​ផ្លែស្វាយ មាន​ប្រយោជន៍ ដល់​ថ្នាក់​ហ្នឹង​ផង !!!

​ផ្លែស្វាយ មាន​ប្រយោជន៍ ដល់​ថ្នាក់​ហ្នឹង​ផង !!!

​ផ្លែស្វាយ ក្រៅពី​មាន​រសជាតិ​ជូ​អែម វា​ក៏​មាន​ប្រយោជន៍​ច្រើន​ណាស់ ចំពោះ​សុខភាព និង​សម្រស់​។ អ្នក​អាច​ញ៉ាំ​វា​ទាំង​ឆៅ​ក៏បាន ជាពិសេស ស្វាយ​ដែល​បេះ​ថ្មីៗ ព្រោះ​វា​នឹង​ផ្តល់​ថាមពល​បាន​យ៉ាង​ល្អ​។ យ៉ាងណាមិញ ផ្លែស្វាយ សម្បូរ​ទៅដោយ​អង់​ទី​អុក​ស៊ីដង់ និង​មាន​សារធាតុ Astringent ដែល​អាច​ជួយ​ដោះស្រាយ បញ្ហា​ជំងឺ​មុន​បាន​ទៀតផង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​អាច​នឹង​មាន​ប្រយោជន៍​ច្រើន ផ្សេងៗ​ទៀត​ដែរ ដូចជា ៖

គ្រប់គ្រង​សម្ពាធ​ឈាម​
ផ្លែស្វាយ​ស្រស់ គឺជា​ប្រភព​ដ៏​ល្អ​មួយ នៃ​ជាតិ​ប៉ូ​តា​ស្យូម និង​អង់​ទី​អុក​ស៊ីដង់ ដែល​មានឈ្មោះ​ថា Mangiferin ដែល​អាច​ជួយ​សម្រួល ដល់​សម្ពាធ​ឈាម និង​ថែរក្សា​សម្ពាធ​ឈាម​នៅ​ធម្មតា​។

ព្យាបាល​ជំងឺ​មុន​
ផ្លែស្វាយ​ឆៅ គឺជា​ឱសថ​ព្យាបាល​ជំងឺ​មុន បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​។ បើសិនជា​ស្វាយ​ទុំ ធ្វើឲ្យ​កើតមុន តែ​ស្វាយ​ឆៅ ជួយ​ដោះស្រាយ​ជំងឺ​មុន​ទៅវិញ​។ ចូរ​ស្ងោរ​ស្វាយ​ឆៅ​មួយ​ចំណិត និង​យក​ទឹក​របស់​វា លាប​ទៅលើ​មុខ ជា​រៀងរាល់​យប់ មុន​ចូល​គេង​ទៅ​។

ដោះស្រាយ​ជំងឺ​ទឹកនោម​ផ្អែម​
សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម​ទាំងអស់ គួរតែ​ពិចារណា ទៅលើ​ស្លឹក​ស្វាយ ព្រោះ​វា​អាច​ជួយ​បង្ការ​ជំងឺ​ភ្នែក ដែល​បណ្តាល​មកពី ជំងឺ​ទឹកនោម​ផ្អែម​បាន​។ ស្លឹក​ស្វាយ សម្បូរ​ទៅដោយ​វីតាមីន A ដែល​ជា​សារធាតុ​ដ៏​សំខាន់ សម្រាប់​សុខភាព​ភ្នែក​តែ​ម្តង​។ បើសិន​ជា​អ្នក​កំពុងតែ​ឆ្ងល់​ថា ស្វាយ​មាន​សុវត្ថិភាព​សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម ឬ​អត់​នោះ ពិតណាស់ វា​មាន​សុវត្ថិភាព ១០០ ភាគរយ បើសិន​ជា​អ្នក​ញ៉ាំ​វា​ក្នុង​កម្រិត​មធ្យម​។

បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​
ចំពោះ​ស្លឹក​ផ្លែស្វាយ​វិញ គឺ​មាន​ជាតិ​សរសៃ​ខ្ពស់ វីតាមីន C និង​សារធាតុ Pectin ដែល​អាច​ជួយ​បញ្ចុះ កូ​ឡេ​ស្តេ​រ៉ុល​បាន​។ វា​នឹង​ទៅ​កាត់បន្ថយ កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​តែម្តង​។

ការពារ​បេះដូង​
ផ្លែស្វាយ គឺជា​ប្រភព​ដ៏​ល្អ​មួយ នៃ​វីតាមីន B6, C និង A​។ ដោយសារ​តែ​វីតាមីន​ទាំងនេះ ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ដោះស្រាយ​ជំងឺ​ទឹកនោម​ផ្អែម និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល ដូច្នេះ វា​នឹង​ជួយ​ឲ្យ​បេះដូង មាន​សុខភាព​ល្អ​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។