KMH All Stars ​ប៉ះ​ជម្រើស​ជាតិ​កម្ពុជា​នៅ​ខែ​ឧសភា​ខាង​មុខ

ក្រុម KMH All Stars ​(កីឡាករ​លេង​នៅ​ពាន KMH Champions League) ​នឹង​ធ្វើ​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​មួយ​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា (មិន​ទាន់​ប្រាកដ​ឈុត​ធំ ឬ U23) ។

 

KMH All Stars ​ប៉ះ​ជម្រើស​ជាតិ​កម្ពុជា​នៅ​ខែ​ឧសភា​ខាង​មុខ

 

​លោក សៀក សុវណ្ណ ​អ្នក​សម្របសម្រួល​ការ​ប្រកួត​ពាន​រង្វាន់ KMH Champions League ​បាន​បញ្ជាក់​ថា​ការ​ប្រកួត​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​លើក​ស្ទួយ​វិស័យ​កីឡា​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​កីឡាករ​មិន​អាជីព​មួយ​ចំនួន​ដែល​មាន​ទេពកោសល្យ ​ប៉ុន្តែ​មិន​មាន​ឱកាស​បង្ហាញ​ខ្លួន។ លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​អាច​ជា​ការងារ​សង្គម​មួយ​ដែរ ដោយ​អាច​ប្រមូល​បាន​ថវិកា​ខ្លះ​ដើម្បី​ជួយ​ដល់​អង្គការ ឬ​ស្ថាប័ន​ផ្សេង​ៗ ​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម។

 

KMH All Stars ​ប៉ះ​ជម្រើស​ជាតិ​កម្ពុជា​នៅ​ខែ​ឧសភា​ខាង​មុខ

 

ងាក​ទៅ​ខាង​កីឡាករ​របស់​ក្រុម KMH All Stars ​វិញ គឺ​ជ្រើសរើស​ចេញ​ពី​កីឡាករ​ទាំង​៣២​ក្រុម​ដែល​លេង​នៅ​ពាន​រង្វាន់ KMH Champions League ​ដោយ​មួយ​ក្រុម​យក​៣​នាក់ ហើយ​ធ្វើ​ការ​ហ្វឹកហាត់​នៅ​ថ្ងៃ​ទី​៥​ខែ​មេសា​ខាង​មុខ​នេះ​ទៅ ដើម្បី​ធ្វើ​ការ​ជម្រុះ​យក​យក​តែ​៣២​នាក់ ជា​ក្រុម​តំណាង​ឱ្យ KMH All Stars ៕

 

អត្ថបទ៖ មុន្នី រម្យ