ពាន​សម្តេច​ហ៊ុន​សែន ​ចាប់​ប្រកួតវគ្គ​ជម្រុះដំណាក់កាល​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​ពុធ​​នេះ

ព្រឹត្តិការណ៍​ប្រកួតដណ្តើម​ពាន​រង្វាន់​សម្តេច​ហ៊ុន​សែន លើក​ទី​១០ ​ប្រចាំ​ឆ្នាំ​២០១៦ នឹង​ចាប់​ដំណើរ​ការ​ប្រកួតជម្រុះ​វគ្គ​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ នៅ​លើ​ទី​លានចំនួន​៥​ខុសគ្នា​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំងចំនួន​៨ ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​។ក្រុម​​ចំណាត់​ថ្នាក់​លេខ​១ ​លេខ​២ និង​​ក្រុម​លេខ​៣​ល្អ(ចំនួន​២​ក្រុម)​សរុប​១៤​ក្រុម ដែល​ទើប​ឆ្លង​ផុត​វគ្គ​ជម្រុះជា​បឋម នៅតាម​តំបន់ ឬ​ពូល​ទាំង​៥ កាល​​ពី​ថ្ងៃ​ទី​២៣ ខែមីនា កន្លង​មក​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​ក្រុម​ទាំង​១០ ដែល​​កំពុង​លេង​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​លីក ​ឆ្នាំ​២០១៦​​នេះ។ ​ក្រុម​ទាំង២​៤ខាងលើ​នេះ ត្រូវ​បាន​បែង​ចែក​ការ​ប្រកួតជា​៤ពូល ដោយ​ក្នុង​នៅ​ពូល​A មាន​​ក្រុមម្ចាស់​ជើង​ឯក​ស្វាយ​រៀង​ព្រះខ័ន​រាជ ខេមបូឌាន​ថាយហ្គឺរ ក្រុម​លេខ​១​ពូល​Dខេត្តកំពង់​ឆ្នាំង ក្រុម​លេខ​១​ពូល​E កំពង់​ផែស្វយ័ត​ខេត្ត​ព្រះសីហនុ ក្រុម​លេខ​៣​ល្អ​មក​ពី​ពូល​B យុវជន​បឹងកេតកំពង់ចាម និង​ក្រុមលេខ​២​ពូល​Aខេត្ត​កណ្តាល ឯ​ពូល​B មាន​ក្រុម​បឹងកេតអង្គរ ក្រសួង​ការពារ​ជាតិ អាស៊ីអឺរ៉ុបយូណាយ​ធីត ក្រុម​លេខ​១​ពូល​F ខេត្តស្ទឹងត្រែង ក្រុម​លេខ​២​ពូល​C អ.ហ​ខេត្ត​កំពង់ធំ និង​ក្រុម​លេខ​២​ពូល​B ខេត្ត​ព្រៃវែង។ ចំណែក​ពូល​C មាន​ក្រុម​ភ្នំពេញ​ក្រោន មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា វេស្ទើន​ភ្នំពេញ ក្រុម​លេខ​១​ពូល​A ខេត្តកំពង់ស្ពឺ ក្រុម​លេខ​២​ពូល​D ខេត្តប៉ៃ​លិន និងក្រុម​​លេខ​២​ពូល​E ខេត្តកំពត ហើយ​ក្រុម​ពូល​D មាន​ក្រុម​ណាហ្គាវើលអគ្គ​ស្នង​ការនគរ​បាល​ជាតិ ក្រុម​លេខ​១​ពូល​C សៀម​រាប​អង្គរ ក្រុម​លេខ​១​ពូល​B ខេត្តស្វាយ​រៀង […]