លី អ៊ី​វ៉ា​ធី​ណា អន់ចិត្ត​ផលិតកម្ម​ថោ​ន​!

6 Videos


​ថ្មីៗ​នេះ​មានការ​បង្ហើប​ថា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន លី អ៊ី​វ៉ា​ធី​ណា មាន​អារម្មណ៍​អាក់អន់ ចិត្ត​ជាមួយ​ផលិតកម្ម​ដែល​នាង​កំពុង​ជ្រក ។ មូលហេតុ​ដោយសារ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំនេះ​នាង​មាន បទ​ចម្រៀង​តិច​ស្ទើរ​មិនគួរ​ជឿ ។ ក្នុងនោះ​ក៏​មានការ​បន្ថែមថា តារាចម្រៀង​រូបនេះ​អាច​នឹង​ផ្លាស់ប្តូរ​ទ្រនំ​ថ្មី ។​

លី អ៊ី​វ៉ា​ធី​ណា អន់ចិត្ត​ផលិតកម្ម​ថោ​ន​!

M88


លី អ៊ី​វ៉ា​ធី​ណា អន់ចិត្ត​ផលិតកម្ម​ថោ​ន​!

​នៅ​កំលុង​ពេលនេះ​ផលិតកម្ម​ថោ​ន​កំពុង​សម្រុក​ថត​បទ​ច​ម្រៀ​ង​ថ្មីៗ​ដែលជា​ចង្វាក់​ប្រជាប្រិយ សម្រាប់​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ដែល​នឹង​ឈាន​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ ។ ដោយឡែក​សម្រាប់​តារាចម្រៀង​កូនកាត់​ចិន លី អ៊ី​វ៉ា​ធី​ណា បែរជា​បង្ហោះ​សារ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​អត្ថន័យ​ថា «​ហា ថ្ងៃទី ២៦ ខែមីនា នេះ ឡើង រាត្រី​កម្សាន្ត បើ​ពិធីករ​គេ​សួរថា ឆ្នាំនេះ​ចេញ​បទ​ចម្រៀង​បាន​ប៉ុន្មាន​បទ​គួរ​ឆ្លើយ​តាម​ត្រង់ ឬ ឆ្លើយ​កុហក ឆ្លើយ​ត្រង់​ហ្មង​ទៅ ឆ្នាំនេះ​ចេញ​បានតែ​មួយ​បទ​កន្លះ​គត់ មានន័យថា ៦ វ៉ុល សម្រាប់​ចូលឆ្នាំថ្មី​របស់​ផលិតកម្ម​ថោ​ន គឺ​ខ្ញុំ​ច្រៀង​បានតែ​មួយ​បទ​កន្លះ​ហ្នឹងឯង ហាហា តែ​ខ្លាំង​អា មួយ​បទ​កន្លះ​ហ្នឹង​សាច់រឿង​ក៏​អត់​មាន​ទៀត សង្ស័យ​ឆ្នាំនេះ​ឆុង​ជាមួយ​អ្នកណា​គេ​នៅក្នុង​ថោ​ន​ហ្នឹងហើយ មើលទៅ Fan របស់ខ្ញុំ​ប្រហែលជា​ខកចិត្ត​ហើយ​» ។

លី អ៊ី​វ៉ា​ធី​ណា អន់ចិត្ត​ផលិតកម្ម​ថោ​ន​!

លី អ៊ី​វ៉ា​ធី​ណា អន់ចិត្ត​ផលិតកម្ម​ថោ​ន​!

ជាមួយ​សារ​មួយ​នេះ​ក៏មាន​មិត្តភក្តិ​មួយចំនួន​បាន Comment លើកទឹកចិត្ត​នាង​ថា ទោះជា​យ៉ាងណា​បង​នៅតែ​ល្បី ។ តែ​ក៏មាន​អ្នកខ្លះ​សួរថា ហេតុអ្វី​បានជា​ចេញ​បទ​ចម្រៀង​តិច​ម៉េ​សបង​? លី អ៊ី​វ៉ា​ធី​ណា បាន​ឆ្លើយថា បង​មិនដឹង​ដែរ ប្រហែល​យើង​មិន​ដល់​គេ​ទេ​អូន​.. ។​ ​ជាមួយគ្នានេះ​មានការ​បង្ហើប​ថា លី អ៊ី​វ៉ា​ធី​ណា អាច​នឹង រត់ចោល​ទ្រនំ​មួយ​នេះ ។ នាង​ចូលប្រឡូក​ក្នុង​សិល្បៈ​ច្រើន​ឆ្នាំ​មកហើយ តារាចម្រៀង លី អ៊ី​វ៉ា​ធី​ណា មាន​ប្រជាប្រិយភាព​គួរ សម ។ កន្លងមក​នាង​ក៏​ជាតា​រា​ដែល​ផ្លាស់ប្តូរ​ទ្រនំ​ច្រើន​ដែរ មានដូចជា រស្មី​ស្ទឹង​សង្កែ យូ​ធូ អឹម និង ចុង ក្រោយ​ផលិតកម្ម​ថោ​ន ៕ ចេ​នី​

លី អ៊ី​វ៉ា​ធី​ណា អន់ចិត្ត​ផលិតកម្ម​ថោ​ន​!

លី អ៊ី​វ៉ា​ធី​ណា អន់ចិត្ត​ផលិតកម្ម​ថោ​ន​!

លី អ៊ី​វ៉ា​ធី​ណា អន់ចិត្ត​ផលិតកម្ម​ថោ​ន​!

លី អ៊ី​វ៉ា​ធី​ណា អន់ចិត្ត​ផលិតកម្ម​ថោ​ន​!