Messi ក្លាយ​ជា​កីឡាករ​ទី​២ ស៊ុត​​បាន​៥០​គ្រាប់​ឲ្យ​​អាហ្សង់ទីន

Lionel Messi ​បាន​ក្លាយ​ជា​កីឡាករ​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​រក​បាន​៥០​គ្រាប់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​អាហ្សង់ទីន បន្ទាប់​ពី​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ ស៊ុត​​បាល់​ពិន័យ​១១​ម៉ែត្រ ជួយ​អាហ្សង់ទីន ឈ្នះ​បូលីវី ២-០ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup នៅ​តំបន់​អាមេរិក​ខាង​ត្បូង​ព្រឹក​មិញ​នេះ។

 

Messi ក្លាយ​ជា​កីឡាករ​ទី​២ ស៊ុត​​បាន​៥០​គ្រាប់​ឲ្យ​​អាហ្សង់ទីន

 

តារា​ឆ្នើម​ក្រុម​ FC Barcelona រូប​នេះ បាន​ស៊ុត​គ្រាប់​ទី​៥០ ឲ្យ​អាហ្សង់ទីន​នៅ​នាទី​ទី​៣០ ក្នុង​ការ​ប្រកួត​លើក​ទី​១០៧​របស់​គេ​​ក្នុង​ក្រុម​ជម្រើស​ជាតិ។ រីឯ​កំណត់ត្រា​ដែល​ច្រើន​ជាង​គេ​គឺ Gabriel Batistuta  អតីត​កីឡាករ​របស់​ក្រុម​ Fiorentina និង​ Roma ​ដែល​​ស៊ុត​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន ៥៤​គ្រាប់ ក្នុង​​៧៨​ប្រកួត។

 

Messi ​ត្រូវ​ការ​តែ​១​គ្រាប់​ទៀត​ប៉ុណ្ណោះ ​នឹង​​អាច​គ្រប់​គ្រាប់​ទី​៥០០​ក្នុង​អាជីព​របស់​ខ្លួន​ហើយ បន្ទាប់​ពី​ស៊ុត​ឲ្យ​ក្រុម​ Barca សរុប​៤៤៩​គ្រាប់ និង​ជម្រើស​ជាតិ​អាហ្សង់ទីន​៥០​គ្រាប់។

 

ដូច្នេះ​មាន​ន័យ​ថា ឱកាស​រក​គ្រាប់​ទី​៥០០ របស់​ Messi គឺ​នៅ​ប្រកួត​បន្ទាប់​ ពេល​ដែល​​ក្រុម​ Barca ប៉ះ​គូ​ប្រជែង​ធំ Real Madrid ក្នុង​ជំនួប​ El Clasico ​នៅ​ថ្ងៃ​សៅរ៍ ទី​០២ ចុង​សប្ដាហ៍​នេះ៕

 

Messi ក្លាយ​ជា​កីឡាករ​ទី​២ ស៊ុត​​បាន​៥០​គ្រាប់​ឲ្យ​​អាហ្សង់ទីន

 

Messi ក្លាយ​ជា​កីឡាករ​ទី​២ ស៊ុត​​បាន​៥០​គ្រាប់​ឲ្យ​​អាហ្សង់ទីន

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

ចុះ​ប្រិយ​មិត្ត​គិត​ថា Messi អាច​ស៊ុត​គ្រាប់​ទី​៥០០ ពេល​ប៉ះ​ Real ​បាន​ ឬ​អត់?

 

-ចុចអាន៖ Messi ថា​ចូល​ចិត្ត Premier League តែ​ចង់​បន្ត​នៅ Barcelona

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ ESPNFC