Rooney ថា​កូន​ប្រុស​សុំ​​ពាក់​អាវ​អង់គ្លេស​ដែល​មាន​ឈ្មោះ Vardy

តួនាទី​របស់ Rooney កំពុង​រង​ការ​គំរាម​កំហែង​បន្ទាប់​ពី​វត្តមាន​របស់​កីឡាករ​ជំនាន់​ក្រោយ Harry Kane, Jamie Vardy និង Dele Alli ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។

 

Rooney ថា​កូន​ប្រុស​សុំ​​ពាក់​អាវ​អង់គ្លេស​ដែល​មាន​ឈ្មោះ Vardy

 

ប្រធាន​ក្រុម​ជម្រើស​ជាតិ និង Manchester United បាន​បញ្ជាក់​ប្រាប់​ថា​ពេល​នេះ​សូម្បី​កូនប្រុស​បង្កើត ក៏​សុំ​គេ​ពាក់​អាវ​អង់គ្លេស​ដែល​មាន​លេខ និង​ឈ្មោះ​ខ្សែប្រយុទ្ធ Jamie Vardy នៅ​លើ​ខ្នង​ដែរ។

 

អតីត​យុវជន​របស់ Everton បាន​ឆ្លើយ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ ITV ដូច្នេះ៖ “កូន​ប្រុស​របស់​ខ្ញុំ​បាន​សុំ​អាវ​ក្រុម ជម្រើស​ជាតិ​អង់គ្លេស​ដែល​មាន​បិត​ឈ្មោះ Vardy ខាង​ក្រោយ​ខ្នង។ ច្បាស់​ណាស់! នេះ​ដោយសារ​តែ ទម្រង់ លេង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់ Vardy នៅ​ក្នុង​លីគ និង​ក្រុម​ជម្រើសជាតិ បើ​សិន​គេ​រក្សា​ការ​លេង​ល្អ​បែបនេះ រហូត Vardy នឹង​អាច​រក​គ្រាប់​បន្ថែម​ទៀត”៕

 

ចុច​អាន៖ Messi ថា​ចូល​ចិត្ត Premier League តែ​ចង់​បន្ត​នៅ Barcelona

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal