និស្សិត​ខ្មែរ​រៀន​នៅ​ប្រទេស​អារ៉ាប់​ធ្វើ​ខ្លោងទ្វារ​រូប​អង្គរវត្ត​តាំង​បង្ហាញ​ក្នុង​ពិធី​តាំងពិព័រណ៍​

​ក្រុមនិស្សិត​ខ្មែរឥស្លាម ដែល​កំពុង​សិក្សា​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បានរៀបចំ​ធ្វើ​ខ្លោងទ្វារ​រូប​ប្រាសាទអង្គរវត្ត ដើម្បី​តាំង​បង្ហាញ​ស្នាដៃ​ក្នុង​ពិធី​តាំងពិព័រណ៍​ប្រចាំឆ្នាំ​របស់ខ្លួន​។ ពិព័រណ៍​ប្រចាំឆ្នាំ ដែល​រៀបចំឡើង​ដោយ​សាលា គឺមាន​ប្រទេស​ចំនួន​៥៧ ចូលរួម​។​

​ក្រុមនិស្សិត​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ ម៉ា​ឌី​ណាស់ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត (Islamic University of Madinah) កំពុង​រៀបចំ​បង្ហាញ​ពិព័រណ៍​ស្នាដៃ​របស់ខ្លួន ដែលមាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ មីនា ឆ្នាំ​២០១៦​នេះ​។ ក្រុមនិស្សិត​ចម្រុះ​ជាតិ​សាសន៍ និង​ស្ទើរ​ជុំវិញ​ពិភពលោក ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ ម៉ា​ឌី​ណាស់ ត្រូវបាន​តម្រូវ​ឲ្យ​រៀបចំ​បង្ហាញ​ពី​វប្បធម៌ ប្រពៃណី និង​ទំនៀម​ទំលាប់​នៃ​ជាតិ​សាសន៍​របស់ខ្លួន ក្នុង​ពិព័រណ៍​ប្រចាំឆ្នាំ​របស់​សាលា ដើម្បី​ប្រជែង​យក​ជ័យលាភី​។​

និស្សិត​ខ្មែរ​រៀន​នៅ​ប្រទេស​អារ៉ាប់​ធ្វើ​ខ្លោងទ្វារ​រូប​អង្គរវត្ត​តាំង​បង្ហាញ​ក្នុង​ពិធី​តាំងពិព័រណ៍​

​មាន​ប្រទេស​ចំនួន ៥៧​ប្រទេស ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​។ ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ​។ ក្រុមនិស្សិត​ខ្មែរឥស្លាម ដែល​កំពុង​សិក្សា​រៀនសូត្រ​នៅ​ទីនោះ បាន​រៀប​ខ្លោងទ្វារ​រូប​ប្រាសាទអង្គរវត្ត ទង់ជាតិ បាវចនា និង​រូប​ថ្នាក់​ថ្នាក់​កំពូល​របស់​ប្រទេស​ផង​នោះ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ដទៃ​បានឃើញ និង​ស្គាល់ ក្នុង​ពិព័រណ៍​ដែលមាន​មនុស្ស​រាប់រយ​នាក់​ចូលរួម​។

​តំណាង​និស្សិត​ខ្មែរឥស្លាម​មួយរូប លោក សូ​រី​យ៉ា​នី ម​ហាំ​ម៉ាត់ បាន​ឲ្យ​ថ្នាក់​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​ក្រុមនិស្សិត​បានរួម​គ្នា​ច្នៃ​បង្កើត​រូប​អង្គរវត្ត ដាក់​បង្ហាញ​ក្នុង​ពិធី​ពិព័រណ៍​របស់​សាលា​។ បើតាម​លោក សូ​រី​យ៉ា​នី ក្រៅពី​រូប​អង្គរវត្ត ក្នុងនោះ​ពួកគេ​ក៏បាន​ធ្វើ​ឧបករណ៍ សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ជនជាតិខ្មែរ និង​ឧបករណ៍​កសិកម្ម​ជាដើម​ផងដែរ​។ ក្នុងនោះដែរ​ក៏មាន​ការរៀបចំ​ជា​កំណាព្យ​របស់​ខ្មែរ ដែល​សរសេរ​ជា​ភាសា​អារ៉ាប់ ដាក់តាំង​ក្នុង​រោង​ពិព័រណ៍​នោះ​ផងដែរ​៕