(Video Highlights) កីឡាករ Janssen និង Narsingh ផ្តល់​ការ​​ខក​ចិត្ត​ដល់​​ជើងខ្លាំង​អង់​គ្លេស

គ្រាប់​បាល់​ឈ្នះនៅនាទី ទី​៧៧​របស់​កីឡាករ​បម្រុង Luciano Narsingh បាន​ធ្វើ​ឲ្យក្រុម​បាល់​ទាត់​ជម្រើស​ជាតិអង់​គ្លេស​ជួប​ការ​ខកចិត្ត​​ដ៏​ធំមួយ ខណៈ​ដែលក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ បាន​ធ្វើការ​វាយ​បក​ដេញ​តាមពីក្រោយ​ដើម្បី​ទទួល​ជ័យ​ជម្នះ ២-១ ក្នុង​ការ​ប្រកួតមិត្ត​ភាពអន្តរ​ជាតិ​នៅ​កីឡ​ដ្ឋាន Wembley កាលពីថ្ងៃ​អង្គារ​។ ក្រុម​ជម្រើស​ជាតិ​​អង់​គ្លេស បាន​សម្លឹង​រក​ការ​ពង្រឹង​ការ​ជឿ​ជាក់​របស់​ខ្លួន ក្រោយ​ពី​បាន​ទទួល​ជ័យ​ជម្នះ ៣-២ កាល​ពី​ថ្ងៃ​សៅរ៍​លើក្រុម​ម្ចាស់​ជើង​ឯក​ពិភព​លោក អាល្លឺ​ម៉ង់ និង​​បាន​រក​គ្រាប់​បាល់​នាំមុខ​មុន​នៅ​ជិត​បញ្ចប់​តង់​ទី​មួយ នៅពេល​ដែល​ខ្សែ​ប្រយុទ្ធ Jamie Vardy បាន​ប្រើប្រាស់ល្បឿន​យ៉ាង​ល្អ​ដើម្បី​រក​គ្រាប់​បាល់​បញ្ចូល​ទី​ជាលើក​ទី​២​របស់​គេក្នុង​ចំណោម​ការ​ប្រកួត​ពីរលើក​។ ប៉ុន្តែ ខ្សែ​ប្រយុទ្ធ Vincent Janssen បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅនាទី ទី​៥០ ហើយ​បន្ទាប់​​មក​បាន​ជួយ​ឲ្យ Narsingh រក​បាន​គ្រាប់​បាល់​ឈ្នះ បើ​ទោះបី​ហាក់​បាន​ធ្វើ​ឲ្យ​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​អង់គ្លេស Phil Jagielka ដួល​ក្នុង​ពេល​រក​គ្រាប់​បាល់​បញ្ចូល​ទីនោះ​ក៏ដោយ​។ វា​​គឺ​ជា​ការ​ប្រកួតលើក​ចុងក្រោយ​របស់​អង់គ្លេស នៅមុន​ពេល​លោក Roy Hodgson ដែល​ជា​អ្នក​ចាត់​​ការ​ទូទៅ ប្រកាស​សមា​ជិកក្រុម​របស់​លោក​សម្រាប់​យុទ្ធនា​ការ Euro ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​១២ ខែ​ឧស​ភា ខាង​មុខនេះ ហើយ​បើ​ទោះ​បី​​​លោក​បាន​ធ្វើការ​ផ្លាស់​ប្តូរ​កីឡាករ​ជាច្រើន​ក៏​ដោយ ប៉ុន្តែ ការ​បរា​ជ័យ​នេះ នឹង​​ជះ​ឥទ្ធិ​ពល​ដល់​ការ​ជឿ​ជាក់​ដែល​ត្រូវ​បាន​កើត​ឡើង​ដោយ​សារ​តែ​ការ​ទទួល​ជ័យ​ជម្នះ​ក្នុង​ទីក្រុង​ប៊ែរ​ឡាំង​។ ក្រុម​ជម្រើស​ជាតិហូឡង់​របស់​លោក Danny Blind មិន​បាន​ឈ្នះកៅអី​ទៅលេង​ក្នុង​យុទ្ធ​នា​ការ Euro […]