័​នានា ដើម្បី​រកហេតុ​ផល​ថា មូលហេតុ​អ្វីដែល​នាំ​បណ្តាលអោយមាន​ហេតុការណ៍​នេះ

សូមបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ កំពុងធ្វើអោយប្រជាពលរដ្ឋ និងប្រជានេសាទ មួយចំនួន មានការភ័យខ្លាច  ព្រោះតែមានការលេចធ្លាយ ប្រេង ពេញផ្ទៃសមុទ្រ​ ដែលប្រេងនេះ ជារបស់ ក្រុមហ៊ុន ប្រេងឥន្ទៈ តេលា៕