វិធីសាស្ត្រ ​៨យ៉ាង​ដើម្បី​ផ្តល់ក្តីសុខ​ឲ្យប្រពន្ធ ​ពេលនាង​មករដូវ

ដូចដែល​យើងធ្លាប់​បានដឹង​មកហើយថា ​ស្ត្រីតែងតែ​ជួបបញ្ហា​លំបាក​ជារៀង​រាល់ខែ។ ​ប្រសិន​បើមិត្តស្រី​ ឬភរិយា​របស់អ្នក​កំពុងមក​រដូវ ​អ្នកមិន​ត្រូវធ្វើ​ឲ្យនាង​ខឹងសូម្បី​តែបន្តិច។ ​នាងអាច​នឹងមួម៉ៅ ​ឬយំ។ ​ការមករដូវ​អាចជា​រឿងមួយ​គ្រោះថ្នាក់​បំផុត​សម្រាប់ស្ត្រី ​និងគូស្នេហ៍​របស់នាង។

ដូច្នេះ តើបុរសៗអាចបង្ហាញក្តីស្រលាញ់, ភាពថ្នាក់ថ្នម និងសន្តានចិត្តដូចម្តេចក្នុងកំឡុង​ថ្ងៃមករដូវ?​ ខាងក្រោមនេះ​ជាការណែនាំ​ដែលអាច​ជួយអ្នក​ឲ្យចេះដោះ​ស្រាយ ​ពេលនាង​មករដូវ។

 

វិធីសាស្ត្រ ​៨យ៉ាង​ដើម្បី​ផ្តល់ក្តីសុខ​ឲ្យប្រពន្ធ ​ពេលនាង​មករដូវ
អារម្មណ៍របស់ស្ត្រីងាយនឹងប្រែប្រួលក្នុងកំឡុងពេលមករដូវ
ប៉ុន្តែមានវិធីសាស្ត្រមួយចំនួនដែលអ្នកអាចទប់ទល់នឹងនាងបាន ដោយមិនបញ្ចេញកំហឹង ​ឬដោយមិនបាន​គិតពិចារណា។

១. កុំបន្ទោសលើការមករដូវ
នាងអាចនិយាយរឿងរ៉ាវមួយចំនួន ឬធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកខ្លាំង, ​ប៉ុន្តែកុំបន្ទោស​លើការ​មករដូវ ​ព្រោះវា​គ្មានអ្​វីល្អឡើយ។ ​អារម្មណ៍​របស់នាង​អាចនឹង​មាន​ប្រយោជន៍។

២. កុំខឹងនឹងនាង
កុំខឹងនឹងនាង ប្រសិនបើនាងបាននិយាយពាក្យសម្តីមិនសមគួរដាក់អ្នក។ ​នេះមានន័យថា ​អរម៉ូន​របស់នាង​កំពុងតែ​ប្រែប្រួល។ ​ប្រសិនបើ​អ្នកផ្ទុះជម្លោះ ​ដោយសារ​នាងនិយាយ​ពាក្យសម្តី​ឈ្លើយដាក់,​ នាងនឹង​ចងចាំ ​ហើយវាក៏​អាចបំផ្លាញ​ស្នេហា​របស់អ្នកដែរ។

៣. បង្កើតថ្ងៃណាត់ជួបនឹងនាង
វាជារឿងមួយសំខាន់ណាស់ដែលអ្នកមានគំនិតទាក់ទងនឹងវដ្តរដូវរបស់នាង ​ដូច្នេះអ្នក​អាច​កែប្រែ​ទៅតាម​តម្រូវការ​របស់នាង។ ​ហើយវាក៏អាច​ធ្វើឲ្យអ្នក​កាន់តែចេះ​គិតពិចារណា ​និងថ្នាក់​ថ្នមនាង។

៤. ប្រើពាក្យសម្តីមិនល្អ
ព្យាយាមទប់សម្តីមិនល្អនិយាយដាក់នាង ក្នុងពេលនាងមករដូវ។ ​ប្រសិនបើ​នាង​ញ៉ាំការ៉េមដើម ​ឬទំពារនំលឺៗ ​កុំសើច​ចំអកការឡើង​គីឡូរបស់នាង។ ​ទាំងនេះ​ជាអាហារ​ធ្វើឲ្យនាង​មានក្តីសុខ​ក្នុងពេល​មករដូវ​ ដូច្នេះទុក​ឲ្យនាង​រីករាយ​មួយរយៈចុះ។

៥. ធ្វើល្អដាក់នាង
ធ្វើអាហារដែលនាងចូលចិត្ត ឬឱបនាងពេលមើលកុនជាមួយគ្នា។ អ្នកអាចឲ្យផ្កា, ​នំសូកូឡា ​និង​ការ៉េមទៅនាង។

៦. ថ្នាំបំបាត់ការឈឺចាប់
ស្ត្រីភាគច្រើនទទួលទានថ្នាំ ១ ឬ២គ្រាប់ក្នុងពេលមករដូវ ព្រោះអាចជួយបំបាត់ការឈឺចាប់។ ​នាងអាច​នឹងធ្លាប់​ជួបបញ្ហានេះ​រួចមកហើយ ​តែអ្នកអាចនៅក្បែរនាង ក្នុងពេលនាងត្រូវការថ្នាំបន្ទាន់។

៧. ផ្តល់ភាពកក់ក្តៅ
ស្ត្រីតែងតែមានអារម្មណ៍ថា ខ្លួនឯងគួរឲ្យខ្ពើម និងគ្មានភាពទាក់ទាញក្នុងថ្ងៃមករដូវ ​ដូច្នេះអ្នក​គួរផ្តល់​ភាពកក់ក្តៅ ​ឬថើបស្ទាប​អង្អែល​តិចតួច ​ដើម្បីធ្វើ​ឲ្យនាង​មានអារម្មណ៍​ថា ​ខ្លួននាង​ក៏មាន​ភាព​ទាក់ទាញ ​និងចង់បាន​ក្នុងកែវភ្នែក​របស់អ្នក។

៨. ជួយរំលែកការងារផ្ទះ
នាងអាចនឹងមានការឈឺចាប់ ឬមិនស្រួលខ្លួនខ្លាំង។ ព្យាយាមជួយការងារផ្ទះនាង ​ឬចេញទៅ​ដើរផ្សារ​ ក្នុងថ្ងៃនាងមករដូវ ​ដូច្នេះនាង​នឹងមាន​អារម្មណ៍ថា ​អ្នកចេះ​ជួយដល់​នាង។

ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីសាស្ត្រ ​៨យ៉ាង​ដើម្បី​ផ្តល់ក្តីសុខ​ឲ្យប្រពន្ធ ​ពេលនាង​មករដូវ