(Video Highlights) Gotze ជួយ​ឲ្យ​អាល្លឺម៉ង់ បំ​បាក់​អ៊ី​តាលី ដើម្បី​ស្តារ​មុខ​មាត់​ឡើង​វិញ

ខ្សែ​បម្រើ Mario Gotze បាន​លុប​ចោល​រដូវកាល​ដ៏​ខកចិត្ត​មួយ​ជាមួយ​នឹង​​ការ​ស្ថិត​ជាកីឡាករ​បម្រុង​របស់​ក្រុម Bayern Munich ដើម្បី​រកគ្រាប់បាល់​បញ្ចូល​ទី​ក្នុង​ពេលក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ ​បំ​បាក់ក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី​យ៉ាង​ចាស់​ដៃក្នុង​លទ្ធ​ផល ៤-១ កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ដែល​ក្រុមម្ចាស់​ជើង​ឯកពិភព​លោក​មួយនេះ បាន​​ស្តារ​មុខ​មាត់​របស់​ពួកគេ​ឡើង​​វិញ​ពីការ​បរា​ជ័យ​ក្រោម​ស្នា​ដៃ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​។ Gotze ដែល​បាន​រក​គ្រាប់​បាល់​ឈ្នះ​ក្នុង​ការ​ប្រកួត World Cup ឆ្នាំ​២០១៤ វគ្គ​ផ្តាច់ព្រ័ត្រ​នោះ បាន​រក​គ្រាប់​បាល់​ទី​២​របស់​អាល្លឺ​ម៉ង់ នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី ​នៅ​កីឡ​ដ្ឋាន Allianz Arena របស់​ក្រុម Bayern ក្នុង​ទីក្រុង Munich ក្រោយ​ពី​ខ្សែ​បម្រើ Toni Kroos បាន​រក​គ្រាប់​បាល់​បើក​ឆាក​​ឲ្យ​ក្រុមម្ចាស់​ផ្ទះ​។ ខ្សែ​ការ​ពារ Jonas Hector និង​ខ្សែ​បម្រើ Mesut Ozil របស់​ក្រុម Arsenal បាន​រក​គ្រាប់​បាល់​​បំ​ប៉ោង​​សំណាញ់​ទី​ក្នុង​តង់​ទី​២ នៅមុនពេល​ខ្សែ​​ប្រយុទ្ធ​បម្រុង Stephan El Shaarawy បាន​រក​គ្រាប់​បាល់​នៅ​ជិត​បញ្ចប់​ការ​ប្រកួតមួយ​គ្រាប់​​វិញ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី​។ លោក Joachim Loew គ្រូ​បង្វឹកនៃ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ បាន​​និយាយ​ទាំង​​ការ​ធូរ​ស្រាល​ថា៖ «សរុប​ជា​រួម​មក យើង​បាន​​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​ឆ្លាត​វៃ ការ​ពារ​យ៉ាងល្អ និង​​វាយ​សម្រុក​យ៉ាង​មុតស្រួចក្នុង​តំបន់​ប្រយុទ្ធ​»​។ ការ​ទទួល​ជ័យ​ជម្នះ​នេះ […]