អត្ថប្រយោជន៍ ផ្លែ​ជម្ពូ ដែល​អ្នក​មិន​ធ្លាប់​ដឹង​

អត្ថប្រយោជន៍ ផ្លែ​ជម្ពូ ដែល​អ្នក​មិន​ធ្លាប់​ដឹង​

​ផ្លែ​ជម្ពូ គឺ​មាន​លក្ខណៈ ដូច​ជា​ផ្លែ​ប៉ោម​ដែរ ព្រោះ​វា​អាច​ញ៉ាំ​ទាំង​ឆៅ និង​អាច​ប្រើ​សម្រាប់ បង្កើត​ជា​បង្អែម​ផ្សេងៗ​ទៀតផង​។ ថ្វីបើ​មិន​មាន ការសិក្សា​ស្រាវជ្រាវ​ច្រើន ទៅលើ​ផ្លែ​ជម្ពូ​ថា មាន​ប្រយោជន៍​អាច​ប្រើ ជា​ឱសថ​ច្រើន​ក៏​ដោយ ក៏​វា​មាន​អត្ថប្រយោជន៍ ចំពោះ​សុខភាព​មួយចំនួន​តូច​ដែរ​។

​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​
ផ្លែ​ជម្ពូ មាន​សមត្ថភាព​ជា Alkaloid ដែល​មាន​ឥទ្ធិពល ក្នុង​ការសម្រួល​ដល់ ការបំលែង​ជា​តិ​អាមីដុង ទៅ​ជា​ស្ករ​។ តាមពិត គ្រាន់​តែ​ផ្លែ​ជម្ពូ​មួយ​មុខ ក៏​អាច​មាន​ប្រយោជន៍ ក្នុង​ការព្យាបាល និង​បង្ការ​ជំងឺ​ទឹកនោកម​ផ្អែម ប្រភេទ​ទី ២ ហើយ​។

ការរំលាយ​អាហារ​
ផ្លែ​ជម្ពូ ត្រូវបាន​គេ​ស្គាល់​ថា មាន​ជាតិ​សរសៃ​ខ្ពស់ ដែល​ល្អ​បំផុត ក្នុង​ការគ្រប់គ្រង ធ្វើ​ដំណើរ​របស់​ចំណីអាហារ ក្នុង​ផ្លូវ​រំលាយ​អាហារ​។ អាហារ​សម្បូរ​ជាតិ​សរសៃ នឹង​ជួយ​ដោះស្រាយ បញ្ហា​ផ្លូវ​រំលាយ​អាហារ​បាន​ដូចជា ទល់​លាមក និង​ផោម​ច្រើន​។ ក្រៅពីនេះ គ្រាប់​ផ្លែ​ជម្ពូ ត្រូវបាន​គេ​រកឃើញ​ថា អាច​ជួយ​បង្ការ ជំងឺរាក​មួល​បាន​ទៀតផង​។

បង្ការ​ជំងឺមហារីក​
សារធាតុ​ដ៏​សកម្ម​ជាច្រើន ក្នុង​ផ្លែ​ជម្ពូ មាន​លក្ខណៈ​ល្អ​បំផុត ក្នុង​ការបង្ការ​ការលូតលាស់ របស់​ជំងឺមហារីក​។ នៅពេល​មាន​ការ​ផ្សំ​គ្នា រវាង​វីតាមីន C និង A ដែល​មាន​ក្នុង​ផ្លែ​ជម្ពូ​នោះ វា​ពិតជា​អាច​បង្ការ ការលូតលាស់​ជំងឺមហារីក​សុដន់ និង​ក្រពេញប្រូ​ស្តាត​។​

ច្រោះ​ជាតិពុល​ពី​ក្នុង​ថ្លើម និង​តម្រងនោម​
បើសិន​ជា​អ្នក ចង់​ច្រោះ​ជាតិពុល​ពី​ក្នុង​ថ្លើម និង​តម្រងនោម អ្នក​គួរតែ​ប្រើប្រាស់ ផ្លែ​ជម្ពូ​ហើយ​។ វា​គឺជា​សារធាតុ ច្រោះ​ទឹកនោម​ដ៏​ល្អ​មួយ ដែល​ត្រូវបាន​កេប្រើ​ប្រាស់ សម្រាប់​ច្រោះ​ជាតិពុល​តែម្តង​។ វា​ក៏​ជួយ​បង្កើន​សកម្មភាព នៃ​ការរំលាយ​អាហារ និង​ពង្រឹង​ដល់​សុខភាព​ទូទៅ និង​មុខងារ​សំខាន់ៗ របស់​សរីរាង្គ​ក្នុង​ខ្លួន​ទៀត​ផង​។

គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ុល​
ផ្លែ​ជម្ពូ សម្បូរ​ជាតិ​សរសៃ​ណាស់ ដូច្នេះ វា​ពិតជា​អាចជួយ បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ៗ ពី​ក្នុង​ឈាម​បាន​យ៉ាង​ល្អ​។ កាល​ណាកូ​ឡេ​ស្តេ​រ៉ុល ក្នុង​ឈាម​ធម្មតា​ហើយ វា​នឹង​កាត់បន្ថយ ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​បាន ដូចជា ជំងឺ​គាំងបេះដូង ក្រិន​រឹង​សរសៃឈាម និង​ជំងឺ​សរសៃឈាម​បេះដូង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។